ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close

PRUហេរ៉ូ

PRUហេរ៉ូ ជាគម្រោងធានារ៉ាប់រងដែលអាចឱ្យអ្នកសន្សំប្រាក់តាមតម្រូវការក្នុងរយៈពេលកំណត់ណាមួយ សម្រាប់ប្រើប្រាស់នៅពេលចូលនិវត្តន៍ ឬ គោលបំណងផ្សេងៗទៀត ឬ សម្រាប់ជាទឹកប្រាក់ការពារហិរញ្ញវត្ថុគ្រួសារអ្នកពីករណីមរណភាព ឬ ពិការភាពទាំងស្រុងនិងជាអចិន្រ្តៃយ៍ដែលកើតឡើងចំពោះអ្នក។
ទាញយកខិត្តប័ណ្ណផលិតផល 
ទាញយកខិត្តប័ណ្ណផលិតផល 

អត្ថប្រយោជន៍ចម្បង

អត្ថប្រយោជន៍ករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍
អត្ថប្រយោជន៍ករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍
ទទួលបានសំណងជាតម្លៃខ្ពស់បំផុតនៃ ទឹកប្រាក់ធានារ៉ាប់រង ឬ​ តម្លៃបណ្ណសន្យារ៉ាប់រង​ ឬ ចំនួនបុព្វលាភទាំងអស់ដែលបានបង់ ដោយដកចេញនូវការបោះបង់បណ្ណសន្យារ៉ាប់រងមួយចំណែក​ (ប្រសិនបើមាន)
អត្ថប្រយោជន៍ពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង
អត្ថប្រយោជន៍ពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង
ធានា100% នៃចំនួនបុព្វលាភរបស់ PRUហេរ៉ូ ទាំងអស់ដែលបានបង់​ ប្រសិនបើបុព្វលាភត្រូវបានបង់ជូ​នមុនរយៈពេលអនុគ្រោះផុតកំណត់សម្រាប់គ្រប់ឆ្នាំនៃបណ្ណសន្យារ៉ាប់រង ដោយមិនមានការបោះបង់បណ្ណសន្យារ៉ាប់រងមួយចំណែក ឬ ការទាមទារសំណងក្នុងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង។ អត្ថប្រយោជន៍ដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រងមានតម្លៃមិនធានារហូតដល់ 138% នៃចំនួនបុព្វលាភរបស់ PRUហេរ៉ូ ទាំងអស់ដែលបានបង់។
អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (ជាជម្រើសប៉ុណ្ណោះ)
អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (ជាជម្រើសប៉ុណ្ណោះ)
ទទួលបានសំណង 25% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរកម្រិតដំបូង (ច្រើនបំផុត $25,000​) ទទួលបានសំណង 100% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ ដោយដកចេញនូវសំណងលើការព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតដំបូង ប្រសិនបើមាន
អត្ថប្រយោជន៍បង់បុព្វលាភទៀងទាត់
អត្ថប្រយោជន៍បង់បុព្វលាភទៀងទាត់
ទទួលបានសាច់ប្រាក់គិតជា%នៃបុព្វលាភប្រចាំឆ្នាំដែលបានបង់ ទៅតាមឆ្នាំនៃបណ្ណសន្យារ៉ាប់រងដែលបានកំណត់
អត្ថប្រយោជន៍បោះបង់បណ្ណសន្យារ៉ាប់រង
អត្ថប្រយោជន៍បោះបង់បណ្ណសន្យារ៉ាប់រង
ទទួលបានចំនួនទឹកប្រាក់បោះបង់បណ្ណសន្យារ៉ាប់រងទាំងស្រុង ឬ មួយចំណែក ដកចេញកម្រៃនៃការបោះបង់បណ្ណសន្យារ៉ាប់រងតាមឆ្នាំនៃបណ្ណសន្យារ៉ាប់រង

FAQ​

តើ PRUហេរ៉ូគឺជាអ្វី? PRUហេរ៉ូ​ គឺជាផលិតផលធានារ៉ាប់រងថ្មីរបស់ក្រុមហ៊ុនព្រូដិនសល ដែលលោកអ្នកអាច  សន្សំប្រាក់តាមតម្រូវការក្នុងរយៈពេលកំណត់ណាមួយ សម្រាប់ប្រើប្រាស់នៅពេលចូលនិវត្តន៍ ឬ គោលបំណងផ្សេងៗទៀត និង ការពារហិរញ្ញវត្ថុគ្រួសារអ្នក។ ក្នុងហេតុការណ៍អកុសលដូចជា មរណភាព ឬ ពិការភាពទាំងស្រុងនិងជាអចិន្រ្តៃយ៍ PRUហេរ៉ូ នឹងផ្តល់សំណងជាចំនួនទឹកប្រាក់ធានារ៉ាប់រង។ អតិថិជន ក៏អាចបន្ថែមការការពារទៅលើជំងឺធ្ងន់ធ្ងរ50ករណី ដោយជាវភ្ជាប់បន្ថែមនូវអត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរ Critical Care+ 
តើអតិថិជនណាខ្លះដែលអាចជាវផលិតផល  PRUហេរ៉ូ?

អតិថិជនដែលអាចជាវផលិតផលនេះគឺ

រូបវន្តបុគ្គលមានសញ្ជាតិខ្មែរ ឬ កំពុងរស់នៅក្នុងប្រទេសកម្ពុជា មានអាយុចាប់ពី 18 ទៅ 52 ឆ្នាំ​ ហើយអាយុផុតកំណត់ទទួលបានការធានារ៉ាប់រងគឺ 65 ឆ្នាំ។

តើអ្វីទៅជារយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង សម្រាប់ផលិតផល PRUហេរ៉ូ? រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រងគឺចាប់ពី 13ឆ្នាំ ដល់ 30ឆ្នាំ។ 
តើអ្វីទៅជារយៈពេល និងភាពញឹកញាប់នៃការបង់បុព្វលាភ សម្រាប់ផលិតផល PRUហេរ៉ូ?

រយៈពេលបង់បុព្វលាភ គឺជារយៈពេលតម្រូវឱ្យអ្នកទូទាត់បុព្វលាភជាប្រចាំ ហើយវាមានរយៈពេលស្មើនឹងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង។ 

អ្នកអាចទូទាត់បុព្វលាភជា

  • ប្រចាំឆ្នាំ 
  • ប្រចាំឆមាស 
  • ឬ ប្រចាំត្រីមាស
តើទំហំកំណត់នៃបុព្វលាភ និងទឹកប្រាក់ធានារ៉ាប់រងសម្រាប់ផលិតផល PRUហេរ៉ូ មានចំនួនប៉ុន្មាន?

បុព្វលាភអប្បបរមាមានចំនួន $400 ក្នុងមួយឆ្នាំ ហើយបុព្វលាភអតិបរមា គឺអាស្រ័យលើការវិនិច្ឆ័យបណ្ណសន្យារ៉ាប់រងរបស់ក្រុមហ៊ុន។ 

ទំហំកំណត់ទឹកប្រាក់ធានារ៉ាប់រងគឺ៖

  • ប្រសិនបើបុព្វលាភក្នុងមួយឆ្នាំមានចំនួនចាប់ពី $400 ដល់ តិចជាង $600 អ្នកអាចជ្រើសរើសទឹកប្រាក់ធានារ៉ាប់រងស្មើនឹង ឬ 10 ដងនៃបុព្វលាភក្នុងមួយឆ្នាំ
  • ប្រសិនបើបុព្វលាភក្នុងមួយឆ្នាំមានចំនួនចាប់ពី $600 ឡើងទៅ អ្នកអាចជ្រើសរើសទឹកប្រាក់ធានារ៉ាប់រងស្មើនឹង 5, 10 ឬ 15 ដងនៃបុព្វលាភក្នុងមួយឆ្នាំ
តើផលិតផល PRUហេរ៉ូ មានរយៈពេលសាកល្បង/រយៈពេលពិចារណា ដែរឬទេ? រយៈពេលសាកល្បង/រយៈពេលពិចារណា មានរយៈពេល 21ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃការចេញវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ប្រសិនបើអ្នកធ្វើការសម្រេចចិត្តលុបចោលបណ្ណសន្យារ៉ាប់រងវិញ។

ករណីមិនធានា

PRUហេរ៉ូ

ក្រុមហ៊ុន នឹងបដិសេធក្នុងការទូទាត់អត្ថប្រយោជន៍លេីករណីមរណភាព ឬ​ពិការភាព​ទាំងស្រុងនិងជាអចិន្រ្តៃយ៍របស់ PRUហេរ៉ូ ប្រសិនបេីការទាមទារសំណងបានកេីតឡេីងដោយផ្ទាល់ ឬ ប្រយោល ដោយលក្ខខណ្ឌណាមួយដូចខាងក្រោម៖

1.ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឱ្យរបួសខ្លួនឯង ទោះ​បីជា​ស្ថិត​ក្នុង​ស្ថាន​ភាព​​ផ្លូវ​ចិត្ត​ប្រក្រតី ឬមិន​ប្រក្រតី​ក៏ដោយ ក្នុងរយៈពេល2ឆ្នាំដំបូង

2.ការប្រព្រឹត្ត ឬការប៉ុនប៉ងប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ ដោយម្ចាស់បណ្ណ​សន្យា​រ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួល​ផល​

3.ការប្រើគ្រឿងញៀន ឬថ្នាំសប្បាយ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬ​បើកបរ​យាន​ជំនិះ​​ក្រោម​ឥទ្ធិពលនៃ​គ្រឿង​ស្រវឹង។

អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ Critical Care+

ការទាម​ទារ​សំណង​លើជំងឺធ្ងន់ធ្ងរ របស់អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ Critical Care+ នឹងត្រូវបានបដិសេធ ប្រសិនបើបណ្តាលមកពីមូលហេតុណាមួយដូចខាងក្រោម៖

1.​​ជំងឺដែលមានពីមុនស្រាប់

2.ជំងឺធ្ងន់ធ្ងរដែលបណ្តាលមកពីមេរោគអេដស៍ ឬ វីរុសបង្កមេរោគហ៊ីវ

3.ជំងឺធ្ងន់ធ្ងរកម្រិតដំបូងដែលធ្វើរោគវិនិច្ឆ័យឃើញក្នុងរយៈពេលរង់ចាំ 120ថ្ងៃ ឬជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ដែលធ្វើរោគវិនិច្ឆ័យឃើញក្នុងរយៈពេលរង់ចាំ 90ថ្ងៃ។

4.ជំងឺធ្ងន់ធ្ងរកម្រិតដំបូងដែលធ្វើរោគវិនិច្ឆ័យឃើញក្នុងរយៈពេលរង់ចាំ ហើយបានវិវត្តទៅជាជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ បន្ទាប់ពីផុតកំណត់រយៈពេលរង់ចាំ។

5.មរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រងក្នុងរយៈពេល 14ថ្ងៃ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យឃើញជំងឺធ្ងន់ធ្ងរ

6.ករណីជំងឺធ្ងន់ធ្ងរ ឬដំណើរការព្យាបាលណាមួួយដែលបណ្តាលមកពីការធ្វើអត្តឃាត ការសេពគ្រឿងស្រវឹង ឬប្រើថ្នាំញៀនហួសកម្រិត ឬ ពេលកំពុងប៉ុនប៉ង ឬកំពុងប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ។

7.ជំងឺធ្ងន់ធ្ងរដែលបណ្តាលមកពីការបរិច្ចាគផ្នែកណាមួយនៃរាងកាយដោយអ្នកត្រូវបានធានារ៉ាប់រង

ផលិតផល ផ្សេងទៀត

មានចម្ងល់ ឬមតិយោបល់?

សូមបំពេញទម្រង់សម្រាប់ទំនាក់ទំនងខាងក្រោម យើងខ្ញុំនឹងឆ្លើយតបទៅកាន់អ្នកវិញឆាប់ៗនេះ
* តម្រូវឱ្យបំពេញជាចាំបាច់
* តម្រូវឱ្យបំពេញជាចាំបាច់

តើអ្នកគឺជាម្ចាស់បណ្ណសន្យារ៉ាប់រងរបស់ព្រូដិនសលកម្ពុជាដែរឬទេ?

តើអ្នកគឺជាម្ចាស់បណ្ណសន្យារ៉ាប់រងរបស់ព្រូដិនសលកម្ពុជាដែរឬទេ?

ព័ត៌មានលម្អិតរបស់អ្នក

ផលិតផលធានារ៉ាប់រងអាយុជីវិត

ខ្ញុំបានអាន ហើយបានយល់ និងផ្តល់ការយល់ព្រមចំពោះក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្នុងការប្រមូល ប្រើប្រាស់និងបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់ខ្ញុំ និង សេចក្តីប្រកាសលើសិទ្ធិឯកជនរបស់ព្រូដិនសល។

មានចម្ងល់ ឬមតិយោបល់?