Hello!
ពិន្ទុខ្ពស់បំផុតថ្មី
លេងដោយសេរី និងឈ្នះរង្វាន់ពិសេសៗ
Hey PRUហេរ៉ូ ផ្តល់ជូនការសន្សំ និងការការពារខ្ពស់ក្នុងកញ្ចប់តែមួយ។ ដើម្បីជួយលោកអ្នកក្នុងការរៀបចំឈានចូលទៅកាន់សុវត្ថិភាពហិរញ្ញវត្ថុដ៏ជឿជាក់មួយ និងភាពបត់បែនខ្ពស់ចំពោះអនាគតដែលនឹកស្មានមិនដល់នោះ PRUហេរ៉ូ មាន 4 អត្ថប្រយោជន៍យ៉ាងពិសេស ដើម្បីការសន្សំ និងការការពារកាន់តែប្រសើរ។
ជ្រើសរើសជម្រើសនៃការសន្សំ និងការការពារសម្រាប់ PRUហេរ៉ូ
ភាពបត់បែនខ្ពស់ អ្នកអាចធ្វើការសន្សំប្រាក់ ក្នុងរយៈពេល 13ឆ្នាំ រហូតដល់ 30 ឆ្នាំ ហើយលោកអ្នកអាចជ្រើសរើសយកការការពារ 5, 10 ឬ 15 ដងនៃបុព្វលាភប្រចាំឆ្នាំរបស់លោកអ្នក។
ទឹកប្រាក់ចំណេញមិនធានាខ្ពស់ ទទួលបានអត្ថប្រយោជន៍ដល់កាលកំណត់រហូតដល់ 142% នៃបុព្វលាភសរុបដែលបានបង់ និង ទទួលបានយ៉ាងតិច 100% នៃបុព្វលាភដែលបានបង់សម្រាប់គម្រោងមូលដ្ឋាននៅចុងគ្រានៃបណ្ណសន្យារ៉ាប់រង។
ប្រាក់រង្វាន់បន្ថែម ទទួលបានប្រាក់រង្វាន់ចាប់ពី 5% រហូតដល់ 20% សម្រាប់ការបង់បុព្វលាភគ្រប់ចំនួន និង ទៀតទាត់ទាន់ពេលវេលា ។
អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ CriticalCare+ ទទួលបានសំណង 25% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងរបស់គម្រោងបន្ថែម ក្នុងករណី ជំងឺធ្ងន់ធ្ងរ ស្ថិតក្នុងកម្រិតដំបូង។ សំណង 100% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងរបស់គម្រោងបន្ថែម ដោយដកចេញសំណងកម្រិតដំបូង (ប្រសិនបើមាន) ករណីធ្វើរោគវិនិច្ឆ័យឃើញ ជំងឺធ្ងន់ធ្ងរ កម្រិតធ្ងន់។