ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close

PRUអ្នកការពារ និង PRUការពារប្រចាំថ្ងៃ

កញ្ចប់ផលិតផល PRUអ្នកការពារ និងPRUការពារប្រចាំថ្ងៃ ជាអ្នកការពារអ្នកក្នុងការចេញថ្លៃចំណាយនៅមន្ទីពេទ្យប្រចាំថ្ងៃដែលបណ្តាលមកពីជម្ងឺ ឬរបួស និងអត្ថប្រយោជន៍ក្នុងករណីមរណភាពឬពិការភាពទាំងស្រុងនិងជាអចិន្រ្តៃយ៍ ក្នុងរយៈពេល១ឆ្នាំ
ទិញឥទ្បូវនេះ
PRUការពារប្រចាំថ្ងៃ

អត្ថប្រយោជន៍ ផលិតផល

សូមកុំឱ្យការទូទាត់ចំណាយលើការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលមិនបានរំពឹងទុកក្លាយជាបន្ទុករបស់អ្នក។ PRUអ្នកការពារ និង PRUការពារប្រចាំថ្ងៃ ជួយអ្នករៀបចំផែនការសម្រាប់ការចំណាយទាំងនេះ តម្លៃចាប់ពី ៩.៩០ ដុល្លារអាមេរិក/ឆ្នាំ។
arrow
កញ្ចប់ធានារ៉ាប់រងមានតម្លៃសមរម្យ
តម្លៃចាប់ពី ៩.៩០​ ដុល្លារអាមេរិកក្នុង១ឆ្នាំ និងមាន ៤ កញ្ចប់សម្រាប់ជ្រើសរើស។
arrow
ងាយស្រួលក្នុងការទិញ
ទិញកញ្ចប់ធានារ៉ាប់រ៉ងបានយ៉ាងឆាប់រហ័សនិងងាយស្រួលដោយប្រើប្រាស់កម្មវិធីទូរស័ព្ទ Pulse។
arrow
មិនតម្រូវឲ្យមានការពិនិត្យសុខភាព
បណ្ណសន្យារ៉ាប់រ៉ងនឹងត្រូវបានចេញជូនភា្លមៗនៅពេលអ្នកបំពេញព័ត៌មានដែលចាំបាច់រួចរាល់។
arrow
ទទួលបានអត្ថប្រយោជន៍ច្រើន
កញ្ចប់ធានារ៉ាប់រងនីមួយៗ ផ្តល់ការការពារទៅលើ ១) រណីមរណភាពឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ២) ករណីសម្រាកព្យាបាលប្រចាំថ្ងៃ អត្ថប្រយោជន៍បន្ថែមទ្វេដងលើករណីសម្រាកព្យាបាលនៅផ្នែកប្រពោធនកម្ម (ICU) ​ អត្ថប្រយោជន៍បន្ថែមបីដងលើករណីសម្រាកព្យាបាលដោយសារជំងឺមហារីក ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ការស្លាប់នៃសាច់ដុំបេះដូងដោយសារការស្ទះនៃលំហូរឈាម និង ជំងឺសរសៃឈាមអាកទែរចិញ្ចឹមបេះដូង ៣) រូមជាមួយអត្ថប្រយោជន៍បន្ថែមផ្សេងទៀតទៅលើការពុលអាហារ និង ការរលាកធ្ងន់ធ្ងរ
arrow
ការទាមទារសំណងមានភាពងាយស្រួល
ការស្នើសុំទាមទារសំណងមានភាពសាមញ្ញ និងងាយស្រួលដោយលោកអ្នកអាចស្នើសុំតាមរយៈកម្មវិធីទូរស័ព្ទ Pulse។​
ស្វែងយល់ បន្ថែម PRUអ្នកការពារ និង PRUការពារប្រចាំថ្ងៃ
ដំណោះស្រាយសុខភាពផ្ទាល់ខ្លួនក្នុងការទូទាត់ចំណាយលើការសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រចាំថ្ងៃ។  កញ្ចប់ធានារ៉ាប់រងដែលមានតម្លៃសមរម្យទាំង ៤ របស់យើង។

អំពីផលិតផល

អ្វីទៅជា PRUអ្នកការពារ និង PRUការពារប្រចាំថ្ងៃ ?

PRUអ្នកការពារ ជាផលិតផលដែលមានលក្ខណៈជាការធានារ៉ាប់រងមានកាលកំណត់សម្រាប់ផ្តល់ជូនអត្ថប្រយោជន៍ធានារ៉ាប់រងក្នុងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង ដែលផ្តល់ការការពារករណីមរណភាព ឬ ពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍។ ផលិតផលធានារ៉ាប់រងបន្ថែមដែលអាចទិញភ្ជាប់ទៅនឹងផលិតផលនេះ គឺផលិតផលធានារ៉ាប់រងបន្ថែម PRUការពារប្រចាំថ្ងៃ ដែលផ្តល់ជូននូវអត្ថប្រយោជន៍ការពារបន្ថែមទៅការចំណាយលើថ្លៃព្យាបាលក្នុងករណីសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រចាំថ្ងៃ ការសម្រាកព្យាបាលនៅផ្នែកប្រពោធនកម្ម (ICU) ការសម្រាកព្យាបាលប្រចាំថ្ងៃដោយសារជំងឺធ្ងន់ធ្ងរ ការរលាកធ្ងន់ធ្ងរ និងការពុលអាហារ ។

តើអតិថិជនណាខ្លះដែលអាចជាវផលិតផល PRUអ្នកការពារ និង PRUការពារប្រចាំថ្ងៃ?

អតិថិជនដែលអាចជាវផលិតផលនេះរួមមាន៖

ក. នីតិបុគ្គលដែលបានចុះបញ្ជីនិងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាឬ
ខ. រូបវន្តបុគ្គលមានសញ្ជាតិខ្មែរ ឬ កំពុងរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងតិចណាស់៦ខែដោយមានអាសយដ្ឋានពិតប្រាកដនៅប្រទេសកម្ពុជានិងមានអាយុចាប់ពី ១៨ ​ទៅ ៦០ឆ្នាំដែលប្រើប្រាស់ទូរស័ព្ទ Smartphone។

តើបណ្ណសន្យារ៉ាប់រ៉ងនេះមានរយៈពេលកំណត់ប៉ុន្មាន?

១ ឆ្នាំ

តើកញ្ចប់ធានារ៉ាប់រ៉ងទាំងបួនដែលខ្ញុំអាចទិញបានមានអ្វីខ្លះ?

PRUការពារប្រចាំថ្ងៃ កញ្ចប់ធានារ៉ាប់រងមូលដ្ឋានសម្រាប់ករណីគ្រោះថ្នាក់ចៃដន្យ 

  • កញ្ចប់ធានារ៉ាប់រងទៅលើ

ករណីមរណភាពឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ករណីសម្រាកព្យាបាលប្រចាំថ្ងៃបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ករណីសម្រាកព្យាបាលប្រចាំថ្ងៃនៅផ្នែកប្រពោធនកម្ម (ICU)បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ និងការរលាកធ្ងន់ធ្ងរ។ 

  • តម្លៃ៖

១០.៩៩ ដុល្លារអាមេរិក ​(សម្រាប់បុរស ដែលមានអាយុ ៣០ ឆ្នាំ)

  • អត្ថប្រយោជន៍៖

ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ៖ ១,០០០ ដុល្លារអាមេរិក

ករណីសម្រាកព្យាបាលប្រចាំថ្ងៃបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ៖ ១០ ដុល្លារអាមេរិក  ក្នុងមួយថ្ងៃ (រហូតដល់រយៈពេល ១២០ ថ្ងៃ)

អត្ថប្រយោជន៍បន្ថែមក្នុងករណីសម្រាកព្យាបាលប្រចាំថ្ងៃនៅផ្នែកប្រពោធនកម្ម (ICU) បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ៖ ១០ ដុល្លារអាមេរិក  ក្នុងមួយថ្ងៃ (រហូតដល់រយៈពេល ១២០ ថ្ងៃ)

អត្ថប្រយោជន៍បន្ថែមក្នុងករណីការរលាកធ្ងន់ធ្ងរ ៖ ៥០០ ដុល្លារ​អាមេរិក  (ម្តង)


PRUការពារប្រចាំថ្ងៃ កញ្ចប់ធានារ៉ាប់រងមូលដ្ឋានសម្រាប់ករណីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ 

  • កញ្ចប់ធានារ៉ាប់រងទៅលើ

ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ ករណីសម្រាកព្យាបាលប្រចាំថ្ងៃបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ ករណីសម្រាកព្យាបាលប្រចាំថ្ងៃនៅផ្នែកប្រពោធនកម្ម (ICU) បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ ករណីការពុលអាហារ និងករណីការរលាកធ្ងន់ធ្ងរ។

  • តម្លៃ៖

៤១.៥៧ ដុល្លារអាមេរិក  ​(សម្រាប់បុរស ដែលមានអាយុ ៣០ឆ្នាំ)

  • អត្ថប្រយោជន៍៖ 

ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ៖ ១,០០០ ដុល្លារអាមេរិក

ករណីសម្រាកព្យាបាលប្រចាំថ្ងៃបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ៖ ១០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ (រហូតដល់រយៈពេល ១២០ ថ្ងៃ)

អត្ថប្រយោជន៍បន្ថែមក្នុងករណីសម្រាកព្យាបាលប្រចាំថ្ងៃនៅផ្នែកប្រពោធនកម្ម (ICU) បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ ៖ ១០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ (រហូតដល់រយៈពេល ១២០ ថ្ងៃ)

អត្ថប្រយោជន៍បន្ថែមក្នុងករណីការពុលអាហារ ៖ ១៥ ដុល្លារអាមេរិក (រហូតដល់ ២ដង)

អត្ថប្រយោជន៍បន្ថែមក្នុងករណីការរលាកធ្ងន់ធ្ងរ ៖ ៥០០ ដុល្លារ​​អាមេរិក  (ម្តង)


PRUការពារប្រចាំថ្ងៃ កញ្ចប់ប្រាក់

  • កញ្ចប់ធានារ៉ាប់រងទៅលើ

ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ឬមិនមែនគ្រោះថ្នាក់ចៃដន្យ ករណីសម្រាកព្យាបាលប្រចាំថ្ងៃបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ  ករណីសម្រាកព្យាបាលប្រចាំថ្ងៃនៅផ្នែកប្រពោធនកម្ម (ICU) បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ  ករណីសម្រាកព្យាបាលប្រចាំថ្ងៃដោយសារជំងឺធ្ងន់ធ្ងរ ករណីការពុលអាហារ និងករណីការរលាកធ្ងន់ធ្ងរ។

  • តម្លៃ៖

៩៦.៨៩ ដុល្លារអាមេរិក  ​​(សម្រាប់បុរស ដែលមានអាយុ ៣០ ឆ្នាំ)

  • អត្ថប្រយោជន៍៖

ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ៖ ២,០០០ ដុល្លារអាមេរិក

ករណីសម្រាកព្យាបាលប្រចាំថ្ងៃបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ៖ ២០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ (រហូតដល់រយៈពេល ១២០ ថ្ងៃ)

អត្ថប្រយោជន៍បន្ថែមក្នុងករណីសម្រាកព្យាបាលប្រចាំថ្ងៃនៅផ្នែកប្រពោធនកម្ម (ICU) បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ ៖ ២០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ (រហូតដល់រយៈពេល ១២០ ថ្ងៃ)

អត្ថប្រយោជន៍បន្ថែមក្នុងករណីសម្រាកព្យាបាលប្រចាំថ្ងៃដោយសារជំងឺធ្ងន់ធ្ងរ ៖ ៤០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ (រហូតដល់រយៈពេល ១២០ ថ្ងៃ)

អត្ថប្រយោជន៍បន្ថែមក្នុងករណីការពុលអាហារ ៖ ១៥ ដុល្លារអាមេរិក (រហូតដល់ ២ដង)

អត្ថប្រយោជន៍បន្ថែមក្នុងករណីការរលាកធ្ងន់ធ្ងរ ៖ ៥០០ ដុល្លារ​​អាមេរិក  (ម្តង) 


 PRUការពារប្រចាំថ្ងៃ កញ្ចប់មាស

  • ការធានារ៉ាប់រងទៅលើ

ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ   ករណីសម្រាកព្យាបាលប្រចាំថ្ងៃបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ ករណីសម្រាកព្យាបាលប្រចាំថ្ងៃនៅផ្នែកប្រពោធនកម្ម (ICU)បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ  ករណីសម្រាកព្យាបាលប្រចាំថ្ងៃដោយសារជំងឺធ្ងន់ធ្ងរ ករណីការពុលអាហារ និងករណីការរលាកធ្ងន់ធ្ងរ។

  • តម្លៃ៖

២៤០.១១ ដុល្លារអាមេរិក ​​​(សម្រាប់បុរស ដែលមានអាយុ ៣០ ឆ្នាំ)

  • អត្ថប្រយោជន៍៖ 

ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ៖ ៥,០០០ ដុល្លារអាមេរិក

ករណីសម្រាកព្យាបាលប្រចាំថ្ងៃបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ៖ ៥០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ (រហូតដល់រយៈពេល ១២០ ថ្ងៃ)

អត្ថប្រយោជន៍បន្ថែមក្នុងករណីសម្រាកព្យាបាលប្រចាំថ្ងៃនៅផ្នែកប្រពោធនកម្ម (ICU) បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យឬមិនមែនគ្រោះថ្នាក់ចៃដន្យ ៖ ៥០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ (រហូតដល់រយៈពេល ១២០ ថ្ងៃ)

អត្ថប្រយោជន៍បន្ថែមក្នុងករណីសម្រាកព្យាបាលប្រចាំថ្ងៃដោយសារជំងឺធ្ងន់ធ្ងរ ៖ ១០០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ (រហូតដល់រយៈពេល ១២០ ថ្ងៃ)

អត្ថប្រយោជន៍បន្ថែមក្នុងករណីការពុលអាហារ ៖ ១៥ ដុល្លារអាមេរិក  (រហូតដល់ ២ដង)

អត្ថប្រយោជន៍បន្ថែមក្នុងករណីការរលាកធ្ងន់ធ្ងរ ៖ ៥០០ ដុល្លារអាមេរិក ​​ (ម្តង) 

តើមានការវាយតម្លៃផ្នែកសុខភាព ឬ មានការពិនិត្យសុខភាព សម្រាប់ការជាវកញ្ចប់ផលិតផលធានារ៉ាប់រង PRUអ្នកការពារ និង PRUការពារប្រចាំថ្ងៃ ដែរឬទេ?

 

អតិថិជនតម្រូវឱ្យធ្វើសេចក្តីប្រកាសអំពីសុខភាពរបស់អ្នកត្រូវបានធានារ៉ាប់រងបែបសាមញ្ញ​សម្រាប់ការទិញបណ្ណសន្យារ៉ាប់រងនេះ។

ក. ប្រសិនបើកញ្ចប់ធានារ៉ាប់រងមូលដ្ឋានសម្រាប់ករណីគ្រោះថ្នាក់ចៃដន្យត្រូវបានជ្រើសរើស អ្នកត្រូវបានធានារ៉ាប់រងតម្រូវឱ្យធ្វើសេចក្តីប្រកាសចំនួនមួយ។

ខ. ប្រសិនបើកញ្ចប់ធានារ៉ាប់រងមូលដ្ឋានសម្រាប់ករណីបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ឬ មិនមែនគ្រោះថ្នាក់ចៃដន្យ ឬ PRUការពារប្រចាំថ្ងៃ  កញ្ចប់ប្រាក់  ឬ PRUការពារប្រចាំថ្ងៃ កញ្ចប់មាស  ត្រូវបានជ្រើសរើស អ្នកត្រូវបានធានារ៉ាប់រងតម្រូវឱ្យធ្វើសេចក្តីប្រកាសចំនួនបី និងឆ្លើយសំណួរទាក់ទងនឹងកម្ពស់និងទំងន់។ 

បណ្ណសន្យារ៉ាប់រងនឹងត្រូវចេញភ្លាមៗដោយក្រុមហ៊ុន ក្រោយពីអតិថិជនបានបំពេញព័ត៌មានដែលចាំបាច់ និងសេចក្តីប្រកាសរួចរាល់។

តើខ្ញុំអាចជាវកញ្ចប់ផលិតផលធានារ៉ាប់រង PRUអ្នកការពារ និង PRUការពារប្រចាំថ្ងៃ ដោយរបៀបណា?

អ្នកអាចជាវកញ្ចប់ផលិតផលធានារ៉ាប់រង PRUអ្នកការពារ និង PRUការពារប្រចាំថ្ងៃ បានយ៉ាងងាយស្រួលពីគ្រប់ទីកន្លែងដោយអនុវត្តជំហានងាយៗទាំងនេះបន្ទាប់ពីទាញយកនិងចុះឈ្មោះនៅក្នុងកម្មវិធីទូរស័ព្ទ Pulse របស់អ្នក

 

  • ចូលទៅក្នុង PRU Shoppe ​ឬ​ចុចទីនេះ https://onepulse.page.link/PHPRUShoppe ហើយចុចលើ PRUអ្នកការពារ និង PRUការពារប្រចាំថ្ងៃ  
  • ចុច”បង្ហាញកញ្ចប់បន្ថែមទៀត”ដើម្បីមើលគម្រោងកញ្ចប់ទាំងអស់ដែលមាន
  • ជ្រើសរើសកញ្ចប់ដែលអ្នកចង់បានហើយចុច”ដំណើរការបន្ត”
  • ដាក់បញ្ចូលប័ណ្ណសម្គាល់ខ្លួនរបស់អ្នកដែលមានសុពលភាពត្រឹមត្រូវ (អត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែន)​និងបំពេញព័ត៌មានលំអិតរបស់អ្នក
  • បំពេញនូវសេចក្តីប្រកាសលើផ្នែកវេជ្ជសាស្រ្ត មុខរបរ និងសកម្មភាព
  • គូសប្រអប់បញ្ជាក់ពីការយល់ស្របទៅតាមបណ្ណសន្យារ៉ាប់រងនៃផលិតផលធានារ៉ាប់រ៉ងរួចចុច ”ដំណើរការបន្ត”
  • ជ្រើសយកវីធីទូទាត់ប្រាក់និងបំពេញព័ត៌មាន

តើខ្ញុំត្រូវដាក់សំណើទាមទារសំណងយ៉ាងដូចម្តេច?

លោកអ្នកអាចដាក់សំណើទាមទារសំណងតាមរយៈ ៖

  • ដាក់សំណើតាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុនព្រូដិនសល Pulse ។
  • លោកអ្នកអាចដាក់សំណើទាមទារសំណងតាមរយៈផ្នែកសេវាកម្មអតិថិជននៅក្រុមហ៊ុនព្រូដិនសល ដែលមានអាស័យដ្ឋាននៅ៖ អគារ ជីប ម៉ុង ថៅវើ ជាន់ទី២០ ផ្លូវសហព័ន្ធរុស្សី (១១០) ភូមិត ១០ សង្កាត់ ផ្សារដេប៉ូទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
  • ទំនាក់ទំនងផ្នែកទាមទារសំណង៖

អ៊ីម៉ែល៖ pcla.claims@prudential.com.kh
លេខទូរស័ព្ទ៖ ០៩៥ ៩៦៤ ២២២ 

ករណីមិនធានា
ករណីមិនធានាសំខាន់ៗសម្រាប់ PRUអ្នកការពារ តែមិនចំពោះមានដូចជា៖

ក. ករណីមរណភាព ឬករណីពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដោយសារគ្រោះថ្នាក់ចៃដន្យ ឬ មិនមែនគ្រោះថ្នាក់ចៃដន្យ ៖

- ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត

- រោគអេដស៍ និង/ឬ ជម្ងឺណាមួយដែលជាប់ទាក់ទងនឹងមេរោគអេដស៍

- ការប្រព្រឹត្ត ឬការប៉ុនប៉ងប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ

- ការប្រើគ្រឿងញៀន ឬថ្នាំសប្បាយ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន

ខ. ករណីមរណភាព ឬករណីពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដោយសារគ្រោះថ្នាក់ចៃដន្យ ៖

- ការចូលរួមនៅក្នុងសកម្មភាពកីឡាដែលងាយមានគ្រោះថ្នាក់

- ការចូលរួមក្នុងសកម្មភាពអាកាសចរណ៍នានា

- សកម្មភាពសង្រ្គាម ឬអំពើហិង្សា 

- រាល់ជម្ងឺដែលបណ្តាលមកពីការខាំ ឬទិច ដោយសត្វល្អិត រួមទាំងមូសខាំ និងដង្កូវ  ឬសត្វល្អិតរាតត្បាតក្នុងរាងកាយ និងរួមទាំងករណីមិនធានាក្នុងចំណុចក។

 

ករណីមិនធានាសំខាន់ៗសម្រាប់ PRUការពារប្រចាំថ្ងៃ តែមិនចំពោះមានដូចជា៖

ក.   ការសម្រាកព្យាបាលមុនកាលបរិច្ឆេទមានសុពលភាពនៃការធានា ស្ថានភាព ឬ ជំងឹមានពីមុនស្រាប់ ភាពមិនប្រក្រតីពីកំណើត និងជំងឺតំណពូជ

ខ.   បញ្ហាការគ្មានកូនឬភាពអារ ការមានផ្ទៃពោះមិនប្រក្រតី ការព្យាបាលទាក់ទងនឹងជំងឺកាមរោគ ការព្យាបាលដោយខ្លួនឯងឬដោយសាច់ញាតិ។

គ.   ជំងឺអេដស៍ និងជំងឺកាមរោគ

ឃ. ការព្យាបាលសារធាតុញៀន ការព្យាបាលជំងឺភ័យខ្លាច ឬជំងីផ្លូវចិត្ត ឬជំងីទាក់ទងនឹងផ្លូវចិត្ត ការព្យាបាលបែបបុរាណ រួមជាមួយការព្យាបាលដោយវិធីជំនួសផ្សេងទៀត និងការព្យាបាលនូវជំងឺឆ្លងរាលដាលជាសាកល

ង.   ការប៉ុនប៉ងធ្វើអត្តឃាត ឬការធ្វើអត្តឃាត ឬធ្វើឲ្យរបួសខ្លួនឯង

ច.   ការរបួសដែលមកពីក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬ ថ្នាំញៀន និងការព្យាបាលដែលមិនមានភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត

ឆ.   ការរងរបួសដែលមកពីការចូលរួមសកម្មភាពហិង្សា ឬ/និង ឧក្រិដ្ឋកម្ម

ជ.   ការរងរបួសដែលមកពីការចូលរួមលេងកីឡា ឬ/និង សកម្មភាពដែលប្រឈមនឹងគ្រោះថ្នាក់

ឈ. ការរងរបួសដែលមកពីមិនមែនជាការហោះហើរបង់ប្រាក់ជាមួយក្រុមហ៊ុនអាកាសចរណ៍ទូទៅ

ញ. សង្រ្គាម ការរំលោភបំពាន បដិវត្ត ឬអំពើហិង្សានយោបាយផ្សេងៗ

ដ.   ការបំលែងកាំរស្មី ឬការចម្លងរោគដោយវិទ្យុសកម្មពីថាមពលនុយក្លេអ៊ែរ ។

 

សូមអានឯកសារបណ្ណសន្យារ៉ាប់រងសម្រាប់ព័ត៌មានលម្អិតចំពោះករណីមិនធានា។