ក្រុមហ៊ុន ព្រូដិនសល បានធ្វើការសហការជាមួយនឹងក្រុមហ៊ុន Across Asia Assist (AAA) ដើម្បីផ្តល់សេវាប្រឹក្សាយោបល់វេជ្ជសាស្រ្ដទីពីរ (Second Medical Opinion) ជូនដល់អតិថិជន PRUសុខភាពខ្ញុំ។ យើងដឹងថាសុខភាពគឺមានសារៈសំខាន់ណាស់ចំពោះលោកអ្នក ដូច្នេះហើយបានជា ព្រូដិនសល បាននាំមកជូនលោកអ្នកនូវអត្ថប្រយោជន៍បន្ថែមមួយនេះដើម្បីអោយលោកអ្នកទទួលបានការការពារសុខភាពកាន់តែប្រសើរជាងមុន។
ចំពោះអតិថិជន PRUសុខភាពខ្ញុំ លោកអ្នកអាចទទួលបានសេវាប្រឹក្សាយោបល់វេជ្ចសាស្រ្តទី ២ ដោយឥតគិតថ្លៃ ដែលជាការផ្តល់ទំនុកចិត្ត និង សន្តិភាពផ្លូវចិត្ត ក្នុងការសម្រេចចិត្តលើការព្យាបាលជំងឺរបស់អ្នក។លោកអ្នកនឹងទទួលបានសេវាប្រឹក្សាពីមជ្ឈមណ្ឌលវេជ្ជសាស្រ្ត និង វេជ្ជបណ្ឌិតជំនាញដែលមានការទទួលស្គាល់ជាសកល ដែលពួកគាត់នឹងធ្វើការពិនិត្យមើលរបាយការណ៏នៃរោគវិនិច្ឆ័យ និងវិធីព្យាបាល របស់វេជ្ជបណ្ឌិតមុន រួចផ្តល់ការប្រឹក្សាយោបល់វេជ្ចសាស្រ្តទី ២ ប្រកបដោយការយកចិត្តទុកដាក់ជូនលោកអ្នក។
អ្វីទៅជា សេវាប្រឹក្សាយោបល់វេជ្ចសាស្រ្តទី ២?
ព័ត៌មានសំខាន់ៗនៃ សេវាប្រឹក្សាយោបល់វេជ្ចសាស្រ្តទី ២
ជំហានសាមញ្ញទាំង ៤ ដើម្បីទទួលបាន សេវាប្រឹក្សាយោបល់វេជ្ចសាស្រ្តទី ២
ខ និង លក្ខខណ្ឌ
ករណីលើកលែង
មិនមានសិទិ្ធទទួលបានសេវាប្រឹក្សាយោបល់វេជ្ចសាស្រ្តទី ២ |
ក ស្ថានភាពត្រូវការការព្យាបាលបន្ទាន់ ឬ មានគ្រោះថ្នាក់ខ្លាំងដល់ជីវិត ខ ការសម្រាកព្យាបាលក្នុងបន្ទាប់សង្រ្គោះបន្ទាន់ ការសន្លប់មិនដឹងខ្លួន គ ជំងឺធម្មតាដូចជាជំងឺគ្រុនក្តៅ ផ្តាសាយ របួសបន្ទាប់បន្សំ ។ល។ ឃ ជំងឺ ឬ រោគសញ្ញាដែលមិនមានការធ្វើរោគវិនិច្ឆ័យពីគ្រូពេទ្យជាមុន ង ជំងឺ ឬ រោគសញ្ញាស្ថិតនៅក្រោមករណីមិនធានានៃបណ្ណសន្យារ៉ាប់រងរបស់ផលិតផល PRUសុខភាពខ្ញុំ៖ 1. ស្ថានភាព ឬ ជំងឺមានពីមុនស្រាប់ 2. ជំងឺ ឬ រោគសញ្ញាកើតឡើងក្នុងរយៈពេលរង់ចាំ 3. ការព្យាបាលទៅលេីភាពមិនប្រក្រតីពីកំណេីត 4. ការមានគភ៌ ឬ ផលវិបាកនៃការមានគភ៌ ក្រៅពីស្ថានភាពជាក់លាក់ដែលត្រូវបានធានារ៉ាប់រង 5. ការព្យាបាលទៅលេីអសមត្ថភាពផ្លូវភេទ ឬ ការគ្មានកូន 6. ការព្យាបាលបែបឯកជន ជំងឺអេដស៍ ឬ មេរោគ HIV ជំងឺទាក់ទងនឹងជំងឺអេដស៍ និងជំងឺឆ្លងណាមួយដែលតម្រូវដោយច្បាប់ឲ្យនៅដាច់ពីគេ 7. ជំងឺវិកលចរិក ជំងឺផ្លូវចិត្ត ឬ ជំងឺខ្លាច 8. ការរងរបួសដែលមកពីការចូលរួមសកម្មភាពដែលប្រឈមនឹងគ្រោះថ្នាក់ 9. ការប៉ុនប៉ងធ្វេីអត្តឃាត ការធ្វេីអត្តឃាត ឬ ធ្វេីឲ្យរបួសខ្លួនឯង 10. ការប្រព្រឹត្ត ឬ ការប៉ុនប៉ងប្រព្រឹត្តនូវបទល្មេីសព្រហ្មទណ្ឌ 11. ការព្យាបាលពីអ្នកអនុវត្តវេជ្ជសាស្ត្រដែលជាសាច់ញាតិ 12. សង្គ្រាម ការរំលោភបំពាន ការបំលែងកាំរស្មី ភេរវកម្ម 13. ការព្យាបាលដែលមិនមានភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ (រួមបញ្ចូលការពិនិត្យកាយសម្បទាជាប្រចាំ ការព្យាបាលទាក់ទងនឹងការគ្មានកូន ការវះកាត់កែសម្ផស្ស ការព្យាបាលមាត់ធ្មេញ ការចាក់ប្រព័ន្ធភាពស៊ាំ ជាដេីម) 14. ការធ្វេីដំណេីរតាមផ្លូវអាកាសជាលក្ខណៈឯកជន ដែលមិនមែនជាអ្នកដំណេីរដែលត្រូវបង់ប្រាក់ថ្លៃធ្វេីដំណេីរ សូមអានឯកសារបណ្ណសន្យារ៉ាប់រងសម្រាប់ព័ត៌មានលម្អិតចំពោះករណីមិនធានា។ |
ព័ត៌មានសំខាន់ៗ
អ្វីជាសេវាប្រឹក្សាយោបល់វេជ្ចសាស្រ្តទី ២? |
សេវាប្រឹក្សាយោបល់វេជ្ចសាស្រ្តទី ២ ជាសេវាឥតគិតថ្លៃ ដែលក្រុមហ៊ុនព្រូដិនសលបានផ្តល់ជូនដល់អតិថិជន PRUសុខភាពខ្ញុំ។ ក្រុមហ៊ុនព្រូដិនសល បានសហការជាមួយ Across Asia Assist (AAA) ដែលជាធ្វើការជាមួយមជ្ឈមណ្ឌលវេជ្ជសាស្រ្ត និង ពេទ្យជំនាញដែលមានកេរ្តិ៍ឈ្មោះល្បីនៅលើពិភពលោក។ ក្រោមសេវាកម្មនេះ របាយការណ៍រោគវិនិច្ឆ័យ និង វិធីព្យាបាល របស់គ្រូពេទ្យមុននឹងត្រូវត្រួតពិនិត្យឡើងវិញដោយ មជ្ឈមណ្ឌលវេជ្ជសាស្រ្ត និង គ្រូពេទ្យប្រកបដោយជំនាញ និង មានកេរ្តិ៍ឈ្មោះ។ |
តើអ្នកណាមានសិទិ្ធអាចទទួលបានសេវាប្រឹក្សាយោបល់វេជ្ចសាស្រ្តទី ២? |
អ្នកត្រូវបានធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រង PRUសុខភាពខ្ញុំ ដែលកំពុងមានសុពលភាពនូវគម្រោងណាមួយក៏បាន ហើយស្ថានភាពជំងឺ ឬ ការធ្វើរោគវិនិច្ឆ័យមិនត្រូវនៅក្នុងករណីលើកលែងដូចដែលបានបញ្ជាក់នៅខាងក្រោមនោះឡើយ។ |
តើគ្រូពេទ្យគឺជាអ្នកណា? |
គ្រូពេទ្យជំនាញនៅសហរដ្ឋអាមេរិក ដែលបានចុះបញ្ចី និង មានអាជ្ញាប័ណ្ណត្រឹមត្រូវ ជាអ្នកដែលនឹងត្រួតពិនិត្យរបាយការណ៍វេជ្ជសាស្រ្តរបស់អ្នក។ |
តើរបាយការណ៍វេជ្ចសាស្រ្តទី ២ នឹងផ្តល់ជូននៅពេលណា? |
ក្នុងរយៈពេល 10 ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីកំណត់ត្រាវេជ្ជសាស្រ្តចាំបាច់ទាំងអស់ត្រូវបានទទួលពីអតិថិជន។ |
តើអ្នកអាចស្នើសុំសេវាប្រកឹ្សាយោបល់វេជ្ចសាស្រ្តទី ២ បានប៉ុន្មានដង? |
អ្នកត្រូវបានធានារ៉ាប់រងអាចស្នើសុំសេវាប្រកឹ្សាយោបល់វេជ្ចសាស្រ្តទី ២ បានតែម្តងប៉ុណ្ណោះសម្រាប់ស្ថានភាពជំងឺមួយ ប៉ុន្តែអាចស្នើសុំសេវាប្រកឹ្សាយោបល់វេជ្ចសាស្រ្តទី ២ សម្រាប់ស្ថានភាពជំងឺផ្សេងទៀត។ |
តើអ្នកត្រូវផ្តល់អ្វីខ្លះ ដើម្បីទទួលបានសេវាប្រឹក្សាយោបល់វេជ្ជសាស្រ្តទី ២? |
វាមានចាំបាច់ណាស់សម្រាប់អ្នក ក្នុងការរៀបចំឯកសារពាក់ពន្ធ័ទាំងអស់ដែលបានពីការពិគ្រោះយោបល់ ជាមួយអ្នកប្រឹក្សា ឬគ្រូពេទ្យព្យាបាល។ ទាំងនេះរួមមានរបាយការណ៍វះកាត់ របាយការណ៍ធ្វើកោសល្យវិច័យ និងច្បាប់ចម្លងនៃលិខិតចេញពីពេទ្យ។ ចំនុចទីពីរ គឺសុំឱ្យអ្នកប្រឹក្សាយោបល់ ឬគ្រូពេទ្យព្យាបាលរបស់អ្នក សរសេរផែនការព្យាបាលរបស់ពួកគេបានរៀបចំសម្រាប់អ្នក។ វាជាទំនួលខុសត្រូវរបស់អ្នកក្នុងការប្រមូលកំណត់ត្រាវេជ្ជសាស្រ្តរបស់អ្នក។ AAA នឹងធ្វើការជាមួយអ្នកដើម្បីប្រមូលកំណត់ត្រាវេជ្ជសាស្រ្តដែលពាក់ព័ន្ធ ហើយបញ្ជូនឯកសារទៅកាន់អ្នកឯកទេស។ |
ការប្រឹក្សាយោបល់តាមទូរស័ព្ទ |
បន្ទាប់ពីរបាយការណ៍វេជ្ចសាស្រ្តទី ២ បានផ្តល់ជូន អតិថិជនអាចស្នើសុំធ្វើការប្រឹក្សាយោបល់តាមទូរស័ព្ទចំនួន ១ ដង ដើម្បីកាន់តែយល់ច្បាស់ពីរបាយការណ៍វេជ្ចសាស្រ្ត។ អតិថិជនអាចធ្វើការប្រឹក្សាយោបល់តាមទូរស័ព្ទលើសពី ១ ដង តែរាល់ការចំណាយត្រូវជាបន្ទុករបស់អតិថិជនផ្ទាល់។ |
តើអ្នកគួរតែធ្វើអ្វី បន្ទាប់ពីទទួលបានរបាយការណ៍វេជ្ចសាស្រ្តទី ២? |
អ្នកអាចពិភាក្សាអំពីរបាយការណ៍ដែលអ្នកទទួលបាន ជាមួយគ្រូពេទ្យព្យាបាលរបស់អ្នក។ ព័ត៌មានដែលមាននៅក្នុងរបាយការណ៍អាចជួយស្វែងរកការធ្វើរោគវិនិច្ឆ័យនិង/ឬផែនការព្យាបាលថ្មី។ សំខាន់ជាងនេះ វាអាចផ្តល់នូវសន្តិភាពផ្លូវចិត្តដល់អ្នក និងក្រុមគ្រួសាររបស់អ្នក។ |
ចុះបើរបាយការណ៍វេជ្ចសាស្រ្តទី ២ ខុសពីការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដើម? |
អ្នកគួរតែពិភាក្សាលទ្ធផលនៃរបាយការណ៍ ជាមួយគ្រូពេទ្យរបស់អ្នក។ ក្នុងករណីខ្លះ អ្នកអាចជ្រើសរើសការប្រឹក្សាយោបល់វេជ្ជសាស្រ្ត ពីអ្នកឯកទេសផ្សេង ដើម្បីទទួលបានវិនិច្ឆ័យកាន់តែច្បាស់។ ទោះជាយ៉ាងណាក៏ដោយ ចំណាយលើសេវាប្រឹក្សាយោបល់វេជ្ជសាស្រ្តផ្សេងទៀត គឺជាបន្ទុករបស់អតិថិជនផ្ទាល់ ដោយសារលោកអ្នកអាចទទួលបានសេវាប្រឹក្សាយោបល់វេជ្ជសាស្រ្តទី ២ បានតែមួយប៉ុណ្ណោះក្នុងមួយករណី។ |
តើការព្យាបាលដែលណែនាំនៅក្នុងរបាយការណ៍វេជ្ចសាស្រ្តទី ២ ស្ថិតក្រោមការចំណាយរបស់កញ្ចប់ធានារ៉ាប់រងដែរឬទេ? |
មិនមែនរាល់សេវាកម្ម ការព្យាបាល និងការថែទាំទាំងអស់ដែលត្រូវបានណែនាំនៅក្នុងរបាយការណ៍វេជ្ចសាស្រ្តទី ២ ត្រូវបានរ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងរបស់អ្នកនោះទេ។ អ្នកចាំបាច់គួរតែអាន និងស្វែងយល់ពីករណីមិនធានានៅក្នុងកញ្ចប់បណ្ណសន្យារ៉ាប់រងរបស់អ្នក។ សេវាប្រឹក្សាយោបល់វេជ្ចសាស្រ្តទី ២ គឺជាសេវាកម្មប្រឹក្សាយោបល់តែប៉ុណ្ណោះ មិនមានការចេញថ្លៃព្យាបាលលើគម្រោងព្យាបាលនោះទេ។ |
ការរក្សាព័ត៌មានអតិថិជន |
រាល់ការឆ្លើយឆ្លងរបស់អ្នកជាមួយក្រុមហ៊ុនព្រូដិនសល និង AAA នឹងត្រូវបានរក្សាយ៉ាងសម្ងាត់។ យើងខ្ញុំ និង AAA នឹងប្រកាន់ខ្ជាប់នូវច្បាប់ការពារទិន្នន័យក្នុងការគ្រប់គ្រងកំណត់ត្រាវេជ្ជសាស្រ្ត និងព័ត៌មានលម្អិតរបស់លោកអ្នក។ |
ចុះបើអ្នកត្រួវការបាយការណ៍វេជ្ចសាស្រ្តទី ២ ជាបន្ទាន់? |
សេវាប្រឹក្សាយោបល់វេជ្ជសាស្រ្តទី ២ នេះមិនត្រូវបានបង្កើតទ្បើយដើម្បីដោះស្រាយផ្នែកសង្គ្រោះបន្ទាន់ ឬផ្តល់ការណែនាំលើការព្យាបាលភ្លាមៗនោះទេ។ សម្រាប់ការផ្ដល់ព័ត៌មានត្រលប់មកវិញលើសេវាកម្មនេះ អាចមានរយៈពេល 10 ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីទទួលបានរបាយការណ៏ចាំបាច់ទាំងអស់។ សូមកុំពឹងផ្អែកលើ ការប្រឹក្សាយោបល់វេជ្ជសាស្រ្តទី ២ ប្រសិនបើអ្នកត្រូវការធ្វើការសម្រេចចិត្តលើការព្យាបាលបន្ទាន់។ |
កំណត់ចំណាំ
យើងខ្ញុំរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ខ និង លក្ខខណ្ឌនៃសេវាប្រឹក្សាយោបល់វេជ្ចសាស្រ្តទី ២ នេះ ឬ បញ្ឈប់ការផ្តល់ជូនសេវាប្រឹក្សាយោបល់វេជ្ចសាស្រ្តទី ២ ដោយមិនចាំបាច់ជូនដំណឹងជាមុន។