ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close
MDRT

MDRT Club

គឺជាកម្មវិធីមួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនព្រូដិនសលកម្ពុជា ដើម្បីជួយជំរុញដល់ភ្នាក់ងារធានារ៉ាប់រងរបស់យើងក្នុងការអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួន និងសម្រេចគោលដៅក្លាយជាសមាជិក​ MDRT ដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិ។

តើ MDRT ជាអ្វី?

MDRT (Million Dollar Round Table) គឺជាសមាគមឯករាជ្យលំដាប់អន្តរជាតិ ដែលប្រមូលផ្តុំទៅដោយអ្នកជំនាញហិរញ្ញវត្ថុកំពូលនៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗ នៅក្នុងជាង 80 ប្រទេស និង់ច្រើនជាង 700 ក្រុមហ៊ុន។

សមាជិក MDRT នឹងទទួលបានការទទួលស្គាល់ជាស្តង់ដារអន្តរជាតិលើឧត្តមភាពនៃការបង្ហាញពីចំណេះដឹងវិជ្ជាជីវៈដ៏ឆ្នើម ដែលប្រកបដោយក្រមសីលធម៌ និងការយកចិត្តទុកដាក់ក្នុងការផ្តល់នូវសេវាកម្មដ៏ល្អបំផុតទៅកាន់អតិថិជនក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុ។​

ដើម្បីទទួលជាប់ជាសមាជិក MDRT ភ្នាក់ងារធានារ៉ាប់រងត្រូវតែបំពេញគ្រប់ ឬលើសពីលក្ខណៈវិនិច្ឆ័យផលិតកម្មដែលបានកំណត់ជារៀងរាល់ឆ្នាំពីសមាគម MDRT

MDRT winner

ការទទួលបានតំណែង MDRT 2025​! សូមអបអរសាទរ

អ្នកស្រី ភែន ពុធឌីឡែន បានចូលបម្រើការនៅក្នុងក្រុមហ៊ុនព្រូដិនសលនៅក្នុងឆ្នាំ 2019។ ជាច្រើនឆ្នាំមកនេះ គាត់បានចូលរួមនៅក្នុងកម្មវិធី "PRUVentureMaster" នៅក្នុងខែវិច្ឆិកា ឆ្នាំ 2023 បន្ទាប់មកបានតម្លើងទៅជា Association Business Manager នៅក្នុងខែកុម្ភៈ ឆ្នាំ 2024 ត្រឹមតែប៉ុន្មានខែក្រោយមក គាត់ក៏បានងារទៅជា Business Manager នៅក្នុងខែកក្តដា ឆ្នាំ 2024 និងទទួលបានកិត្តិយសជាប់ជាសមាជិកអ្នកលក់ឆ្នើមលំដាប់ពិភពលោក MDRT ក្នុងខែតុលា ឆ្នាំ 2024។ ដំណើរលូតលាស់ឥតឈប់ឈររបស់គាត់នេះបានបង្ហាញពីភាពតស៊ូដើម្បីពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់គ្រួសារកម្ពុជា។ អបអរសាទរដល់សមិទ្ធិផលរបស់ អ្នកស្រី ភែន ពុធឌីឡែន នៅក្នុងឆ្នាំ 2024!
Mao Sopheap

ការទទួលបានតំណែង MDRT 2025​! សូមអបអរសាទរ

អ្នកស្រី ម៉ៅ សុភាព បានចាប់ផ្តើមអាជីពជាមួយក្រុមហ៊ុនព្រូដិនសល កម្ពុជា នៅឆ្នាំ 2023 ហើយក្នុងរយៈពេលដ៏ខ្លីក៏បានក្លាយជាទីប្រឹក្សាដ៏ឆ្នើមមួយរូបរបស់ក្រុមហ៊ុន ដោយទទួលបានកិត្តិយសជាប់ជាសមាជិកអ្នកលក់ឆ្នើមលំដាប់ពិភពលោក MDRT 2024 នៅក្នុងឆ្នាំដំបូងរបស់អ្នកស្រីជាមួយក្រុមហ៊ុនព្រូដិនសល កម្ពុជា។ សមិទ្ធផលមួយនេះបានកើតចេញពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់អ្នកស្រីក្នុងការការពារសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងអនាគតរបស់គ្រួសារនៅក្នុងសហគមន៍។ គោលដៅមួយនេះបានជំរុញឱ្យអ្នកស្រីបន្តពង្រឹងសមត្ថភាពរហូតទទួលបានតំណែង MDRT ចំនួន 2ឆ្នាំជាប់គ្នា គឺសម្រាប់ឆ្នាំ 2025។ ដំណើរអាជីពដ៏បំផុសគំនិតរបស់អ្នកស្រីបានឆ្លុះបញ្ចាំងឱ្យឃើញថា ការលះបង់ និងការមានគោលដៅជាក់លាក់ ពិតជាអាចប្រែក្លាយក្ដីស្រមៃទៅជាសមិទ្ធផលដ៏អស្ចារ្យមួយយ៉ាងពិតប្រាកដ។
image
តើអ្នកធ្លាប់គិតទេថា ការបរាជ័យធំបំផុតក្នុងឆាកជីវិតអាចជាជំហានឆ្ពោះទៅរកភាពជោគជ័យធំបំផុតរបស់អ្នក?