ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close
customer birthday

យើងអបអរ គ្រប់ពេលវេលាពិសេសជាមួយអ្នក

រីករាយថ្ងៃកំណើត ​សូមជូនពរ​អ្នកទទួលបានថ្ងៃខួបកំណើតដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងក្ដីស្រឡាញ់ និង​ជូនពរឱ្យ​​ឆ្នាំថ្មី​ខាង​មុខ​នេះកាន់តែពិសេស។ តោះចូលរួមអបអរសាទរថ្ងៃពិសេសនេះជាមួយ ព្រូដិនសល។
ទទួលយកសំបុត្រចាប់រង្វាន់

ដើម្បីអបអរសាទរថ្ងៃដ៏ពិសេសនេះ ព្រូដិនសល មានភាពរីករាយក្នុងការផ្តល់ជូនអ្នកនូវឱកាសដើម្បីឈ្នះរង្វាន់ជាច្រើន ដែលផ្ដល់ជូនជាពិសេសសម្រាប់អតិថិជនដែលមានខែកំណើតក្នុង ខែមករា និង ខែកុម្ភៈ!

 

យើងខ្ញុំសូមអរគុណចំពោះភាពជឿជាក់ និងទំនុកចិត្ត លើការជ្រើសរើសកញ្ចប់ធានារ៉ាប់រងអាយុជីវិតរបស់ ព្រូដិនសល​ ដើម្បីការការពារអនាគតគ្រួសាររបស់អ្នក។ ព្រូដិនសល បានការពារគ្រួសារកម្ពុជាចាប់តាំងពីឆ្នាំ 2013។

 

រយៈពេល 12ឆ្នាំកន្លងមក ព្រូដិនសលកម្ពុជា បានអនុម័តផ្តល់សំណងជាង 27.6 លានដុល្លារ (គិតត្រឹម ខែ ធ្នូ 2024) ជូនគ្រួសារកម្ពុជារាប់មុឺននាក់ ដើម្បីដោះស្រាយ និងសម្រាលជីវភាពគ្រួសារ។ យើងខ្ញុំមានមោទកភាព ក្នុងការក្លាយជាដៃគូការពារហិរញ្ញវត្ថុប្រកបដោយទំនុកចិត្តរបស់លោកអ្នក។

 

សូមចុចលើប៊ូតុងខាងលើ ឬតំណភ្ជាប់ខាងក្រោម រួចចុះឈ្មោះចូលរួម អ្នកនឹងមានឱកាសក្លាយជាអ្នកមានសំណាងមួយរូប។​ សូមអរគុណ សម្រាប់ការជ្រើសរើសក្រុមហ៊ុន ព្រូដិនសលកម្ពុជា ធ្វើជាអ្នកផ្តល់សេវាធានារ៉ាប់រងអាយុជីវិតជូនអ្នក និងគ្រួសារអ្នក។

 

សូមចុចលើប៊ូតុងខាងលើ ឬតំណភ្ជាប់ខាងក្រោម ដើម្បីភ្ជាប់លេខបណ្ណសន្យារ៉ាប់រងព្រូដិនសល របស់អ្នកជាមួយ Telegram Bot ព្រូដិនសល ដើម្បីចូលរួមការចាប់រង្វាន់ 

 

អតិថិជនដែលបានភ្ជាប់លេខបណ្ណសន្យារ៉ាប់រងជាមួយ Telegram bot របស់ព្រូដិនសលរួចហើយ នឹងមានសិទ្ធិចូលរួមដោយស្វ័យប្រវត្តិក្នុងការចូលរួមចាប់រង្វាន់។ សូមអរគុណ សម្រាប់ការជ្រើសរើសក្រុមហ៊ុន ព្រូដិនសលកម្ពុជា ធ្វើជាអ្នកផ្តល់សេវាធានារ៉ាប់រងអាយុជីវិតជូនអ្នក និងគ្រួសារអ្នក។ 

 

ខ និង លក្ខខណ្ឌ

ខ និង លក្ខខណ្ឌ
  • សម្រាប់បណ្ណសន្យារ៉ាប់រងមួយអាចទទួលបានសំបុត្រចាប់រង្វាន់តែមួយប៉ុណ្ណោះ 
  • ការចុះឈ្មោះចូលរួមចាប់រង្វាន់អាចមានសុពលភាពសម្រាប់តែនៅក្នុងខែកំណើតរបស់ម្ចាស់បណ្ណសន្យារ៉ាប់រងតែប៉ុណ្ណោះ។ 
  • កម្មវិធីនេះ មានសុពលភាពសម្រាប់តែអតិថិជនដែលជាម្ចាស់បណ្ណសន្យារ៉ាប់រង ដែលមានខែកំណើតក្នុងខែមករា និងខែកុម្ភៈប៉ុណ្ណោះ។ 
  • អតិថិជនព្រូដិនសល ដែលភ្ជាប់បណ្ណសន្យារ៉ាប់រងជាមួយ Telegram bot ក្នុងអំឡុងពេលកម្មវិធីទើបមានសិទ្ធិចូលរួម 
  • ការចាប់រង្វាន់នឹងប្រព្រឹត្ត រៀងរាល់ខែក្នុង គណនី Facebook របស់ព្រូដិនសល។ 
  • រង្វាន់ មិន អាច ផ្ទេរ ឬ ប្តូរ ជា សាច់ ប្រាក់ ឬ របស់ ផ្សេង ទៀត បាន ទេ។ 
  • ការចាប់រង្វាន់នេះ មិនមានសុពលភាពជាមួយការផ្តល់ជូនពិសេស ការបញ្ចុះតម្លៃ ប័ណ្ណ និងការផ្សព្វផ្សាយផ្សេងទៀតទេ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។ 
  • រង្វាន់មិនអាចប្តូរជាសាច់ប្រាក់ ឥណទាន ឬវត្ថុផ្សេងទៀតដែលមានតម្លៃសមមូលបានទេ។ សុពលភាពនៃការមកទទួលរង្វាន់ គឺមិនអាចបន្តបានទេ។ ក្រុមហ៊ុន ព្រូដិនសល មិនមានកាតព្វកិច្ចក្នុងការផ្លាស់ប្ដូរ ឬទូទាត់សំណងសម្រាប់តម្លៃនៃរង្វាន់ណាមួយដែលមិនបានមកយកនោះទេ។ 
  • ការប្រគល់រង្វាន់នឹងធ្វើឡើងក្នុងរយៈពេល 4 សប្តាហ៍ បន្ទាប់ពីកម្មវិធីចាប់រង្វាន់ត្រូវបានបញ្ចប់។ 
  • រង្វាន់នឹងមានសុពលភាព និងផ្តល់ជូនដល់អ្នកឈ្នះ លុះត្រាតែបណ្ណសន្យារ៉ាប់រងរបស់អ្នកឈ្នះមានសុពលភាព។ 
  • ក្រុមហ៊ុន ព្រូដិនសល រក្សាសិទ្ធិក្នុងការដកសិទ្ធិអ្នកឈ្នះ ប្រសិនបើបណ្ណសន្យារ៉ាប់រងរបស់អ្នកឈ្នះត្រូវបានផ្អាកសុពលភាពជាបណ្ដោះអាសន្ន។ 
  • ក្រុមហ៊ុន ព្រូដិនសល មានសិទ្ធិក្នុងការជំនួសរង្វាន់ជាមួយនឹងរង្វាន់ផ្សេងដែលមានតម្លៃប្រហាក់ប្រហែលគ្នាដោយមិនចាំបាច់ជូនដំណឹងទុកជាមុន យោងទៅតាមរង្វាន់ដែលមាន។ 
  • ក្រុមហ៊ុន ព្រូដិនសល នឹងមិនទទួលខុសត្រូវលើ ការខូចខាត គុណភាព ឬការផ្លាស់ប្ដូររបស់កម្មវិធីនេះទេ។ សម្មភាព ឬការខកខានរបស់ពាណិជ្ជករ និង/ឬអ្នកផ្តល់សេវាកម្ម និងសម្រាប់ការបាត់បង់ របួស ការបាត់បង់អាយុជីវិត ការទាមទារ ឬការខូចខាត ឬផលវិបាកណាមួយ ឬការគិតថ្លៃ ការចំណាយ ឬការចំណាយគ្រប់ប្រភេទណាមួយ ដែលកើតឡើងជាលទ្ធផលនៃការទទួលយក ឬការប្រើប្រាស់រង្វាន់នេះ ឬពាក់ព័ន្ធនឹងការផ្សព្វផ្សាយនេះ។ 
  • ក្រុមហ៊ុន ព្រូដិនសល អាចនៅពេលណាក៏បានធ្វើតាមឆន្ទានុសិទ្ធិរបស់ខ្លួន ដោយមិនមានការជូនដំណឹងជាមុន ឬផ្តល់ហេតុផលណាមួយ ឬទទួលខុសត្រូវចំពោះបុគ្គលណាមួយឡើយ ចំពោះ (i) ការផ្អាក ការលុបចោល ឬការបញ្ចប់យុទ្ធនាការនេះ ឬ (ii) ការលុប ការផ្លាស់ប្តូរ ការបន្ថែម ការកែប្រែលក្ខខណ្ឌមួយ ឬច្រើននៃការផ្ដល់ជូននេះ។ 
ចំនួនរង្វាន់
  • នាឡិកាឆ្លាតវៃសម្រាប់កីឡា ចំនួន 1 រង្វាន់ 
  • តង់បោះជំរុំ ចំនួន 1 រង្វាន់ 
  • ម៉ាស៊ីនបូមធូលីទំហំតូច ចំនួន 1 រង្វាន់ 
  • កំសៀវអគ្គិសនី ចំនួន 1 រង្វាន់ 
  • ប្រអប់សម្រាប់សុខភាពស្បែក ចំនួន 1 រង្វាន់ 
  • ម៉ាសុីនចំហាយទឹក ចំនួន 1 រង្វាន់ 
  • កាតម្ហូបដឹកជញ្ជូន $20 ចំនួន 54 រង្វាន់ 

កម្មវិធីពិសេស សម្រាប់អ្នក

រីករាយជាមួយការផ្ដល់ជូន ដែលរៀបចំទ្បើងជាពិសេសសម្រាប់អ្នក