PRUថែទាំ
PRUថែទាំ ត្រៀមខ្លួនសម្រាប់អ្វីដែលនឹកស្មានមិនដល់
អត្ថប្រយោជន៍ចម្បង
អត្ថប្រយោជន៍បន្ថែម
ព័ត៌មានបន្ថែមអំពីផលិតផល PRUCare
តើអ្វីទៅជា PRUថែទាំ? |
PRUថែទាំ ជាផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានលក្ខណៈជាការធានារ៉ាប់រងមានកាលកំណត់សម្រាប់ផ្តល់ជូនអត្ថប្រយោជន៍ធានារ៉ាប់រងក្នុងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រងដោយម្ចាស់បណ្ណសន្យារ៉ាប់រងនឹងមិនទទួលបានការប្រាក់ភាគលាភ និង ផលចំណេញផ្សេងៗ ដែលបានមកពីការវិនិយោគទៅលើបុព្វលាភធានារ៉ាប់រងដែលបានបង់នោះឡើយ (Non-participating) និងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍។ ផលិតផលធានារ៉ាប់រងបន្ថែមដែលអាចទិញភ្ជាប់ទៅនឹងផលិតផលនេះគឺផលិតផលធានារ៉ាប់រងបន្ថែម PRUការពារជំងឺធ្ងន់ធ្ងរ ដែលផ្តល់ការការពារផ្នែកហិរញ្ញវត្ថុលើលក្ខខណ្ឌវេជ្ជសាស្រ្តដែលបានផ្តល់ជូនរួមមាន ករណីជំងឺធ្ងន់ធ្ងរ ជំងឺធ្ងន់ធ្ងរកើតឡើងលើកុមារ អត្ថប្រយោជន៍បន្ថែមលើជំងឺមហារីក (តាមភេទ) ផលវិបាកនៃការមានគភ៌ ការវះកាត់ស្តារឡើងវិញ ឬការផ្សាំនៃស្បែក និងផលវិបាកនៃជំងឺទឹកនោមផ្អែម។ |
តើអតិថិជនណាខ្លះដែលអាចជាវផលិតផល PRUថែទាំ និង ផលិតផលធានារ៉ាប់រងបន្ថែម PRUការពារជំងឺធ្ងន់ធ្ងរ? |
អតិថិជនដែលអាចជាវផលិតផលនេះរួមមាន៖ ១. និតិបុគ្គលដែលបានចុះបញ្ជី និងប្រតិបត្តិការក្នុងប្រទេសកម្ពុជា ឬ ២. រូបវន្តបុគ្គលមានសញ្ជាតិខ្មែរ ឬ កំពុងរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងតិចណាស់ 6 ខែ ដោយមានអាសយដ្ឋានពិតប្រាកដនៅប្រទេសកម្ពុជា និងមានអាយុចាប់ពី 18 ទៅ 60 ឆ្នាំដែលប្រើប្រាស់ Smartphone។ អាចជាវសម្រាប់អនីតិជនចាប់ពីអាយុ 1 ឆ្នាំឡើង (អាស្រ័យលើលក្ខខណ្ឌអត្ថប្រយោជន៍នីមួយៗ)។ |
តើអ្វីទៅជារយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង សម្រាប់ផលិតផល PRUថែទាំ និង ផលិតផលធានារ៉ាប់រងបន្ថែម PRUការពារជំងឺធ្ងន់ធ្ងរ? |
រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង គឺជារយៈពេលដែលការធានារ៉ាប់រងអាយុជីវិតត្រូវបានផ្តល់ជូន។ រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រងសម្រាប់ផលិតផលនេះគឺ 5 (ប្រាំ) ឆ្នាំ។ |
តើលក្ខខណ្ឌវេជ្ជសាស្រ្តអ្វីខ្លះ ដែលត្រូវរ៉ាប់រងក្រោមអត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរ? |
ករណីជំងឺធ្ងន់ធ្ងររួមមាន៖ ជំងឺមហារីកដំណាក់កាលធ្ងន់ធ្ងរ ជំងឺគាំងបេះដូងដែលមានកម្រិតធ្ងន់ធ្ងរជាក់លាក់ គ្រោះថ្នាក់សរសៃឈាមខួរក្បាលជាមួយការខូចប្រព័ន្ធប្រសាទជាអចិន្ត្រៃយ៍ ជំងឺសរសៃឈាមអាកទែរចិញ្ចឹមបេះដូង និងដុំខួរក្បាលស្លូត |
តើលក្ខខណ្ឌវេជ្ជសាស្រ្តអ្វីខ្លះ ដែលត្រូវរ៉ាប់រងក្រោមអត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរកើតឡើងលើកុមារ? |
ជំងឺធ្ងន់ធ្ងរកើតឡើងលើកុមារ៖ ជំងឺមហារីកឈាមស ជំងឺទឹកនោមផ្អែមពឹងផ្អែកលើអាំងស៊ុយលីន(ជំងឺទឹកនោមផ្អែមប្រភេទ I) គ្រុនរលាកសន្លាក់ដែលបណ្តាលអោយមានជំងឺប្រឺសបេះដូង ជំងឺ Kawasaki ជាមួយនឹងផលវិបាកទៅលើបេះដូង ជំងឺរលាកសន្លាក់រុាំរ៉ៃធ្ងន់ធ្ងរលើកុមារ ការវះកាត់ខួរក្បាល ជំងឺហឺតធ្ងន់ធ្ងរ ជំងឺរលាកតម្រងនោមដែលបណ្តាលមកពីជំងឺទឹកនោមប្រៃ ជំងឺឆ្កួតជ្រូកធ្ងន់ធ្ងរ ជំងឺឈាមក្រកក A និង B ធ្ងន់ធ្ងរ។ |
តើលក្ខខណ្ឌវេជ្ជសាស្រ្តអ្វីខ្លះ ដែលត្រូវរ៉ាប់រងក្រោម អត្ថប្រយោជន៍ផលវិបាកនៃការមានគភ៌? |
ផលវិបាកនៃការមានគភ៌៖ សុករបើកពីស្បូន រលាកថ្លើមដោយសារខ្លាញ់ស្រូចស្រាវនិងធ្ងន់ធ្ងរលើស្រ្តីមានគភ៌ ស្ទះសរសៃរឈាមដោយសារទឹកភ្លោះ មហារីកកោសិកាសុក និង កូនពងកាច ឈាមកកដេរដាសក្នុងសរសៃឈាម កូនក្រៅស្បួន សុកភ្ជាប់ចូលជ្រៅដល់សាច់ដុំស្បូន រឺ ជ្រៅហួសសាច់ដុំស្បូនទៅដល់សរីរាង្គជិតខាង ការហូរឈាមក្រោយសំរាលដែលតម្រូវឱ្យវះកាត់ស្បូនចេញ បំរុងក្រឡាភ្លើង រឺ ក្រឡាភ្លើង និងទារកស្លាប់កើត។ |
តើលក្ខខណ្ឌវេជ្ជសាស្រ្តអ្វីខ្លះ ដែលត្រូវរ៉ាប់រងក្រោម អត្ថប្រយោជន៍ផលវិបាកនៃជំងឺទឹកនោមផ្អែម? |
ផលវិបាកនៃជំងឹទឹកនោមផ្អែម នេះរួមមាន៖ ជំងឺបាតភ្នែកបណ្តាលមកពីជំងឺទឹកនោមផ្អែម ជំងឺតម្រងនោមបណ្តាលមកពីជំងឺទឹកនោមផ្អែម និងការឆ្លងកាត់ជាក់ស្តែងនៃការកាត់ជើងឬដៃ ដែលកើតឡើងដោយសារផលវិបាកនៃជំងឺទឹកនោមផ្អែម។ |
ករណីមិនធានា
PRUថែទាំ
ក្រុមហ៊ុននឹងបដិសេធក្នុងការទូទាត់អត្ថប្រយោជន៍ដូចដែលបានរៀបរាប់ខាងលើ ប្រសិនបើការទាមទារសំណងរបស់ អ្នកត្រូវបានធានារ៉ាប់រងត្រូវបានកើតឡើង ដោយផ្ទាល់ ឬប្រយោល ដូចលក្ខខណ្ឌខាងក្រោម៖
- ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឲ្យរបួសខ្លួនឯង ទោះបីជាស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬ មិនប្រក្រតីក៏ដោយ ឬ
- ការប្រព្រឹត្ត ឬការប៉ុនប៉ងប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ។ ក្នុងករណីបទល្មើសព្រហ្មទណ្ឌត្រូវបានប្រព្រឹត្ត ដោយអ្នកទទួលផលម្នាក់ ឬច្រើន នាក់ នោះមានតែអ្នកទទួលផលដែលមិនពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌប៉ុណ្ណោះ ដែលនៅមានសិទ្ធក្នុងការទទួលអត្ថប្រយោជន៍ ឬ
- ការប្រើគ្រឿងញៀន ឬថ្នាំសប្បាយ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដូចមានចែងនៅក្នុង ច្បាប់ និងបទប្បញ្ញត្តិជាធរមាន ឬ
- ស្ថានភាព ឬជំងឺមានពីមុនស្រាប់ ដូចដែលបានចែងក្នុងចំណុច ១ នៃបណ្ណសន្យារ៉ាប់រងនេះ។
ក្នុងករណីនេះ ប្រសិនបើក្រុមហ៊ុនធ្វើការបដិសេធចំពោះសំណើទាមទារសំណង នោះក្រុមហ៊ុននឹងធ្វើការទូទាត់ឱ្យវិញនូវចំនួនទឹកប្រាក់ ដូចខាងក្រោម៖
- បុព្វលាភធានារ៉ាប់រងសរុបដែលបានបង់ ដោយដកយកមកវិញនូវ
- ថ្លៃពិនិត្យសុខភាពណាមួយដែលបានចំណាយដោយក្រុមហ៊ុន (ប្រសិនបើមាន) ដោយដកយកមកវិញនូវ
- ចំនួនទឹកប្រាក់ណាមួយដែលនៅជំពាក់ក្រុមហ៊ុន (ប្រសិនបើមាន)។
បណ្ណសន្យារ៉ាប់រង នឹងត្រូវបញ្ចប់ភ្លាម បន្ទាប់ការទូទាត់ខាងលើចប់សព្វគ្រប់។
PRUការពារជំងឺធ្ងន់ធ្ងរ
ក្រុមហ៊ុននឹងបដិសេធក្នុងការទូទាត់អត្ថប្រយោជន៍ដូចដែលបានរៀបរាប់ខាងលេី ប្រសិនបេីការទាមទារសំណងត្រូវបានកេីតឡេីងដោយផ្ទាល់ ឬដោយប្រយោលចំពោះអ្នកត្រូវបានធានារ៉ាប់រងដូចខាងក្រោម៖
- ស្ថានភាព ឬជំងឺមានពីមុនស្រាប់ដូចដែលបានចែងក្នុងចំណុច ១ នៃផលិតផលធានារ៉ាប់រងបន្ថែមនេះ។
- ជំងឺឬស្ថានភាពណាមួយដែលមានវត្តមាន ឬ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញនៅក្នុងរយៈពេលរង់ចាំ។
- ការធ្វេីអត្តឃាត ការប៉ុនប៉ងធ្វេីអត្តឃាត ឬ ការធ្វេីឲ្យរបួសខ្លួនឯង ទោះបីជាស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬ មិនប្រក្រតីក៏ដោយ។
- ការប្រព្រឹត្តបទល្មេីសព្រហ្មទណ្ឌ ឬ ការប៉ុនប៉ងប្រព្រឹត្តបទល្មេីសព្រហ្មទណ្ឌ ឬ ការបង្កឲ្យមានការវាយប្រហារឬបទ ល្មើសព្រហ្មទណ្ឌ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល។
- ស្ថិតក្រោមឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង។
- ការធ្វើរោគវិនិច្ឆ័យរកឃើញជំងឺ ឬស្ថានភាពណាមួយ ដោយសារភាពមិនប្រក្រតីពីកំណើតមិនថាដោយផ្ទាល់ ឬដោយប្រយោលក៏ដោយ។
- អ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាពក្នុងអំឡុងពេលរយៈពេលរស់រានមានជីវិតដូចដែលបានចែងក្នុងចំណុច ៤.៨។
ប្រសិនបើអត្ថប្រយោជន៍លើការវះកាត់ស្តារឡើងវិញ ឬការផ្សាំនៃស្បែក ត្រូវបានជ្រើសរើស នោះករណីមិនធានាខាងក្រោមនេះក៏នឹងត្រូវបានអនុវត្តបន្ថែមពីលើករណីមិនធានាខាងលើផងដែរ។ ក្រុមហ៊ុននឹងបដិសេធក្នុងការទូទាត់អត្ថប្រយោជន៍ដូចដែលបានរៀបរាប់ខាងលេី ប្រសិនបេីការទាមទារសំណងត្រូវបាន កេីត ឡេីងចំពោះអ្នកត្រូវបានធានារ៉ាប់រងដូចខាងក្រោម៖
- ការព្យាបាលសម្រាប់ជំងឺ ឬរបួសបណ្តាលមកពីអ្នកត្រូវបានធានារ៉ាប់រងចូលរួមនៅក្នុងសកម្មភាពដែលងាយមានគ្រោះថ្នាក់ ឬសកម្មភាពកីឡាសម្រាប់ការកំសាន្ត ឬអាជីព ឬ សកម្មភាពឬកីឡាផ្សេងៗដែលអាចរកប្រាក់ចំណូលពីសកម្មភាពទាំងនោះ។
- ការងើបបះបោរប្រឆាំងរដ្ឋាភិបាល កូដកម្ម ភេវរកម្ម ការរំលោភឬការប៉ុនប៉ងរំលោភច្បាប់ ការទប់ទល់ប្រឆាំងទៅនឹងការចាប់ខ្លួនឬការដាក់ពន្ធនាគារណាមួយ។
- ផលវិបាកដែលកើតឡើងដោយផ្ទាល់ឬដោយប្រយោលពី ការធ្លាក់នុយក្លេអ៊ែរ វិទ្យុសកម្ម សមាសភាពនុយក្លេអ៊ែរ សម្ភារៈឬកាកសំណល់នុយក្លេអ៊ែរ និង ហានិ ភ័យពាក់ព័ន្ធនឹងសង្គ្រាមផ្សេងៗទៀត។