ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close

PRUហេរ៉ូ

ខ និង លក្ខខណ្ឌ
  • PRUហេរ៉ូ Game” គឺត្រូវបានរៀបចំដោយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល កម្ពុជា (“PCLA”) ងរយៈពេលនៃកម្មវិធីនេះ គឺចាប់ផ្តើមពីថ្ងៃទី 1 កក្កដា 2024 រហូតដល់ម៉ោង 23:59 (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី 30 សីហា 2024  
  • យការចូលរួមក្នុងកម្មវិធីនេះ អ្នកចូលរួមទាំងអស់យល់ព្រមទៅនឹង ខ និងលក្ខខណ្ឌរបស់កម្មវិធីដែលបានជម្រាបជូន និងយល់ព្រមថា ព្រូដិនសល កម្ពុជា មានសទ្ធិក្នុងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចូលរួម និងសម្ភារៈផ្សព្វផ្សាយដែលទាក់ទងនឹងកម្មវិធី មិនមានព័ត៌មានផ្ទាល់ខ្លួនណាមួយនឹងបង្ហាញដោយ ព្រូដិនសល កម្ពុជា នោះឡើយដើម្បីការពារព័ត៌មានឯកជនរបស់អ្នកចូលរួម។ គោលការណ៍ព័ត៌មានឯកជន ទាក់ទងទៅនឹងធានារ៉ាប់រងព្រូដិនសល អាចចូល និងអានលម្អិតបាននៅដំណរភ្ជាប់ខាងក្រោម៖ គោលការណ៍ព័ត៌មានឯកជន | ព្រូដិនសលកម្ពុជា (prudential.com.kh) 
  • អ្នកឈ្នះទាំងអស់ នឹងត្រូវប្រកាសនៅថ្ងៃទី 30 សីហា 2024 នៅលើទំព័រហ្វេសប៊ុករបស់ ព្រូដិនសល​ កម្ពុជា ហើយក្រុមការងារនឹងធ្វើការទាក់ទងទៅតាមរយៈអ៊ីម៉េល ឬ ទូរស័ព្ទដៃ ចំពោះអ្នកឈ្នះរូបណាដែលបានចុះឈ្មោះលេខទូរស័ព្ទ ឬ អ៊ីម៉េល។  
  • ប្រសិនបើអ្នកឈ្នះរូបណា​មិនអាចទាកទងទៅបានក្នុងកំឡុង 1 ខែ បន្ទាប់ពីការប្រកាសអ្នកឈ្នះនៅលើទំព័រហ្វេសប៊ុករបស់ ព្រូដិនសល កម្ពុជា នោះអ្នកនឹងត្រូវបានដកសិទ្ធិដោយគ្មានការជូនដំណឹងបន្ថែម ហើយរង្វាន់នឹងត្រូវបានចាត់ទុកថាមោឃៈ។
  • រង្វាន់មិនអាចប្តូរជាសាច់ប្រាក់ ឬលក់បន្តបានឡើយ។ រូបភាពនៃរង្វាន់ដែលដាក់បង្ហាញក្នុងកម្មវិធី គឺគ្រាន់តែជារូបតំណាងប៉ុណ្ណោះ រូបរាង និងពណ៌នៃរង្វាន់អាចខុសនឹងរង្វាន់ជាក់ស្តែង។ មិនមានម៉ាក ឬអង្គភាពណាមួយគាំទ្រកម្មវិធីនេះឡើយ ក្រៅពី ព្រូដិនសល កម្ពុជា។ 
  • ព្រូដិនសល កម្ពុជា មិនជារោងចក្រផលិត ឬផ្គត់ផ្គង់នៃរង្វាន់របស់កម្មវិធីនេះឡើយ ហើយយើងខ្ញុំក៏មិនមែនជាភ្នាក់ងារចែកចាយរបស់រោងចក្រ អ្នកផ្គត់ផ្គង់នៃរង្វាន់របស់កម្មវិធីនេះឡើយ។  
  • ការប្រើប្រាស់នៃរង្វាន់ ត្រូវបានដាក់លក្ខខណ្ឌដោយក្រុមហ៊ុនផលិតផល ឬអ្នកផ្គត់ផ្គង់ 
  • ព្រូដិនសល កម្ពុជា នឹងមិនទទួលខុសត្រូវ ឬទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតដែលបណ្តាលមកពីការប្រើប្រាស់ ឬការប្រើប្រាស់ខុសបំណងនៃរង្វាន់នោះទេ។ 
  • បុគ្គលិកទាំងអស់ បុគ្គលិកកុងត្រា ភ្នាក់ងារតំណាងផ្នែកលក់ បុគ្គលិកលក់ និងភ្នាក់ងារធានារ៉ាប់រងនៃព្រូដិនសល កម្ពុជាមិនគួរចូលរួមលេងនៅក្នុងកម្មវិធីនេះឡើយ។ 
  • នៅក្នុងករណីមានវិវាទណាមួយ មានតែ ព្រូដិនសល កម្ពុជា ប៉ុណ្ណោះដែលមានសិទ្ធិវិនិច្ឆ័យ ដោយការសម្រេចចិត្តរបស់ ព្រូដិនសល កម្ពុជា​ នឹងជាសេចក្តីសម្រេចចុងក្រោយ។ 
  • ព្រូដិនសល កម្ពុជា មានសិទ្ធិកែប្រែផ្លាស់ប្តូរ ឬបន្ថែមលើលក្ខខណ្ឌនៃកម្មវិធី ឬបោះបង់ លើកម្មវិធីដោយមិនចាំបាច់ជម្រាបទុកជាមុនដល់អ្នកចូលរួម។ 
  • ដើម្បីបោះបង់ចុះឈ្មោះ ឬដកខ្លួនចេញពីកម្មវីធី ឬមានចម្ងល់ផ្សេងៗបន្ថែម សូមទំនាក់ទំនងទូរស័ព្ទឥតគិតថ្លៃ 1800212223 ។​ 
  • អ្នកឈ្នះទាំងអស់ ត្រូវតែមកយករង្វាន់នៅការិយាល័យកណ្តាល ព្រូដិនសល កម្ពុជា មិនយូរជាង 1 ខែ ក្រោយការប្រកាសឈ្មោះអ្នកឈ្នះ។