ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close

PRUសុវត្ថិភាពខ្ញុំ

ធានារ៉ាប់រងលើគ្រោះថ្នាក់ចរាចរណ៍ ការពារទ្រព្យសម្បត្តិរបស់លោកអ្នក ជាមួយនឹងគម្រោងដែលមានតម្លៃសមរម្យ។
ជាវឥឡូវនេះ
PRUMySafety

ស្វែងយល់ បន្ថែម

ស្វែងយល់បន្ថែមអំពីផលិតផល PRUសុវត្ថិភាពខ្ញុំ
ផលិតផលធានារ៉ាប់រងដែលធានាលើគ្រោះថ្នាក់ចរាចរណ៍ជាមួយកញ្ចប់ ៤ ជម្រើស ដែលមានតម្លៃសមរម្យនិងសាមញ្ញ ។

អំពីផលិតផល

អ្វីទៅជា PRUសុវត្ថិភាពខ្ញុំ? PRUសុវត្ថិភាពខ្ញុំ ជាផលិតផលធានារ៉ាប់រងមានកាលកំណត់ដែលម្ចាស់បណ្ណសន្យារ៉ាប់រងនឹងមិនទទួលបានការប្រាក់ភាគលាភនិងផលចំណេញផ្សេងៗដែលបានមកពីការវិនិយោគទៅលើបុព្វលាភធានារ៉ាប់រងដែលបានបង់នោះឡើយ(Non-Participating) ហើយផ្តល់នូវកញ្ចប់ការការពារដល់អតិថិជនក្នុងករណីមរណភាពឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ករណីបាត់បង់ដៃ/ជើងម្ខាង ករណីបាក់ឆ្អឹង និងករណីសម្រាកនៅមន្ទីរពេទ្យ។
តើអតិថិជនណាខ្លះដែលអាចជាវផលិតផល PRUសុវត្ថិភាពខ្ញុំ?

អតិថិជនដែលអាចជាវផលិតផលនេះរួមមាន៖

ក. នីតិបុគ្គលដែលបានចុះបញ្ជីនិងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាឬ
ខ. រូបវន្តបុគ្គលមានសញ្ជាតិខ្មែរ ឬ កំពុងរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងតិចណាស់៦ខែដោយមានអាសយដ្ឋានពិតប្រាកដនៅប្រទេសកម្ពុជានិងមានអាយុចាប់ពី ១៨ ​ទៅ ៦០ឆ្នាំដែលប្រើប្រាស់ទូរស័ព្ទ Smartphone។

តើកាលកំណត់នៃបណ្ណសន្យារ៉ាប់រងមានរយៈពេលប៉ុន្មាន?

១ ឆ្នាំហើយអាចបន្តគម្រោងឬជាវគម្រោងថ្មីរៀងរាល់ឆ្នាំ

 តើវាមានតម្លៃប៉ុន្មាន?

តម្លៃចាប់ពី ៧.២៥ ដុល្លារ ឡើង ក្នុងមួយឆ្នាំ(សូមស្វែងយល់ព័ត៌មានលម្អិតនៅខាងក្រោម)

តើមានការវាយតម្លៃផ្នែកសុខភាពឬមានការពិនិត្យសម្រាប់ការជាវផលិតផលPRUសុវត្ថិភាពខ្ញុំដែរឬទេ?

ពុំមានទេ។ បណ្ណសន្យារ៉ាប់រងនឹងត្រូវចេញភ្លាមៗដោយក្រុមហ៊ុនក្រោយពីអតិថិជនបានបំពេញព័ត៌មានដែលចាំបាច់រួចរាល់។

តើកញ្ចប់បណ្ណសន្យារ៉ាប់រងទាំងបួន ដែលខ្ញុំអាចទិញបានមានអ្វីខ្លះ?

PRUសុវត្ថិភាពខ្ញុំ កញ្ចប់មូលដ្ឋានគ្រោះថ្នាក់ចរាចរណ៍សម្រាប់ម៉ូតូ:

  • ការធានារ៉ាប់រងទៅលើករណី បណ្តាលមកពី

គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវដោយម៉ូតូ ម៉ូតូសណ្តោងរ៉ឺម៉ក ម៉ូតូកង់បី ឬម៉ូតូកង់បួន

  • តម្លៃ៖

៧.២៥ ដុល្លារ សម្រាប់ស្រ្តី និង ១១.០០​ ដុល្លារ​ សម្រាប់បុរស

  • អត្ថប្រយោជន៍៖

ករណីមរណភាពឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ៖ ១,០០០ ដុល្លារ
ករណីបាត់បង់ដៃ/ជើងម្ខាង ៖ ៥០០ ដុល្លារ
ករណីបាក់ឆ្អឹង ៖ ២០០ ដុល្លារ
ករណីសម្រាកនៅមន្ទីរពេទ្យក្នុងមួយថ្ងៃ ៖ ១០ ដុល្លារ


PRUសុវត្ថិភាពខ្ញុំ កញ្ចប់មូលដ្ឋានគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវទូទៅ:

  • ការធានារ៉ាប់រងទៅលើករណី បណ្តាលមកពី

គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវទូទៅ

  • តម្លៃ៖

១០.៧៥ ដុល្លារ សម្រាប់ស្ត្រី និង ១៦.២៥​​ ដុល្លារ សម្រាប់បុរស

  • អត្ថប្រយោជន៍៖

ករណីមរណភាពឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ៖ ១,០០០ ដុល្លារ
ករណីបាត់បង់ដៃ/ជើងម្ខាង ៖ ៥០០ ដុល្លារ
ករណីបាក់ឆ្អឹង ៖ ២០០ ដុល្លារ
ករណីសម្រាកនៅមន្ទីរពេទ្យក្នុងមួយថ្ងៃ ៖ ១០ ដុល្លារ


PRUសុវត្ថិភាពខ្ញុំ កញ្ចប់ប្រាក់

  • ការធានារ៉ាប់រងទៅលើករណី បណ្តាលមកពី

គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវទូទៅ

  • តម្លៃ៖

២៤.២៤ ដុល្លារ សម្រាប់ស្ត្រី និង ៣៥.៣៧ ដុល្លារ​​ សម្រាប់បុរស

  • អត្ថប្រយោជន៍៖

ករណីមរណភាពឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ៖ ២,៥០០ ដុល្លារ
ករណីបាត់បង់ដៃ/ជើងម្ខាង ៖ ១,២៥០ ដុល្លារ
ករណីបាក់ឆ្អឹង ៖ ២០០ ដុល្លារ
ករណីសម្រាកនៅមន្ទីរពេទ្យក្នុងមួយថ្ងៃ ៖ ២៥ ដុល្លារ


PRUសុវត្ថិភាពខ្ញុំ កញ្ចប់មាស

  • ការធានារ៉ាប់រងទៅលើករណី បណ្តាលមកពី

គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវទូទៅ

  • តម្លៃ៖

៤៦.៧៥ ដុល្លារ សម្រាប់ស្ត្រី និង ៦៧.២៤ ដុល្លារ​​ សម្រាប់បុរស

  • អត្ថប្រយោជន៍៖

ករណីមរណភាពឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ៖ ៥,០០០ ដុល្លារ
ករណីបាត់បង់ដៃ/ជើងម្ខាង ៖ ២,៥០០ ដុល្លារ
ករណីបាក់ឆ្អឹង ៖ ២០០ ដុល្លារ
ករណីសម្រាកនៅមន្ទីរពេទ្យក្នុងមួយថ្ងៃ ៖ ៥០ ដុល្លារ 

 តើខ្ញុំអាចទិញ PRUសុវត្ថិភាពខ្ញុំ ដោយរបៀបណា?

អ្នកអាចទិញ PRUសុវត្ថិភាពខ្ញុំបានយ៉ាងងាយស្រួលពីគ្រប់ទីកន្លែងដោយប្រើជំហានងាយៗទាំងនេះបន្ទាប់ពីទាញយកនិងចុះឈ្មោះនៅក្នុងកម្មវិធីទូរស័ព្ទ Pulse របស់អ្នក

  • ចូលទៅក្នុង PRU Shoppe ​ឬ​ចុចទីនេះ https://onepulse.page.link/PHPRUShoppe ហើយចុចលើ PRUសុវត្ថិភាពខ្ញុំ 
  • ចុច”បង្ហាញកញ្ចប់បន្ថែមទៀត”ដើម្បីមើលគម្រោងកញ្ចប់ទាំងអស់ដែលមាន
  • ជ្រើសរើសកញ្ចប់ដែលអ្នកចង់បានហើយចុច”ដំណើរការបន្ត”
  • ដាក់បញ្ចូលប័ណ្ណសម្គាល់ខ្លួនរបស់អ្នកដែលមានសុពលភាពត្រឹមត្រូវ (អត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែន)​និងបំពេញព័ត៌មានលំអិតរបស់អ្នក
  • គូសប្រអប់បញ្ជាក់ពីការយល់ស្របទៅតាម ខ និងលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រងរួចចុច”ដំណើរការបន្ត”
  • ជ្រើសយកវីធីទូទាត់ប្រាក់និងបំពេញព័ត៌មាន

តើខ្ញុំត្រូវដាក់សំណើទាមទារសំណងយ៉ាងដូចម្តេច?

លោកអ្នកអាចដាក់សំណើទាមទារសំណងតាមរយៈ ៖

  • ដាក់សំណើតាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុនព្រូដិនសល Pulse ។
  • លោកអ្នកអាចដាក់សំណើទាមទារសំណងតាមរយៈផ្នែកសេវាកម្មអតិថិជននៅក្រុមហ៊ុនព្រូដិនសល ដែលមានអាស័យដ្ឋាននៅ៖ អគារ ជីប ម៉ុង ថៅវើ ជាន់ទី២០ ផ្លូវសហព័ន្ធរុស្សី (១១០) ភូមិត ១០ សង្កាត់ ផ្សារដេប៉ូទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ រាជធានីភ្នំពេញ​ ព្រះរាជាណាចក្រកម្ពុជា។
  • ទំនាក់ទំនងផ្នែកទាមទារសំណង៖

អ៊ីម៉ែល៖ pcla.claims@prudential.com.kh
លេខទូរស័ព្ទ៖ 095 964 222