ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close
ភ្ជាប់ដើម្បីឈ្នះរង្វាន់ធំ

ភ្ជាប់ដើម្បីឈ្នះរង្វាន់ធំ

បណ្ណសន្យាអ្នក ជម្រើសអ្នក! គ្រប់គ្រងបណ្ណសន្យាធានារ៉ាប់រង ងាយស្រួល ជាមួយ Telegram Bot របស់ ព្រូដិនសល និងព្រមទាំងមានឱកាសឈ្នះរង្វាន់ជាច្រើន។

ព័ត៌មានលម្អិត និងរបៀបចូលរួម

  1. ស្កេន QR កូដឬចុចលើតំណភ្ជាប់ដើម្បីភ្ជាប់បណ្ណសន្យាធានារ៉ាប់រងរបស់អ្នក។   
  2. អតិថិជនមានបណ្ណសន្យាធានារ៉ាប់រង​ 1 មានឱកាសឈ្នះ​រង្វាន់​ 1​ដង ។ 
  3. អតិថិជនមានបណ្ណសន្យាធានារ៉ាប់រង ​2 មានឱកាសឈ្នះ​រង្វាន់​ 2ដង  
  4. យើងនឹងប្រកាសអ្នកឈ្នះរង្វាន់ចំនួន 10 រង្វាន់ នៅសប្តាហ៍ចុងក្រោយជារៀងរាល់ខែ។​ 
  5. យើងនឹងប្រកាសអ្នកឈ្នះរង្វាន់ធំនៅចុងបញ្ចប់នៃ​ព្រឹត្តិការណ៍​ផ្តល់ជូននេះ។ 
  6. អ្នកឈ្នះនឹងជ្រើសរើស​តាមរយៈការចាប់ឆ្នោតផ្សងសំណាងដែលមានការផ្សាយផ្ទាល់។ 
  7. អ្នកឈ្នះរង្វាន់ប្រចាំខែមុនរួច មិនមានសិទ្ធិក្នុងការចូលរួមចាប់ឆ្នោតរង្វាន់ធំឡើយ។ 
  8. កម្មវិធីនេះ​សម្រាប់តែ​អតិថិជនដែលបានភ្ជាប់បណ្ណសន្យាធានារ៉ាប់រងក្នុងអំឡុងពេលព្រឹត្តិការណ៍​ផ្តល់ជូននេះ។ 

ខ និង លក្ខខណ្ឌ

ភ្ជាប់ដើម្បីឈ្នះរង្វាន់ធំជាកម្មវីធីដែលរៀបចំដោយ​ ក្រុមហ៊ុនព្រូដិនសលកម្ពុជា។ កម្មវីធីពិសេសនេះនឹងចាប់ផ្តើមប្រព្រឹត្តិចាប់ពីថ្ងៃ​​ 21 តុលា 2024 រហូតដល់ 21 មករា 2025 វេលាម៉ោង 23:59 (ម៉ោងកម្ពុជា)។​ ក្នុងការចូលរួមកម្មវីធីនេះ អ្នកចូលរួមទាំងអស់នឹងត្រូវប្រតិបត្តិតាម​ ខ និង លក្ខខណ្ឌដែលបានកំណត់។ 

អ្នកឈ្នះរង្វាន់នឹងត្រូវបានប្រកាសនៅក្នុងផេក Facebookផ្លូវការ និង LinkedInផ្លូវការរបស់ ក្រុមហ៊ុនព្រូដិនសល។ 

  • គ្រប់បណ្ណសន្យាធានារ៉ាប់រងទាំងអស់ដែលមានសុពលភាពនឹង​មានសិទ្ធិឈ្នះរង្វាន់។ 
  • សម្រាប់តែបណ្ណសន្យាដែលទូទាត់ជាប្រចាំឆ្នាំ និងប្រចាំពាក់កណ្តាលឆ្នាំតែប៉ុណ្ណោះ។ 
  • សម្រាប់តែអតិថិជនដែលចូល និងភ្ជាប់បណ្ណសន្យាធានារ៉ាប់រងរបស់ពួកគេក្នុងរយៈពេលផ្តល់កម្មវីធីនេះប៉ុណ្ណោះ 
  • សម្រាប់គ្រប់បណ្ណសន្យាធានារ៉ាប់រង (លើកលែងតែ បណ្ណសន្យាធានារ៉ាប់រង បែបឌីជីថល) អាចភ្ជាប់បណ្ណសន្យាធានារ៉ាប់រង របស់ពួកគេជាមួយ Telegram Botបាន 
  • អតិថិជនមានបណ្ណសន្យាធានារ៉ាប់រងច្រើនជាងមួយ នឹងមានឱកាសឈ្នះរង្វាន់កាន់តែច្រើនក្នុងការចាប់រង្វាន់ អ្នកឈ្នះរង្វាន់ត្រូវតែជាអ្នកប្រើប្រាស់ Telegram Bot របស់ក្រុមហ៊ុនព្រូដិនសល និងមានភ្ជាប់បណ្ណសន្យាធានារ៉ាប់រងរបស់ពួកគេ (ផ្អែកលើសេចក្ដីសម្រេចចុងក្រោយរបស់ក្រុមហ៊ុនព្រូដិនសល)។ មិនដូច្នេះទេអ្នកឈ្នះដែលពាក់ព័ន្ធនោះនឹងត្រូវបានដកហូតដោយមិនមានការជូនដំណឹងជាមុនឡើយ 

អ្នកឈ្នះរង្វាន់ត្រូវតែជាអ្នកប្រើប្រាស់ Telegram Bot របស់ក្រុមហ៊ុនព្រូដិនសល និងមានភ្ជាប់បណ្ណសន្យាធានារ៉ាប់រងរបស់ពួកគេ (ផ្អែកលើសេចក្ដីសម្រេចចុងក្រោយរបស់ក្រុមហ៊ុនព្រូដិនសល)។ មិនដូច្នេះទេអ្នកឈ្នះដែលពាក់ព័ន្ធនោះនឹងត្រូវបានដកហូតដោយមិនមានការជូនដំណឹងជាមុនឡើយ 

 

ក្រុមហ៊ុនព្រូដិនសល នឹងរក្សាសិទ្ធិដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកឈ្នះម្តងទៀត បន្ទាប់ពីបានប្រកាសលទ្ធផលរួចរាល់។ អ្នកឈ្នះនឹងត្រូវបានជ្រើសតាមការចាប់ឆ្នោតផ្សាយផ្ទាល់។ 

 

លទ្ធផលនៃការចូលរួម (រួមទាំងឈ្មោះពេញរបស់អ្នកឈ្នះនិងលេខចុងក្រោយបីខ្ទង់នៃលេខទូរស័ព្ទ)នឹងត្រូវបានផ្តល់ជូនដំណឹងតាមលេខទូរស័ព្ទ / អ៊ីមែលដែលបានចុះឈ្មោះ។ 

 

ក្រុមហ៊ុនព្រូដិនសលនឹងជូនដំណឹងតាមអ៊ីមែល/សារទូរស័ព្ទ/សារតេឡេក្រាមទៅកាន់ លេខទូរស័ព្ទ/អាសយដ្ឋានអ៊ីមែល អ្នកឈ្នះដែលបានភ្ជាប់បណ្ណសន្យាធានារ៉ាប់រងជាមួយតេឡេក្រាមដើម្បីផ្តល់ព័ត៌មានអំពីដំណើរការនៃការទទួលរង្វាន់។ 

 

រង្វាន់មិនអាចប្តូរជាសាច់ប្រាក់ ឥណទាន ឬវត្ថុផ្សេងទៀតដែលមានតម្លៃសមមូលបានទេ ព្រមទាំងមិនអាចប្រើជាមួយ ឬដោះដូរដើម្បីយកការបញ្ចុះតម្លៃ vouchers និងនិងការផ្សព្វផ្សាយផ្សេងទៀតទេ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។ ការប្រគល់រង្វាន់នឹងធ្វើឡើងនៅទីស្នាក់កណ្តាល ព្រូដិនសល ដែលមានរយៈពេល 4 សប្តាហ៍ បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់។  

 

រង្វាន់នឹងមានសុពលភាព និងផ្តល់ជូនដល់អ្នកឈ្នះ លុះត្រាតែបណ្ណសន្យារ៉ាប់រងរបស់អ្នកឈ្នះមានសុពលភាព។ក្រុមហ៊ុន ព្រូដិនសល រក្សាសិទ្ធិក្នុងការដកសិទ្ធិអ្នកឈ្នះ ប្រសិនបើបណ្ណសន្យារ៉ាប់រងរបស់អ្នកឈ្នះត្រូវបានផ្អាកសុពលភាពជាបណ្ដោះអាសន្ន។ 

 

ប្រសិនអ្នកឈ្នះមិនបានមកទទួលរង្វាន់តាមការកំណត់ក្នុងរយៈ ពេល 4 សប្តាហ៍ បន្ទាប់ពីកម្មវិធីចាប់រង្វាន់ ដោយមូលហេតុណាមួយ អ្នកឈ្នះនឹងត្រូវបានដកសិទ្ធិឈ្នះដោយមិនមានការជូនដំណឹងជាមុនឡើយហើយរង្វាន់នឹងត្រូវបានចាត់ទុកថាត្រូវបានអាសាបង់ 

 

ក្រុមហ៊ុន ព្រូដិនសល អាចនៅពេលណាក៏បានធ្វើតាមឆន្ទានុសិទ្ធិរបស់ខ្លួន ដោយមិនមានការជូនដំណឹងជាមុន ឬផ្តល់ហេតុផលណាមួយ ឬទទួលខុសត្រូវចំពោះបុគ្គលណាមួយឡើយ ចំពោះ (i) ការផ្អាក ការលុបចោល ឬការបញ្ចប់យុទ្ធនាការនេះ ឬ (ii) ការលុប ការផ្លាស់ប្តូរ ការបន្ថែម ការកែប្រែលក្ខខណ្ឌមួយ ឬច្រើននៃការផ្ដល់ជូននេះ

 

សេចក្ដីសម្រេចរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា​ នឹងត្រូវបានចាត់ទុកថាជាអន្តរាគមន៍ចុងក្រោយនិងមានសុពលភាព។ក្រុមហ៊ុន ព្រូដិនសលកម្ពុជា រក្សាសិទ្ធិក្នុងការទំនាក់ទំនងអ្នកតាមអ៊ីមែលឬលេខទូរស័ព្ទសម្រាប់សកម្មភាពផ្សេង។​ <ឈ្មោះម៉ាករង្វាន់ទាំំងអស់> មិនមែនជាអ្នកឧបត្ថម្ភសម្រាប់ “ភ្ជាប់ដើម្បីឈ្នះរង្វាន់ធំ”​ និងមិនទាក់ទងក្នុងការប្រកួតនេះឡើយ។ 

 

ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកចូលរួមនឹងមិនត្រូវបានប្រកាសដោយក្រុមហ៊ុន ព្រូដិនសលកម្ពុជា​ ដើម្បីការពារសុវត្ថិភាពដោយគ្មានការអនុញ្ញាតជាមុនឡើយ។ 

 

ប្រសិនបើអ្នកមានសំណួរណាមួយសូមទាក់ទងតាមមកកាន់ Hotlineរបស់យើង​តាមរយៈ​លេខ 023 964 222​  ​1800-212 223 (ដោយមិនគិតថ្លៃ) (ម៉ោងធ្វើការចន្ទ ​ដល់ ​សុក្រ ​07:30 ​ព្រឹក - ​18:00 ល្ងាចលើកលែងថ្ងៃសៅរ៍​​អាទិត្យនិងថ្ងៃឈប់សម្រាកសាធារណៈ)ឬផ្ញើសារទៅប្រអប់សារនៅផេក​Facebook របស់ព្រូដិនសលកម្ពុជា​​។​​​​ 

 

ប្រសិនបើអ្នកមានបញ្ហាណាមួយក្នុងការភ្ជាប់ Telegram Bot និងការភ្ជាប់បណ្ណសន្យាធានារ៉ាប់រងសូមពិនិត្យមើលសំណួរដែលសួរញឹកញាប់ (FAQs)។ 

 

បុគ្គលិកនិងទីប្រឹក្សាទាំងអស់របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា អាចចូលរួមក្នុងកម្មវិធីនេះបាន 

 

 

ការរក្សាសិទ្ធិ  

 

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មិនមែនជាក្រុមហ៊ុនផលិត/អ្នកផ្គត់ផ្គង់រង្វាន់នៅក្រោមការចាប់រង្វាន់នេះហើយមិនមែនជាតំណាងនៃក្រុមហ៊ុនផលិត/អ្នកផ្គត់ផ្គង់នោះទេ។ក្រុមហ៊ុន ព្រូដិនសលកម្ពុជាមិនមានស្ថាប័នទទួលខុសត្រូវនូវផលវិបាកណាមួយ ឬភាពបរាជ័យចំពោះគុណភាពការផ្គត់ផ្គង់ការដឹកជញ្ជូននិងការប្រើប្រាស់រង្វាន់នោះឡើយ។ 

 

ការប្រើប្រាស់រង្វាន់អាស្រ័យលើលក្ខខណ្ឌដែលត្រូវបានកំណត់ដោយក្រុមហ៊ុនផលិត/អ្នកផ្គត់ផ្គង់នោះ។ 

 

ក្រុមហ៊ុន ព្រូដិនសល នឹងមិនទទួលខុសត្រូវលើ ការខូចខាត គុណភាព ឬការផ្លាស់ប្ដូររបស់កម្មវិធីនេះទេ។​ សម្មភាព ឬការខកខានរបស់ពាណិជ្ជករ និង/ឬអ្នកផ្តល់សេវាកម្ម និងសម្រាប់ការបាត់បង់ របួស ការបាត់បង់អាយុជីវិត ការទាមទារ ឬការខូចខាត ឬផលវិបាកណាមួយ ឬការគិតថ្លៃ ការចំណាយ ឬការចំណាយគ្រប់ប្រភេទណាមួយ ដែលកើតឡើងជាលទ្ធផលនៃការទទួលយក ឬការប្រើប្រាស់រង្វាន់នេះ ឬពាក់ព័ន្ធនឹងការផ្សព្វផ្សាយនេះ។ 

 

ក្រុមហ៊ុន ព្រូដិនសល មានសិទ្ធិក្នុងការជំនួសរង្វាន់ជាមួយនឹងរង្វាន់ផ្សេងដែលមានតម្លៃប្រហាក់ប្រហែលគ្នាដោយមិនចាំបាច់ជូនដំណឹងទុកជាមុន យោងទៅតាមរង្វាន់ដែលមាន។ 

 

 

សំណួរញឹកញាប់ (FAQs)

តើយើងអាចចូលរួមក្នុងយុទ្ធនាការនេះដូចម្តេច?

សូមអនុវត្តតាមជំហានខាងក្រោមដើម្បីចូលរួមក្នុងយុទ្ធនាការនេះ៖ 

  1. ស្កេន QR កូដឬចុចលើតំណភ្ជាប់ដើម្បីភ្ជាប់បណ្ណសន្យាធានារ៉ាប់រងរបស់អ្នក។ 
  2. អតិថិជនមានបណ្ណសន្យាធានារ៉ាប់រង​ 1 មានឱកាសឈ្នះ​រង្វាន់​ 1​ដង ។ 
  3. អតិថិជនមានបណ្ណសន្យាធានារ៉ាប់រង ​2 មានឱកាសឈ្នះ​រង្វាន់​ 2ដង ។ 
  4. យើងនឹងប្រកាសអ្នកឈ្នះរង្វាន់ចំនួន 10 រង្វាន់ នៅសប្តាហ៍ចុងក្រោយជារៀងរាល់ខែ។​ 
  5. យើងនឹងប្រកាសអ្នកឈ្នះរង្វាន់ធំនៅចុងបញ្ចប់នៃ​ព្រឹត្តិការណ៍​ផ្តល់ជូននេះ។ 
  6. អ្នកឈ្នះនឹងជ្រើសរើស​តាមរយៈការចាប់ឆ្នោតផ្សងសំណាងដែលមានការផ្សាយផ្ទាល់។ 
  7. អ្នកឈ្នះរង្វាន់ប្រចាំខែមុនរួច មិនមានសិទ្ធិក្នុងការចូលរួមចាប់ឆ្នោតរង្វាន់ធំឡើយ។ 
  8. កម្មវិធីនេះ​សម្រាប់តែ​អតិថិជនដែលបានភ្ជាប់បណ្ណសន្យាធានារ៉ាប់រងក្នុងអំឡុងពេលកម្មវិធីផ្តល់ជូននេះ។ 
រយៈពេលចូលរួមកម្មវិធីពិសេស៖

ការចូលរួមកម្មវិធីពិសេសនេះមានរយៈពេល 3 ខែ ចាប់ពីថ្ងៃទី 21 ខែតុលា ឆ្នាំ 2024 ដល់ថ្ងៃទី 21 ខែមករា ឆ្នាំ 2025. 

តើយើងនឹងប្រកាសអ្នកឈ្នះដូចម្តេច?

យើងនឹងប្រកាសអ្នកឈ្នះនៅលើទំព័រ Facebook/LinkedIn របស់ ព្រូដិនសលកម្ពុជា នៅថ្ងៃទី 21 ជារៀងរាល់ខែ។ 

តើយើងអាចទាមទាររង្វាន់ធំដូចម្តេច?

អ្នកឈ្នះរង្វាន់ធំនឹងត្រូវបានប្រកាសនៅថ្ងៃទី 21 ខែមករា ឆ្នាំ 2025 នៅចុងបញ្ចប់នៃកម្មវិធីចាប់រង្វាន់។ យើងនឹងទាក់ទងអ្នកឈ្នះដើម្បីផ្ទៀងផ្ទាត់ព័ត៌មានរបស់ពួកគេ។ រង្វាន់នឹងត្រូវដឹកជញ្ជូន ឬសុំបញ្ជាក់ទៅគណនីរបស់អ្នកប្រើប្រាស់ដែលបានផ្ទៀងផ្ទាត់ក្នុងដំណើរការផ្ទៀងផ្ទាត់។ 

តើយើងអាចដឹងថាអ្នកជាអ្នកឈ្នះក្នុងយុទ្ធនាការនេះដូចម្តេច?

យើងនឹងប្រកាសអ្នកឈ្នះនៅលើទំព័រ Facebook/LinkedIn របស់ ព្រូដិនសលកម្ពុជា សម្រាប់អ្នកឈ្នះប្រចាំខែ និងរង្វាន់ធំនៅចុងបញ្ចប់នៃកម្មវិធីចាប់រង្វាន់។ អ្នកឈ្នះនឹងត្រូវបានជូនដំណឹងតាមទូរស័ព្ទ/Telegram ទៅលេខទូរស័ព្ទដែលបានចុះឈ្មោះ (ឈ្មោះ និងលេខគោលការណ៍របស់អ្នកឈ្នះ) ដោយផ្ទាល់ ដើម្បីផ្តល់ព័ត៌មានអំពីដំណើរការនៃការទទួលរង្វាន់។ 

តើយើងអាចភ្ជាប់ជាមួយ Telegram Bot របស់ព្រូដិនសលកម្ពុជា ដូចម្តេច?

ស្កេន QR កូដ ឬចុចលើតំណភ្ជាប់នេះ > https://t.me/PrudentialCambodiaBot ភ្ជាប់ជាមួយ Telegram Bot របស់ ព្រូដិនសលកម្ពុជា និងភ្ជាប់បណ្ណសន្យាធានារ៉ាប់រង របស់អ្នកដើម្បីទទួលរង្វាន់របស់អ្នក។ 

តើក្រុមហ៊ុនប្រយោជន៍ ព្រូដិនសលកម្ពុជា នឹងឆ្លើយតបដល់អ្នកយ៉ាងហ្នឹង?

ក្រុមហ៊ុនប្រយោជន៍ ព្រូដិនសលកម្ពុជា នឹងឆ្លើយតបអ្នកក្នុងរយៈពេល 3-5 ថ្ងៃធ្វើការ