PRUសន្សំ
PRUសន្សំ ប្រែក្លាយទឹកប្រាក់មួយកញ្ចប់អ្នកទៅជាទ្រព្យសម្បត្តិ
ហេតុអ្វីត្រូវជ្រើសរើស PRUសន្សំ?
- សន្សំតាមលទ្ធភាព
ជ្រើសរើសគម្រោងសន្សំដែលលោកអ្នកពេញចិត្ត ជាមួយនឹងតម្លៃបុព្វលាភធានារ៉ាប់រងទាបបំផុតចាប់ពី ៥ ដុល្លារអាមេរិក ក្នុងមួយខែ ឬ ៣០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
- សន្សំដោយទំនុកចិត្ត
ធានាទទួលបានអត្ថប្រយោជន៍ពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង ដែលមានតម្លៃក្នុងការប្រគល់ប្រាក់សន្សំមកវិញយ៉ាងតិចហោចណាស់ ១០០% នៃបុព្វលាភធានារ៉ាប់រងសរុបដែលបានបង់ ប្រសិនបើលក្ខខណ្ឌមួយចំនួនត្រូវបានអនុវត្ត។
- មានការការពារពេញលេញ
លោកអ្នកនឹងទទួលបានការធានារ៉ាប់រងផ្នែកហិរញ្ញវត្ថុទៅតាមគម្រោងសន្សំដែលលោកអ្នកបានជ្រើសរើសនៅក្នុងករណីហេតុការណ៍អកុសលណាមួយកើតឡើង។
អត្ថប្រយោជន៍ផ្សេងទៀត របស់ផលិតផល
ស្វែងយល់បន្ថែម
ស្វែងយល់បន្ថែម
អំពីគម្រោងរបស់អ្នក
អ្វីទៅជា PRUសន្សំ? |
PRUសន្សំ ជាផលិតផលសន្សំដែលសក្តិសមសម្រាប់បុគ្គលទាំងឡាយណាដែលស្វែងរកការសន្សំទុកជាប្រចាំ និងទទួលបានការការពារក្នុងពេលតែមួយ ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។
|
តើអតិថិជនណាខ្លះដែលអាចជាវផលិតផល PRUសន្សំ? |
អតិថិជនអាចជាវផលិតផលនេះបានប្រសិនបើមានសញ្ជាតិខ្មែរ ឬ កំពុងរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងតិចណាស់ ៦ ខែ ដោយមានអាសយដ្ឋានពិតប្រាកដនៅប្រទេសកម្ពុជា និងមានអាយុចាប់ពី ១៨ ទៅ ៤៥ ឆ្នាំ។ |
តើបណ្ណសន្យារ៉ាប់រងនេះមានរយៈពេលកំណត់ប៉ុន្មាន? |
៦ ឆ្នាំ ហើយបន្តទៅរយៈពេលបូកបង្គរបន្ថែមដោយស្វ័យប្រវត្តិ ដែលមានរយៈពេលបន្ថែមរហូតដល់ ៦ ឆ្នាំ។ |
តើអត្ថប្រយោជន៍ករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍របស់ផលិតផល PRUសន្សំ មានចំនួនប៉ុន្មាន? |
អត្ថប្រយោជន៍ករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ក្នុងអំឡុងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង គឺត្រូវទូទាត់ជូនដូចខាងក្រោម៖
ក្នុងអំឡុងរយៈពេលបូកបង្គរបន្ថែម អត្ថប្រយោជន៍ករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ស្មើនឹងតម្លៃបណ្ណសន្យារ៉ាប់រងនៅកាលបរិច្ឆេទមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍នោះ។ |
តើបុព្វលាភធានារ៉ាប់រងមានតម្លៃប៉ុន្មាន?
|
បុព្វលាភធានារ៉ាប់រងមានតម្លៃដោយផ្អែកលើភាពញឹកញាប់នៃការបង់បុព្វលាភធានារ៉ាប់រងដូចខាងក្រោម៖
|
តើអត្ថប្រយោជន៍របស់ផលិតផល PRUសន្សំ មានអ្វីខ្លះ?
|
ផលិតផលនេះផ្តល់ជូនអត្ថប្រយោជន៍ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។ បន្ថែមពីនេះ វាក៏ផ្តល់ជូនអត្ថប្រយោជន៍ពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង ក្នុងករណីដែលមិនមានការទាមទារសំណងក្នុងអំឡុងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង។ អត្ថប្រយោជន៍បោះបង់បណ្ណសន្យារ៉ាប់រងក៏ត្រូវបានផ្តល់ជូនផងដែរ នៅពេលមានសំណើបោះបង់បណ្ណសន្យារ៉ាប់រងមួយចំណែក ឬ ទាំងស្រុង។
អត្ថប្រយោជន៍នឹងត្រូវទូទាត់ជូនដូចខាងក្រោម៖
អត្ថប្រយោជន៍ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ១០០% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងនឹងត្រូវទូទាត់ជូនក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
អត្ថប្រយោជន៍ពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង ១០០% នៃតម្លៃបណ្ណសន្យារ៉ាប់រងនៅកាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រងនឹងត្រូវទូទាត់ជូន ដែលចំនួននេះត្រូវបានធានាយ៉ាងហោចណាស់ ១០០% នៃបុព្វលាភធានារ៉ាប់រងសរុបដែលបានបង់ ក្នុងករណីដែលអ្នកទិញ៖
អត្ថប្រយោជន៍បោះបង់បណ្ណសន្យារ៉ាប់រង
ប្រសិនបើអត្ថប្រយោជន៍ពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រងមិនទាន់បានស្នើសុំដកទេ បណ្ណសន្យារ៉ាប់រងនឹងត្រូវបានបន្តដោយស្វ័យប្រវត្តិទៅរយៈពេលបូកបង្គរបន្ថែម ដែលអត្ថប្រយោជន៍ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ គឺស្មើនឹង ១០០% នៃតម្លៃបណ្ណសន្យារ៉ាប់រង គិតត្រឹមកាលបរិច្ឆេទមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ហើយតម្លៃបណ្ណសន្យារ៉ាប់រងអាចស្នើសុំដកនៅពេលណាក៏បានក្នុងរយៈពេលបូកបង្គរបន្ថែម ដោយមិនតម្រូវឲ្យមានការទូទាត់ចំណាយ ឬ ថ្លៃអ្វីឡើយ។ |
តើអ្វីទៅជាតម្លៃបណ្ណសន្យារ៉ាប់រង ហើយវាត្រូវបានគណនាយ៉ាងដូចម្តេច? |
តម្លៃបណ្ណសន្យារ៉ាប់រង គឺជាសមតុល្យទឺកប្រាក់ដែលត្រូវបានគណនាជាប្រចាំខែ ដោយ៖
|
តើត្រូវធ្វើដូចម្តេច ដើម្បីស្នើសុំដកអត្ថប្រយោជន៍ពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង នៅកាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រង? |
លោកអ្នកអាចស្នើសុំដកអត្ថប្រយោជន៍ពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង នៅកាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រង ដោយជូនដំណឹងមកកាន់យើងក្នុងពេលណាមួយក្នុងអំឡុងឆ្នាំនៃបណ្ណសន្យារ៉ាប់រងទី ៦ និងមុនកាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រង។ ក្នុងករណីដែលអ្នកជ្រើសរើសស្នើសុំដកអត្ថប្រយោជន៍ពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង នោះអត្ថប្រយោជន៍នេះនឹងត្រូវបានទូទាត់ជូននៅកាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រង ហើយបណ្ណសន្យារ៉ាប់រងនឹងត្រូវបញ្ចប់បន្ទាប់ពីការទូទាត់ចប់សព្វគ្រប់។ |
តើខ្ញុំអាចទិញផលិតផល PRUសន្សំ ដោយរបៀបណា? |
លោកអ្នកអាចទិញផលិតផល PRUសន្សំ បានយ៉ាងងាយស្រួលពីគ្រប់ទីកន្លែងដោយប្រើជំហានងាយៗទាំងនេះ
|
តើខ្ញុំត្រូវដាក់សំណើទាមទារសំណងយ៉ាងដូចម្តេច? |
លោកអ្នកអាចដាក់សំណើទាមទារសំណងតាមរយៈ ៖
|
ករណីមិនធានា
ករណីមិនធានាសំខាន់ៗសម្រាប់ PRUសន្សំ តែមិនចំពោះមានដូចជា៖
- ការធ្វើអត្តឃាត ឬ ធ្វើឲ្យរបួសខ្លួនឯង
- មេរោគអេដស៍ និង/ឬ ជម្ងឺណាមួយដែលជាប់ទាក់ទងនឹងមេរោគអេដស៍រួមទាំងជម្ងឺអេដស៍
- ការប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ
- ការប្រើគ្រឿងញៀន ឬ ការសេពគ្រឿងស្រវឹង