ព័ត៌មានលម្អិត និងរបៀបចូលរួម
- ចូលទៅ https://www.prudential.com.kh/km/PRUHero-Gamification/ ពីផេកផ្លូវការរបស់ព្រូដិនសល។
- ចូលលេងហ្គេមដោយបំពេញព័ត៌មានផ្ទាល់ខ្លូន។
- លេងហ្គេម និងព្យាយាមជៀសវាងចេញពីឧបសគ្គ ដើម្បីទទួលបានពិន្ទុខ្ពស់បំផុត។
- អ្នកអាចលេងបានច្រើនដងក្នុងមួយថ្ងៃ និងរក្សាទុកពិន្ទុរបស់អ្នកដើម្បីទទួលបានពិន្ទុខ្ពស់បំផុត។
- ពិន្ទុប្រចាំសប្ដាហ៍នឹងត្រូវបានប្រកាសរៀងរាល់សប្ដាហ៍តាមផេកផ្លូវការរបស់ព្រូដិនសល កម្ពុជា។
- យើងនឹងជ្រើសរើសអ្នកឈ្នះចំនួន 5នាក់ ដែលបានពិន្ទុខ្ពស់ជាងគេក្នុងចំណោមតារាង 5នាក់ដំបូង នៅចុងបញ្ចប់នៃកម្មវិធីផ្តល់ជូននេះ។
- អតិជនគ្រប់រូប អាចសិទ្ធិចូលរួមលេង និងឈ្នះរង្វាន់។
ខ និង លក្ខខណ្ឌ
- “PRUហេរ៉ូ Game” គឺត្រូវបានរៀបចំដោយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល កម្ពុជា (“PCLA”) និងរយៈពេលនៃកម្មវិធីនេះ គឺចាប់ផ្តើមពីថ្ងៃទី 11 វិច្ឆិកា 2024 រហូតដល់ម៉ោង 23:59 (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី 11 មករា 2025 ។
- យការចូលរួមក្នុងកម្មវិធីនេះ អ្នកចូលរួមទាំងអស់យល់ព្រមទៅនឹង ខ និងលក្ខខណ្ឌរបស់កម្មវិធីដែលបានជម្រាបជូន និងយល់ព្រមថា ព្រូដិនសល កម្ពុជា មានសិទ្ធិក្នុងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចូលរួម និងសម្ភារៈផ្សព្វផ្សាយដែលទាក់ទងនឹងកម្មវិធី។ មិនមានព័ត៌មានផ្ទាល់ខ្លួនណាមួយនឹងបង្ហាញដោយ ព្រូដិនសល កម្ពុជា នោះឡើយដើម្បីការពារព័ត៌មានឯកជនរបស់អ្នកចូលរួម។ គោលការណ៍ព័ត៌មានឯកជន ទាក់ទងទៅនឹងធានារ៉ាប់រងព្រូដិនសល អាចចូល និងអានលម្អិតបាននៅដំណរភ្ជាប់ខាងក្រោម៖ គោលការណ៍ព័ត៌មានឯកជន | ព្រូដិនសលកម្ពុជា (prudential.com.kh)
- អ្នកឈ្នះទាំងអស់ នឹងត្រូវប្រកាសនៅថ្ងៃទី 11 មករា 2025 នៅលើទំព័រហ្វេសប៊ុករបស់ ព្រូដិនសល កម្ពុជា ហើយក្រុមការងារនឹងធ្វើការទាក់ទងទៅតាមរយៈអ៊ីម៉េល ឬ ទូរស័ព្ទដៃ ចំពោះអ្នកឈ្នះរូបណាដែលបានចុះឈ្មោះលេខទូរស័ព្ទ ឬ អ៊ីម៉េល។
- ប្រសិនបើអ្នកឈ្នះរូបណាមិនអាចទាកទងទៅបានក្នុងកំឡុង 1 ខែ បន្ទាប់ពីការប្រកាសអ្នកឈ្នះនៅលើទំព័រហ្វេសប៊ុករបស់ ព្រូដិនសល កម្ពុជា នោះអ្នកនឹងត្រូវបានដកសិទ្ធិដោយគ្មានការជូនដំណឹងបន្ថែម ហើយរង្វាន់នឹងត្រូវបានចាត់ទុកថាមោឃៈ។
- រង្វាន់មិនអាចប្តូរជាសាច់ប្រាក់ ឬលក់បន្តបានឡើយ។ រូបភាពនៃរង្វាន់ដែលដាក់បង្ហាញក្នុងកម្មវិធី គឺគ្រាន់តែជារូបតំណាងប៉ុណ្ណោះ រូបរាង និងពណ៌នៃរង្វាន់អាចខុសនឹងរង្វាន់ជាក់ស្តែង។ មិនមានម៉ាក ឬអង្គភាពណាមួយគាំទ្រកម្មវិធីនេះឡើយ ក្រៅពី ព្រូដិនសល កម្ពុជា។
- ព្រូដិនសល កម្ពុជា មិនជារោងចក្រផលិត ឬផ្គត់ផ្គង់នៃរង្វាន់របស់កម្មវិធីនេះឡើយ ហើយយើងខ្ញុំក៏មិនមែនជាភ្នាក់ងារចែកចាយរបស់រោងចក្រ ឬអ្នកផ្គត់ផ្គង់នៃរង្វាន់របស់កម្មវិធីនេះឡើយ។
- ការប្រើប្រាស់នៃរង្វាន់ ត្រូវបានដាក់លក្ខខណ្ឌដោយក្រុមហ៊ុនផលិតផល ឬអ្នកផ្គត់ផ្គង់។
- ព្រូដិនសល កម្ពុជា នឹងមិនទទួលខុសត្រូវ ឬទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតដែលបណ្តាលមកពីការប្រើប្រាស់ ឬការប្រើប្រាស់ខុសបំណងនៃរង្វាន់នោះទេ។
- បុគ្គលិកទាំងអស់ បុគ្គលិកកុងត្រា ភ្នាក់ងារតំណាងផ្នែកលក់ បុគ្គលិកលក់ និងភ្នាក់ងារធានារ៉ាប់រងនៃព្រូដិនសល កម្ពុជាមិនគួរចូលរួមលេងនៅក្នុងកម្មវិធីនេះឡើយ។
- នៅក្នុងករណីមានវិវាទណាមួយ មានតែ ព្រូដិនសល កម្ពុជា ប៉ុណ្ណោះដែលមានសិទ្ធិវិនិច្ឆ័យ ដោយការសម្រេចចិត្តរបស់ ព្រូដិនសល កម្ពុជា នឹងជាសេចក្តីសម្រេចចុងក្រោយ។
- ព្រូដិនសល កម្ពុជា មានសិទ្ធិកែប្រែផ្លាស់ប្តូរ ឬបន្ថែមលើលក្ខខណ្ឌនៃកម្មវិធី ឬបោះបង់ លើកម្មវិធីដោយមិនចាំបាច់ជម្រាបទុកជាមុនដល់អ្នកចូលរួម។
- ដើម្បីបោះបង់ចុះឈ្មោះ ឬដកខ្លួនចេញពីកម្មវីធី ឬមានចម្ងល់ផ្សេងៗបន្ថែម សូមទំនាក់ទំនងទូរស័ព្ទឥតគិតថ្លៃ 1800212223 ។
- អ្នកឈ្នះទាំងអស់ ត្រូវតែមកយករង្វាន់នៅការិយាល័យកណ្តាល ព្រូដិនសល កម្ពុជា មិនយូរជាង 1 ខែ ក្រោយការប្រកាសឈ្មោះអ្នកឈ្នះ។
ការរក្សាសិទ្ធិ
- ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មិនមែនជាក្រុមហ៊ុនផលិត/អ្នកផ្គត់ផ្គង់រង្វាន់នៅក្រោមការចាប់រង្វាន់នេះ ហើយមិនមែនជាតំណាងនៃក្រុមហ៊ុនផលិត/អ្នកផ្គត់ផ្គង់នោះទេ។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មិន ទទួលខុសត្រូវលើបញ្ហា ឬកង្វះខាតណាមួយលើគុណភាព ការផ្គត់ផ្គង់ ការដឹកជញ្ជូន និងការប្រើប្រាស់លើរង្វាន់ទាំងនោះឡើយ។
- ការប្រើប្រាស់រង្វាន់អាស្រ័យលើលក្ខខណ្ឌដែលត្រូវបានកំណត់ដោយក្រុមហ៊ុនផលិត/អ្នកផ្គត់ផ្គង់នោះ។
- ក្រុមហ៊ុន ព្រូដិនសល នឹងមិនទទួលខុសត្រូវលើ ការខូចខាត គុណភាព ឬការផ្លាស់ប្ដូររបស់កម្មវិធីនេះទេ។ សម្មភាព ឬការខកខានរបស់ពាណិជ្ជករ និង/ឬអ្នកផ្តល់សេវាកម្ម និងសម្រាប់ការបាត់បង់ របួស ការបាត់បង់អាយុជីវិត ការទាមទារ ឬការខូចខាត ឬផលវិបាកណាមួយ ឬការគិតថ្លៃ ការចំណាយ ឬការចំណាយគ្រប់ប្រភេទណាមួយ ដែលកើតឡើងជាលទ្ធផលនៃការទទួលយក ឬការប្រើប្រាស់រង្វាន់នេះ ឬពាក់ព័ន្ធនឹងការផ្សព្វផ្សាយនេះ។
- ក្រុមហ៊ុន ព្រូដិនសល មានសិទ្ធិក្នុងការជំនួសរង្វាន់ជាមួយនឹងរង្វាន់ផ្សេងដែលមានតម្លៃប្រហាក់ប្រហែលគ្នាដោយមិនចាំបាច់ជូនដំណឹងទុកជាមុន យោងទៅតាមរង្វាន់ដែលមាន។
សំណួរញឹកញាប់ (FAQs)
តើយើងអាចចូលរួមក្នុងយុទ្ធនាការនេះដូចម្តេច?
សូមអនុវត្តតាមជំហានខាងក្រោមដើម្បីចូលរួមក្នុងយុទ្ធនាការនេះ៖
- ចូលទៅតំណភ្ជាប់ហ្គេម ពីផេកផ្លូវការរបស់ព្រូដិនសល។
- ចូលលេងហ្គេមដោយបំពេញព័ត៌មានផ្ទាល់ខ្លូន។
- លេងហ្គេម និងព្យាយាមជៀសវាងចេញពីឧបសគ្គ ដើម្បីទទួលបានពិន្ទុខ្ពស់បំផុត។
- អ្នកអាចលេងបានច្រើនដងក្នុងមួយថ្ងៃ និងរក្សាទុកពិន្ទុរបស់អ្នកដើម្បីទទួលបានពិន្ទុខ្ពស់បំផុត។
- ពិន្ទុប្រចាំសប្ដាហ៍នឹងត្រូវបានប្រកាសរៀងរាល់សប្ដាហ៍តាមផេកផ្លូវការរបស់ព្រូដិនសល កម្ពុជា។
- យើងនឹងជ្រើសរើសអ្នកឈ្នះចំនួន 5នាក់ ដែលបានពិន្ទុខ្ពស់ជាងគេក្នុងចំណោមតារាង 5នាក់ដំបូង នៅចុងបញ្ចប់នៃកម្មវិធីផ្តល់ជូននេះ។
- អតិជនគ្រប់រូប ឬមិនមែនជាអតិថិជនអាចសិទ្ធិចូលរួមលេង និងឈ្នះរង្វាន់។
រយៈពេលចូលរួមកម្មវិធីពិសេស៖
ការចូលរួមកម្មវិធីពិសេសនេះមានរយៈពេល 2 ខែ គិតចាប់ពីថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2024 ដល់ថ្ងៃទី 11 ខែមករា ឆ្នាំ 2025.
តើយើងនឹងប្រកាសអ្នកឈ្នះដូចម្តេច?
យើងនឹងប្រកាសអ្នកឈ្នះនៅលើទំព័រ Facebook ផ្លូវការរបស់ ព្រូដិនសលកម្ពុជា នៅថ្ងៃទី 11 ខែមករា ឆ្នាំ 2025.
តើយើងអាចទាមទាររង្វាន់ដូចម្តេច?
អ្នកឈ្នះរង្វាន់ធំនឹងត្រូវបានប្រកាសនៅថ្ងៃទី 11 ខែមករា ឆ្នាំ 2025 នៅចុងបញ្ចប់នៃកម្មវិធី។ យើងនឹងទាក់ទងអ្នកឈ្នះដើម្បីផ្ទៀងផ្ទាត់ព័ត៌មានរបស់ពួកគេ។ រង្វាន់នឹងត្រូវដឹកជញ្ជូន ឬសុំបញ្ជាក់ទៅគណនីរបស់អ្នកប្រើប្រាស់ដែលបានផ្ទៀងផ្ទាត់ក្នុងដំណើរការផ្ទៀងផ្ទាត់។
តើយើងអាចដឹងថាអ្នកជាអ្នកឈ្នះក្នុងកម្មវិធីនេះដូចម្តេច?
យើងនឹងប្រកាសអ្នកពិន្ទុខ្ពស់TOP5 ជារៀងរាល់សប្តាហ៍ដើម្បីតាមដានពិន្ទុ និងអ្នកឈ្នះជាផ្លុវការយើងនឹងប្រកាសនៅចុងបញ្ចប់នៃកម្មវិធីនេះនៅលើ Facebook ផ្លូវការរបស់ ព្រូដិនសល កម្ពុជា។ អ្នកឈ្នះនឹងត្រូវបានជូនដំណឹងតាមរយៈលេខទូរស័ព្ទដែលបានចុះឈ្មោះ (ឈ្មោះ និង លេខទូរស័ព្ទ) ដោយផ្ទាល់ ដើម្បីផ្តល់ព័ត៌មានអំពីដំណើរការនៃការទទួលរង្វាន់។
តើយើងអាចចូលលេងPRUហេរ៉ូ Game ដូចម្តេច?
ស្កេន QR កូដ ឬចុចលើតំណភ្ជាប់នេះ > https://www.prudential.com.kh/km/PRUHero-Gamification/
រួចបំពេញព័ត៌មានរបស់អ្នក។ លេងកាន់តែច្រើន ពិន្ទុកើនតែច្រើន។
តើផ្នែកសេវាកម្មអតិថិជនក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងឆ្លើយតបដល់ខ្ញុំនៅពេលណា?
ផ្នែកសេវាកម្មអតិថិជនរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងឆ្លើយតបអ្នកក្នុងរយៈពេល 3-5 ថ្ងៃនៃថ្ងៃធ្វើការ។