ភ្នំពេញ ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ -ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានដាក់ឱ្យដំណើរការនូវសេវាកម្មឌីជីថលកាន់តែប្រសើររបស់ខ្លួន ដែលអាចចេញបណ្ណសន្យារ៉ាប់រងអាយុជីវិតជូនអតិថិជនភាគច្រើនក្នុងរយៈពេលត្រឹមតែប្រាំនាទីប៉ុណ្ណោះ បន្ទាប់ពីការទិញបានជោគជ័យ ដែលកត្តានេះបានធ្វើឱ្យប្រជាជនកម្ពុជាកាន់តែច្រើនអាចទទួលបានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុកាន់តែងាយស្រួល។
វិធីសាស្រ្តនៃការរៀបចំឱ្យមានពហុបណ្ដាញនៃការលក់របស់ក្រុមហ៊ុន ព្រូដិនសល បានផ្តល់ឱ្យអតិថិជននូវជម្រើសជាច្រើនដើម្បីទិញផលិតផលធានារ៉ាប់រងរបស់ខ្លួន ដែលក្នុងនោះអតិថិជនអាចរកទិញបានដោយងាយស្រួលតាមរយៈការប្រើប្រាស់ឧបករណ៍ឌីជីថលផ្ទាល់ខ្លួនរបស់ពួកគេ ឬស្វែងរកការប្រឹក្សាពីទីប្រឹក្សាផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ បន្ទាប់ពីការបំពេញព័ត៌មានចាំបាច់ទាំងអស់បានរួចរាល់ ប្រព័ន្ធនៃការត្រួតពិនិត្យលើការទិញធានារ៉ាប់រងដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុននឹងធ្វើការវាយតម្លៃលើការចេញបណ្ណសន្យារ៉ាប់រងថ្មីក្នុងរយៈពេលប៉ុន្មានវិនាទី បន្ទាប់មកបណ្ណសន្យារ៉ាប់រងថ្មីនឹងត្រូវបានចេញជូនអតិថិជនភ្លាមៗក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។
អតិថិជនអាចចូលមើល និងគ្រប់គ្រងបណ្ណសន្យារ៉ាប់រងថ្មីរបស់ពួកគេភ្លាមៗតាមរយៈកម្មវិធី Pulse by Prudential ដែលជាកម្មវិធីគ្រប់គ្រងសុខភាព និង សុខុមាលភាពលើទូរស័ព្ទ ហើយពួកគេក៏អាចធ្វើបច្ចុប្បន្នភាពលើព័ត៌មានរបស់អ្នកទទួលផលបានផងដែរ។
លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ “ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងតាមបែបឌីជីថលដំបូងគេនៅក្នុងប្រទេសកម្ពុជា យើងចង់បន្តតួនាទីរបស់យើងក្នុងការធ្វើឱ្យប្រជាជនកម្ពុជាទាំងអស់អាចទទួលបានការធានារ៉ាប់រងដែលកាន់តែមានភាពងាយស្រួល និងមានតម្លៃសមរម្យ។ បច្ចេកវិទ្យាមិនត្រឹមតែធ្វើឱ្យយើងអាចផ្តល់ជូននូវបទពិសោធន៍ដែលកាន់តែសាមញ្ញ និងកាន់តែប្រសើរឡើងសម្រាប់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់លទ្ធភាពឱ្យយើងអាចភ្ជាប់ទំនាក់ទំនងបានកាន់តែប្រសើរជាមួយអតិថិជនរបស់យើងផងដែរ»។ លោក Sanjay Chakrabartyបានបន្ថែមថា៖ "ប្រព័ន្ធថ្មីនេះនឹងជួយក្រុមហ៊ុនយើងក្នុងការវាយតម្លៃ និងអនុម័តការទូទាត់សំណងបានកាន់តែលឿនជាងមុន ដែលកត្តានេះអាចជួយឱ្យអតិថិជនអាចទទួលបានសំណង នៅពេលដែលពួកគេត្រូវការវាបំផុត"។ ចាប់តាំងពីឆ្នាំ ២០១៣ មក ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននឹងកំពុងផ្តល់ជូននូវដំណោះស្រាយលើការសន្សំ និងការការពារដ៏ទូលំទូលាយ ហើយមានតម្លៃសមរម្យ តាមរយៈទីប្រឹក្សាហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីជួយប្រជាជនកម្ពុជាក្នុងការរៀបចំផែនការសម្រាប់សុវត្ថិភាពផ្នែកហិរញ្ញវត្ថុ សុខភាព និងសុខមាលភាពរបស់ពួកគេ។ នៅឆ្នាំ ២០២១ក្រុមហ៊ុន ព្រូដិនសល បានចាប់ផ្តើមបង្កើតផលិតផលធានារ៉ាប់រងតាមបែបឌីជីថលដែលមានតម្លៃសមរម្យបំផុតចំនួន3 ផលិតផលដើម្បីផ្ដល់ដំណោះស្រាយលើតម្រូវការសុខភាព និងការការពារ ដែលមានទាំងការការពារលើជំងឺគ្រុនឈាម និងគ្រោះថ្នាក់ចរាចរណ៍ រហូតដល់សម្រាប់ការថែទាំសុខភាព ដើម្បីធ្វើឱ្យមានភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជាក្នុងការទទួលបានសេវាធានារ៉ាប់រងដែលមានតម្លៃសមរម្យ។ អតិថិជនអាចទិញ គ្រប់គ្រង និងធ្វើការទាមទារសំណងសម្រាប់ផលិតផលធានារ៉ាប់រងទាំងអស់នេះជាមួយនឹងបទពិសោធន៍តាមបែបឌីជីថល ដោយសារតែគ្រប់យ៉ាងអាចដំណើរការបាននៅលើកម្មវិធីសុខភាពPulse។
លោក ឡាយ គាងហុក អាយុ ២៦ គឺជាអតិថិជនម្នាក់របស់យើងដែលបានទិញផលិតផលធានារ៉ាប់រងPRUសុវត្ថិភាពខ្ញុំ បានមានប្រសាសន៍ថា៖“ខ្ញុំបានទិញផលិតផលធានារ៉ាប់រងPRUសុវត្ថិភាពខ្ញុំដោយសារតែខ្ញុំព្រួយបារម្ភអំពីការចំណាយលើការព្យាបាលដែលមិននឹកស្មានដល់ ក្នុងករណីដែលខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍។ ជាអកុសល ខ្ញុំបានបាក់ឆ្អឹងក្នុងឧបទ្ទវហេតុកាលពីថ្មីៗនេះ។ ខ្ញុំបានធ្វើការទាមទារសំណងនៅលើកម្មវិធីសុខភាពPulseបន្ទាប់មក ខ្ញុំបានទទួលការទូទាត់សំណងពីក្រុមហ៊ុនព្រូដិនសលក្នុងរយៈពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ»។ Pulseគឺជាកម្មវិធីទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI)ដែលត្រូវបានរចនាឡើងដើម្បីនាំមកនូវដំណោះស្រាយផ្នែកសុខភាព និងការការពារហិរញ្ញវត្ថុ ជូនដល់អតិថិជនរបស់ព្រូដិនសល បន្ថែមពីលើការជួយឱ្យពួកគេអាចគ្រប់គ្រងបណ្ណសន្យារ៉ាប់រងរបស់ពួកគេបានដោយងាយស្រួល។ ជាឧទាហរណ៍ អតិថិជនអាចធ្វើការវាយតម្លៃសុខភាព ដែលមុខងារនេះដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI)និងអាចចូលរួមសហគមន៍អនឡាញ ដូចជាការរត់ ការរាំ អ្នកម្តាយវ័យក្មេង មុខងារស្វែងរកទីតាំងមន្ទីរពេទ្យដែលនៅជិតបំផុត និងរៀនពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេឱ្យកាន់តែប្រសើរឡើងតាមរយៈខ្លឹមសារអប់រំនានា។ កម្មវិធីនេះមាននៅលើប្រព័ន្ធប្រតិបត្តិការAndroidនិងiOSដែលអាចទាញយកដោយឥតគិតថ្លៃ ហើយអ្នកប្រើប្រាស់អាចចុះឈ្មោះដោយគ្រាន់តែប្រើលេខទូរស័ព្ទរបស់ពួកគេ។
កម្មវិធីសុខភាពPulseគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនព្រូដិនសលក្នុងការផ្តល់ឱ្យគ្រប់គ្នានូវលទ្ធភាពទទួលបានការថែទាំសុខភាពដែលមានតម្លៃសមរម្យ និងធ្វើឱ្យការរៀបចំផែនការហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួល។ កម្មវិធីសុខភាពPulseបានបើកដំណើរការនៅក្នុងប្រទេសម៉ាឡេស៊ីនាខែសីហា ឆ្នាំ ២០១៩ហើយឥឡូវនេះPulseមាននៅលើទីផ្សារចំនួន ១៩និង មាន ១១ភាសានៅអាស៊ី និងអាហ្វ្រិក ហើយត្រូវបានទាញយកច្រើនជាង ៣១លានដង។
អំពីក្រុមហ៊ុនព្រូដិនសលកម្ពុជា
ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារ និងសន្សំជូនអតិថិជនរបស់ខ្លួន។ ក្រុមហ៊ុន ព្រូដិនសល គឺជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិតឈានមុខគេ ដែលមានវត្តមាននៅក្នុងទីផ្សារចំនួន ១៣គឺ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវការការការពារ ការសន្សំ និងការវិនយោគ ដើម្បីបំពេញតម្រូវការផ្សេងៗគ្នារបស់ក្រុមគ្រួសារនៅអាស៊ី។
*ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential plc) គឺជាក្រុមហ៊ុនមានទំហំអាជីវកម្មឈានមុខគេមួយក្នុងតំបន់អាស៊ី ដែលផ្តោតទៅលើទីផ្សារដែលរីកចម្រើនជាលំដាប់។ អាជីវកម្មនេះបានចូលរួមចំណែកជួយជីវិតមនុស្សគ្រប់គ្នាឱ្យមានភាពប្រសើរឡើង តាមរយៈសេវាធានារ៉ាប់រងអាយុជីវិត និងសេវាធានារ៉ាប់រងសុខភាព និងការចូលនិវត្ត ក៏ដូចជាផ្តល់ដំណោះស្រាយទៅលើការគ្រប់គ្រងទ្រព្យសកម្ម។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មានអតិថិជន ២០ លាននាក់ ហើយក៏បានចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅទីក្រុងឡុងដ៍ ទីក្រុងហុងកុង ទីក្រុងញូវយ៉ក និងប្រទេសសិង្ហបុរីផងដែរ។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មិនមានការជាប់ទាក់ទងជាមួយ ក្រុមហ៊ុន ព្រូដិនសល ហ្វាយនែនសលអុីន (Prudential Financial, Inc) ដែលមានទីតាំងអាជីកម្មនៅសហរដ្ឋអាមេរិក និង ក្រុមហ៊ុនព្រូដិនសល អឹសួរ៉ិន (Prudential Assurance Company) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន អឹម&ជ្ជី ភីអិលស៊ី (M&G plc) ដែលជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅចក្រភពអង់គ្លេសឡើយ។
អំពី Pulse by Prudential
Pulse by Prudential គឺជាកម្មវិធីសុខភាពលើទូរស័ព្ទដៃ ប្រជុំទៅដោយមុខងារដ៏សម្បូរបែបជាច្រើន ហើយជាកម្មវិធីដំបូងបង្អស់នៅក្នុងតំបន់ ដែលផ្ដល់ទិដ្ឋភាពទាំងមូលនៃការគ្រប់គ្រងសុខភាពជូនដល់អ្នកប្រើប្រាស់។ កម្មវិធីដែលដំណើរការដោយយន្តបញ្ញានិមិត្ត (AI-Powered) និងផ្ដល់ព័ត៌មានពាក់ព័ន្ធទាន់ពេលវេលាមួយនេះ នឹងជាដៃគូដែលតែងតែនៅជាមួយអ្នកប្រើប្រាស់គ្រប់ពេលវេលាដើម្បីសុខភាពនិងសុខុមាលភាព ហើយថែមផ្ដល់លទ្ធភាពជូនពួកគាត់ឱ្យអាចបង្ការ ពន្យារ និងទទួលបានការការពារលើការចាប់ផ្ដើមនៃជំងឺនានាទៀតផង។ Pulse គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទូទាំងតំបន់នៃក្រុមហ៊ុនព្រូដិនសល ដែលមានគោលបំណងធ្វើឱ្យប្រជាជនគ្រប់រូបក្នុងទ្វីបអាស៊ីអាចមានលទ្ធភាពទទួលបានសេវាថែរក្សាសុខភាពដែលល្អ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងកិច្ចសហការជាមួយដៃគូដ៏ល្អៗជាច្រើន។
បន្ទាប់ពីដាក់ឱ្យប្រើប្រាស់នៅប្រទេសម៉ាឡេស៊ីកាលពីខែសីហា ២០១៩ កម្មវិធី Pulse បច្ចុប្បន្ននេះ ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងបណ្ដាប្រទេសចំនួន ១១ ថែមទៀត ហើយមានដាក់បញ្ចូលមុខងារល្អៗជាច្រើនដូចជា មុខងារពិនិត្យរោគសញ្ញា (Symptom Checker) ការវាយតម្លៃលើសុខភាព (Health Assessment) សេវាសុខុមាលភាពបុគ្គល និងការពិគ្រោះយោបល់តាមវីដេអូជាមួយវេជ្ជបណ្ឌិត និងគ្រូពេទ្យឯកទេស។
ចាប់តាំងពីបានដាក់ឱ្យប្រើប្រាស់មក Pulse មានអ្នកទាញយកមកប្រើប្រាស់ច្រើនជា ៣០ លានដង* ហើយនៅក្នុងទ្វីបអាស៊ី។ Pulse អាចទាញយកពី Apple App Store ឬ Google Play Store ក្នុងបណ្ដាប្រទេសដូចជា កម្ពុជា ហុងកុង ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ និងវៀតណាម។
សម្រាប់ព័ត៌មានបន្ថែម និងដើម្បីទាញយក Pulse សូមចូល www.wedopulse.com