វិធីសាស្ត្រទូទាត់បុព្វលាភធានារ៉ាប់រងបន្ត
កម្មវិធីធនាគារ អេស៊ីលីដា (ACLEDA)
អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីជំហានដើម្បីបង់បុព្វលាភធានារ៉ាប់រងនៅខាងក្រោម
- ចូលទៅក្នុងកម្មវិធី ACLEDA Mobile App
- ចុចលើប្រអប់ "បង់ប្រាក់"
- ចុចលើពាក្យ "វិក័យប័ត្រក្រុមហ៊ុនធានារ៉ាប់រង"
- ជ្រើសរើសយក"ក្រុមហ៊ុន ព្រូដិនសលកម្ពុជា"
- ជ្រើសរើសយកគណនីរបស់លោកអ្នកដែលត្រូវបង់បន្ទាប់មកបញ្ចូលលេខពាក្យស្នើសុំឬលេខបណ្ណសន្យារ៉ាប់រង
- បញ្ចូលចំនួនទឹកប្រាក់
- ចុចលើពាក្យ "យល់ព្រម"
- ផ្ទៀងផ្ទាត់ឈ្មោះលោកអ្នកម្តងទៀតជាមួយចំនួនទឹកប្រាក់
- រួចចុចលើពាក្យ "យល់ព្រម"
ឬ
ការទូទាត់ដោយស្វ័យប្រវត្តិ របស់ACLEDA
កុំឱ្យខកខានកាលបរិច្ឆេទទូទាត់ប្រាក់! អ្នកអាចកំណត់ការបង់ប្រាក់ស្វ័យប្រវត្តិសម្រាប់ប្រាក់ធានារ៉ាប់រងរបស់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានយ៉ាងងាយស្រួលតាម ACLEDA Super APP៖ មើលវីដេអូសម្រាប់ការណែនាំ
កម្មវិធីធនាគារ វីង (Wing)
អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីជំហានដើម្បីបង់បុព្វលាភធានារ៉ាប់រងនៅខាងក្រោម
- ចូលទៅក្នុងកម្មវិធី WING BANK App
- ចុចលើប្រអប់ "ទូទាត់វិក័យប័ត្រ"
- ចុចលើពាក្យ "ធានារ៉ាប់រង"
- ជ្រើសរើសយក"ក្រុមហ៊ុន ព្រូដិនសលកម្ពុជា"- Prudential Cambodia (Cambodia)
- ជ្រើសរើសយកគណនីរបស់លោកអ្នកដែលត្រូវបង់បន្ទាប់មកបញ្ចូលលេខពាក្យស្នើសុំឬលេខបណ្ណសន្យារ៉ាប់រង
- ចំនួនទឹកប្រាក់នឹងបង្ហាញដោយស្វ័យប្រវត្តិ
- ចុចលើពាក្យ "ទូទាត់"
- ផ្ទៀងផ្ទាត់ឈ្មោះលោកអ្នកម្តងទៀតជាមួយចំនួនទឹកប្រាក់
- រួចចុចលើពាក្យ "យល់ព្រម"
កម្មវិធីធនាគារ អេប៊ីអេ (ABA)
អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីជំហានដើម្បីបង់បុព្វលាភធានារ៉ាប់រងនៅខាងក្រោម
- ចូលទៅក្នុងកម្មវិធី ABA App
- ចុចលើប្រអប់ "ទូទាត់ប្រាក់"
- ចុចលើពាក្យ "ធានារ៉ាប់រង"
- ជ្រើសរើសយក"ក្រុមហ៊ុន ព្រូដិនសលកម្ពុជា"
- ជ្រើសរើសយកគណនីរបស់លោកអ្នកដែលត្រូវបង់បន្ទាប់មកបញ្ចូលលេខពាក្យស្នើសុំឬលេខបណ្ណសន្យារ៉ាប់រង
- ចំនួនទឹកប្រាក់នឹងបង្ហាញដោយស្វ័យប្រវត្តិ
- ចុចលើពាក្យ "បង់ឥឡូវ"
- ផ្ទៀងផ្ទាត់ឈ្មោះលោកអ្នកម្តងទៀតជាមួយចំនួនទឹកប្រាក់
- រួចចុចលើពាក្យ "បញ្ជាក់"
ធនាគារភ្នំពេញពាណិជ្ជ (PPCBank)
អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីជំហានដើម្បីបង់បុព្វលាភធានារ៉ាប់រងនៅខាងក្រោម
- ចូលទៅក្នុងកម្មវិធី PPCBank App
- ចុចលើប្រអប់ " បង់វិក័យបត្រ"
- បញ្ចូលពាក្យសម្ងាត់
- ជ្រើសរើសយក "ក្រុមហ៊ុន ព្រូដិនសលកម្ពុជា"
- ជ្រើសរើសយកគណនីរបស់លោកអ្នកដែលត្រូវបង់បន្ទាប់មកបញ្ចូលលេខពាក្យស្នើសុំឬលេខបណ្ណសន្យារ៉ាប់រង
- បញ្ចូលចំនួនទឹកប្រាក់
- ចុចប៊ូតុង "បន្ទាប់"
- ផ្ទៀងផ្ទាត់ឈ្មោះលោកអ្នកម្តងទៀតជាមួយចំនួនទឹកប្រាក់
- ជ្រើសរើសយក "ទូទាត់ប្រាក់"
- សូមពិនិត្យមើលព័ត៌មានឡើងវិញ
- រួចចុចលើពាក្យ "យល់ព្រម"
កម្មវិធីធនាគារស្ថាបនា (Sathapana)
អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីជំហានដើម្បីបង់បុព្វលាភធានារ៉ាប់រងនៅខាងក្រោម
- ដើម្បីអាចធ្វើការបង់បុព្វលាភធានារ៉ាប់រងមកក្រុមហ៊ុនព្រូដិនសលកម្ពុជាតាមរយៈធនាគារស្ថាបនាបាន លោកអ្នកត្រូវមាន៖
- គណនីនៅធនាគារស្ថាបនា
- កម្មវិធី Sathapana Mobile នៅក្នុងទូរស័ព្ទរបស់លោកអ្នក
លោកអ្នកអាចធ្វើការបង់បុព្វលាភធានារ៉ាប់រងមកក្រុមហ៊ុនព្រូដិនសលកម្ពុជា តាមរយៈ Sathapana Mobile ដោយអនុវត្តតាមវិធីខាងក្រោមនេះ៖
- ជំហានទី ១៖ បើកកម្មវិធី Sathapana Mobile
- ជំហានទី ២៖ ជ្រើសរើសយក "ទូទាត់ប្រាក់"
- ជំហានទី ៣៖ វាយបញ្ចូល "លេខសម្ងាត់" របស់លោកអ្នក
- ជំហានទី ៤៖ ជ្រើសរើសយក "ធានារ៉ាប់រង"
- ជំហានទី ៥៖ ជ្រើសរើសយក "Prudential Cambodia"
- ជំហានទី ៦៖ វាយបញ្ចូល លេខពាក្យស្នើសុំ ឬ លេខបណ្ណសន្យារ៉ាប់រង
- ជំហានទី ៧៖ វាយបញ្ចូលចំនួនទឹកប្រាក់បុព្វលាភធានារ៉ាប់រងដែលត្រូវបង់
- ជំហានទី ៨៖ ជ្រើសរើសយក "គណនី" របស់អ្នក
- ជំហានទី ៩៖ ចុចប៊ូតុង "បន្ទាប់"
- ជំហានទី ១០៖ សូមពិនិត្យមើលព័ត៌មានឡើងវិញ មុនពេលចុចប៊ូតុង "បញ្ជាក់"
- ជំហានទី ១១៖ វាយបញ្ចូល "លេខកូដសម្ងាត់" របស់លោកអ្នកម្ដងទៀតដើម្បីបញ្ជាក់
ព័ត៌មានផ្សេងៗ
លោកអ្នកអាចធ្វើការទូទាត់បុព្វលាភធានារ៉ាប់រងតាមរយៈធនាគារផ្សេងៗដូចជា៖
- ធនាគារ កាណាឌីយ៉ា
- ធនាការ កម្ពុជាសាធារណៈ
- ធនាគារ ភ្នំពេញពាណិជ្ជ
- ធនាគារ JTrust Royal
សម្រាប់ការបង់បុព្វលាភទាំងអស់ សូមធ្វើការបង់តាមរយៈគណនីធនាគាររបស់ព្រូដិនសលដោយផ្ទាល់ តាមរយៈធនាគារដែលជាដៃគូ។
ក្រុមហ៊ុនមិនអនុញ្ញាតឱ្យទីប្រឹក្សាលក់ ទទួលបុព្វលាភធានារ៉ាប់រងពីអតិថិជនតាមរយៈគ្រប់មធ្យោបាយក្នុងការបង់បុព្វលាភឡើយ។