ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close
Couple looking at laptop happily

កម្ចី មានសុវត្ថិភាព

ត្រូវធានាថា គ្រួសារអ្នកទទួលបានក្តីស្រមៃរបស់អ្នក តែមិនមែនបំណុលរបស់អ្នកនោះទេ។ ធានាក្តីស្រមៃរបស់អ្នកជាមួយ កម្ចីមានសុវត្ថិភាព

ស្វែងយល់បន្ថែម

ព័ត៌មានបន្ថែមអំពីផលិតផល កម្ចីមានសុវត្ថិភាព
ផលិតផលដែលធានាបំណុលរបស់អ្នកនឹងមានអ្នកទូទាត់សងជំនួស ព្រោះអ្នកបានបន្សល់ទុកនូវក្តីស្រឡាញ់ដ៏ពិតប្រាកដដែលមិនអាចកាត់ថ្លៃបានជូនចំពោះក្រុមគ្រួសារ។

អំពីផលិតផល 

អ្វីទៅជា កម្ចីមានសុវត្ថិភាព?

កម្ចីមានសុវត្ថិភាព  ជាកញ្ចប់ផលិតផលធានារ៉ាប់រងអាយុជីវិត ដែលផ្ដល់ការការពារលើកម្ចីរបស់អ្នក ដោយធានាថាកម្ចីរបស់អ្នកនឹងមិនក្លាយជាបន្ទុកសម្រាប់គ្រួសាររបស់អ្នកឡើយ ក្នុងករណី មរណភាព ឬ ពិការភាពទាំងស្រុង និង ជាអចិន្រ្តៃយ៍។

តើអតិថិជនណាខ្លះ ដែលអាចជាវផលិតផល កម្ចីមានសុវត្ថិភាព បាន ?

អតិថិជន ដែលអាចជាវផលិតនេះរួមមាន៖ រូបវន្តបុគ្គលមានសញ្ជាតិខ្មែរ ឬកំពុង
រស់នៅក្នុងប្រទេសកម្ពុជាយ៉ាងតិចណាស់ ៦ខែដោយមានអាសយដ្ឋានពិតប្រាកដនៅប្រទេសកម្ពុជា និងមានអាយុចាប់ពី ១៨ ​ទៅ ៦៨ឆ្នាំ។

តើបណ្ណសន្យារ៉ាប់រងមានរយៈពេលកំណត់ប៉ុន្មាន?

ការទូទាត់បុព្វលាភតែមួយលើក៖ ១- ២៥ ឆ្នាំ

តើជម្រើសកញ្ចប់ធានារ៉ាប់រងដែលខ្ញុំអាចទិញបានមានអ្វីខ្លះ?

បុព្វលាភធានារ៉ាប់រងមានតម្លៃសមរម្យ ដែលផ្តល់ជូននូវជម្រើសធានារ៉ាប់រងចំនួនពីរគឺ អត្ថប្រយោជន៍ធានារ៉ាប់រងថយចុះ និងអត្ថប្រយោជន៍ធានារ៉ាប់រងថេរ ដែលអនុញ្ញាតឲ្យអ្នកជ្រើសរើសទៅតាមតម្រូវការធានារ៉ាប់រងសម្រាប់ទូទាត់កម្ចីរបស់អ្នក។ 

  • អត្ថប្រយោជន៍ធានារ៉ាប់រងថយចុះ ៖ ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងរបស់លោកអ្នកនឹងថយចុះជារៀងរាល់ខែនៃបណ្ណសន្យារ៉ាប់រង ហើយក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ក្នុងអំឡុងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងគិតត្រឹមពេលទូទាត់សំណង នឹងផ្តល់ជូន។
  • អត្ថប្រយោជន៍ធានារ៉ាប់រងថេរ ៖ ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងដែលលោកអ្នកបានជ្រើសរើសនៅដើមគ្រានៃបណ្ណសន្យារ៉ាប់រងនឹងនៅថេររហូតដល់បណ្ណសន្យារ៉ាប់រងអស់សុពលភាព ហើយនឹងផ្តល់ជូនលោកអ្នកក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ដែលកើតឡើងនៅក្នុងអំឡុងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង។

តើការកំណត់លើចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងមានចំនួនប៉ុន្មាន?

ការកំណត់លើចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង៖ ចំនួនទឹកប្រាក់តិចបំផុតនៃកម្ចីដែលអាចស្នើសុំបានមានចាប់ពី ១,០០០​ ដុល្លារអាមេរិក។

តើមានអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមអ្វីខ្លះក្នុងករណីគ្រោះអកុសលដែលកើតឡើងបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ?

អត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែម ចំនួន ៣,០០០ ដុល្លារអាមេរិកនឹងផ្តល់ជូន ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និង ជាអចិន្រ្តៃយ៍ដោយសារគ្រោះថ្នាក់ចៃដន្យ។

 តើនរណាខ្លះអាចជាអ្នកទទួលផល?

អ្នកទទួលផលចម្បងគឺគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ដែលអត្ថប្រយោជន៍ធានារ៉ាប់រងនឹងត្រូវផ្តល់ជូនទៅតាមចំនួនដែលជំពាក់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ហើយចំពោះអត្ថប្រយោជន៍ដែលនៅសល់ (ប្រសិនបើមាន) នឹងត្រូវផ្តល់ជូនឲ្យអ្នកទទួលផលផ្យេងទៀត ដែលអ្នកបានចាត់តាំង។

 

សម្គាល់៖ ទឹកប្រាក់សំណងនឹងត្រូវទូទាត់ជូនទៅតាមតារាងអត្ថប្រយោជន៍នៃការធានារ៉ាប់រងដែលបានផ្តល់ជូននៅពេលជាវផលិតផលធានារ៉ាប់រងនេះ ដែលទឹកប្រាក់សំណងអាចនឹងមានទំហំធំជាង ឬតូចជាងទំហំនៃកម្ចីដែលនៅសេសសល់។