ព័ត៌មានបន្ថែមអំពីអតិផរណាវេជ្ជសាស្រ្ត (Medical Inflation)
អ្វីទៅជាអតិផរណាវេជ្ជសាស្រ្ត?
អតិផរណាវេជ្ជសាស្រ្ត គឺជាការកើនឡើងនៃថ្លៃព្យាបាលពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការកើនឡើងនៃតម្រូវការ និង/ឬតម្លៃទំនិញ និង សេវាកម្មវេជ្ជសាស្រ្តដែលពាក់ព័ន្ធ រួមទាំងឱសថ និង សេវាវេជ្ជសាស្រ្ត។ អតិផរណាវេជ្ជសាស្រ្ត ត្រូវបានជះឥទ្ធិពលដោយកត្តាផ្សេងៗ ដូចជានិន្នាការ និងការអភិវឌ្ឍន៍ផ្នែកវេជ្ជសាស្ត្រ ការកើនឡើងនៃចំនួនប្រជាជនវ័យចំណាស់ ការផ្លាស់ប្តូររបៀបរស់នៅ និង ការផ្គត់ផ្គង់ និង តម្រូវការ។
ហេតុអ្វីបានជាមានអតិផរណាវេជ្ជសាស្រ្តកើតឡើង?
អត្រាអតិផរណាវេជ្ជសាស្រ្តជាសកល និងក្នុងតំបន់
អត្រាអតិផរណាវេជ្ជសាស្រ្តជាសកល និងក្នុងតំបន់
ដូចបង្ហាញក្នុងតារាងទី 1 ខាងក្រោម ការស្ទង់មតិទៅលើនិន្នាការវេជ្ជសាស្ត្រជាសកលឆ្នាំ 2024 ចេញផ្សាយដោយ Willis Towers Watson (WTW) បានបង្ហាញថាពីការកើនឡើងអត្រាអតិផរណាវេជ្ជសាស្រ្ត ពី 7.4% ក្នុងឆ្នាំ 2022 ដល់កម្រិតខ្ពស់ជាងការរំពឹងទុក 10.7% ក្នុងឆ្នាំ 2023។ និន្នាការតម្លៃនៃការថែទាំសុខភាពសរុបជាសកលសម្រាប់ឆ្នាំ 2024 ត្រូវបានព្យាករណ៍ថានឹងមានការថយចុះត្រឹម 9.9% ។ ដូចគ្នានេះដែរ ថ្លៃព្យាបាលសរុបនៅអាស៊ីប៉ាស៊ីហ្វិក ដែលជាតំបន់ដែលកម្ពុជាមានវត្តមាន ត្រូវបានគេព្យាករណ៍ថានឹងមានអត្រាអតិផរណាវេជ្ជសាស្រ្តប្រហែល 9.9% នៅឆ្នាំ 2024 ដែលដូចទៅនឹងឆ្នាំ2023 ដែរ។
តារាងទី 1. និន្នាការវេជ្ជសាស្ត្រសកល និងតាមតំបន់*៖
* ការស្ទង់មតិនេះតាមដានការចំណាយលើផ្នែកវេជ្ជសាស្រ្តពីបណ្តាញជាសកលនៃក្រុមហ៊ុនធានារ៉ាប់រងចំនួន 266 នៅក្នុងចំណោម 66 ប្រទេស។
**កំណើននៃការចំណាយវេជ្ជសាស្ត្រត្រូវបានគេព្យាករណ៍ថានឹងមិនមានការកើនឡើងបន្ថែមទៀត ឬ នៅតែមិនផ្លាស់ប្តូរនៅក្នុងតំបន់ភាគច្រើនក្នុងឆ្នាំ 2024 ។
***អតិផរណាទូទៅសុទ្ធ
†លេខពិភពលោក និងអាមេរិកឡាទីន មិនរាប់បញ្ចូលប្រទេសអាហ្សង់ទីន និងប្រទេសវេណេហ្ស៊ុយអេឡា។
ផលប៉ះពាល់នៃអតិផរណាវេជ្ជសាស្រ្ត
អតិផរណាផ្នែកវេជ្ជសាស្រ្តមានផលប៉ះពាល់យ៉ាងខ្លាំងលើវិស័យសុខាភិបាល និងសេដ្ឋកិច្ចទាំងមូល ព្រោះវាបង្កើនបញ្ហាប្រឈមទៅលើលទ្ធភាពចំណាយសម្រាប់រាជរដ្ឋាភិបាល ក្រុមហ៊ុនធានារ៉ាប់រង អ្នកផ្តល់សេវា និងអ្នកប្រើប្រាស់។ វាក៏ប៉ះពាល់ដល់គុណភាព និងលទ្ធភាពទទួលបានការថែទាំសុខភាពសម្រាប់ប្រជាជនតាមតំបន់ផ្សេងៗគ្នាផងដែរ។
ដូចគ្នានេះដែរ PRUសុខភាពខ្ញុំ ផ្តល់ជូនដោយក្រុមហ៊ុន ព្រូដិនសល គឺជាផលិតផលផ្តល់ដំណោះស្រាយលើការធានារ៉ាប់រងសុខភាពដែលផ្តល់ការការពារផ្នែកហិរញ្ញវត្ថុលើថ្លៃនីតិវិធី និងការព្យាបាល។ ការកើនឡើងនៃអតិផរណាវេជ្ជសាស្រ្តខ្ពស់មានន័យថាក្រុមហ៊ុន ព្រូដិនសល ត្រូវបង់ថ្លៃបន្ថែមទៀតដើម្បីរ៉ាប់រងការចំណាយលើនីតិវិធី និងការព្យាបាលដដែលនេះ។ ទំហំអត្ថប្រយោជន៍រង និងការចូលរួមចំណែកក្នុងការចំណាយដែលបានកំណត់ក្រោមផលិតផល អាចជួយកាត់បន្ថយការចំណាយសម្រាប់ក្រុមហ៊ុន តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននៅតែអាចខាតបង់ ប្រសិនបើថ្លៃព្យាបាលបន្តកើនឡើងលើសពីការរំពឹងទុក។ ដើម្បីធានាបាននូវនិរន្តរភាពក្នុងការផ្តល់ការធានារ៉ាប់រងថែទាំសុខភាពដល់អតិថិជន គឺមានការចាំបាច់សម្រាប់ក្រុមហ៊ុនក្នុងការកែតម្រូវបុព្វលាភធានារ៉ាប់រង ដើម្បីរ៉ាប់រងការចំណាយលើការឡើងថ្លៃវេជ្ជសាស្ត្រ។ ការផ្លាស់ប្តូរបុព្វលាភធានារ៉ាប់រងគឺអាស្រ័យទៅលើការអនុម័តពីនិយ័តករធានារ៉ាប់រងហើយលោកអ្នកនឹងត្រូវបានជូនដំណឹងអំពីការផ្លាស់ប្តូរបុព្វលាភធានារ៉ាប់រង 30 ថ្ងៃមុនថ្ងៃផុតកំណត់បណ្ណសន្យារ៉ាប់រង។ បុព្វលាភធានារ៉ាប់រងថ្មីនឹងមានប្រសិទ្ធភាពចាប់ពីខួបបន្តសុពលភាពបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក។
យ៉ាងណាមិញ ដោយការព្យាករណ៍មិនមានការកើនឡើងនៃអតិផរណាវេជ្ជសាស្រ្តសម្រាប់ឆ្នាំ 2024 ដូចដែលបានបញ្ជាក់ខាងលើ និង បន្ទាប់ពីការពិនិត្យឡើងវិញលើបទពិសោធន៍របស់ក្រុមហ៊ុនទាំងមូល ក្រុមហ៊ុនសម្រេចចិត្តមិនធ្វើការកែតម្រូវបុព្វលាភធានារ៉ាប់រងដោយសារអតិផរណាវេជ្ជសាស្រ្តសម្រាប់បណ្ណសន្យារ៉ាប់រងលោកអ្នកនោះទេ ដែលនឹងត្រូវបន្តសុពលភាពចាប់ពីថ្ងៃទី 01 ខែមករា ឆ្នាំ 2024 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024។
កំណត់ចំណាំលើការទូទាត់បុព្វលាភធានារ៉ាប់រង៖
ការរៀបចំការទូទាត់ដោយសេវាបញ្ជាអចិន្រ្តៃយ៏អថេរ (Direct Debit)៖
ប្រសិនបើបច្ចុប្បន្នអ្នកកំពុងបង់បុព្វលាភធានារ៉ាប់រងរបស់អ្នកតាមរយៈសេវាបញ្ជាអចិន្រ្តៃយ៏អថេរ (បុព្វលាភធានារ៉ាប់រងដែលកាត់ចេញពីគណនីធនាគារ) យើងនឹងធ្វើការកាត់យកបុព្វលាភធានារ៉ាប់រងថ្មីដោយផ្ទាល់ពីគណនីធនាគាររបស់អ្នកសម្រាប់បង់បន្តសុពលភាពបណ្ណសន្យារ៉ាប់រង។ សូមជូនដំណឹងដល់ក្រុមហ៊ុនមុនកាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រង ប្រសិនបើលោកអ្នកមិនចង់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងរបស់លោកអ្នកទេ។
វិធី ទូទាត់ផ្សេងទៀតក្រៅពី សេវាបញ្ជាអចិន្រ្តៃយ៏អថេរ៖
សូមចូលទៅកាន់តំណភ្ជាប់នេះ Payment_Method | Prudential Cambodia អំពីរបៀបបង់បុព្វលាភធានារ៉ាប់រងរបស់លោកអ្នក។
ឯកសារយោង៖
1. 2024 Global Medical Trends Survey. (2023, November 28). wtw. 2024 Global Medical Trends Survey - WTW (wtwco.com)