អត្រានៃការប្រើប្រាស់ធានារ៉ាប់រងអាយុជីវិតក្នុងប្រទេសកម្ពុជានៅមានកម្រិតទាបប្រហែលត្រឹម ០.៥% [គិតត្រឹមឆ្នាំ ២០២០] ហើយការចំណាយដោយប្រាក់ផ្ទាល់ខ្លួនលើការព្យាបាល ស្ថិតក្នុងទំហំទឹកប្រាក់ប្រមាណ ៨៥៦ លានដុល្លារ [គិតត្រឹមឆ្នាំ ២០១៨] ដែលឆ្លុះបញ្ចាំងពីគម្លាតខ្វះខាតនៃការការពារផ្នែកហិរញ្ញវត្ថុដ៏ធំមួយ។ ឧបសគ្គចម្បង ពីរសម្រាប់ការទិញធានារ៉ាប់រង គឺទាក់ទងនឹងតម្លៃ និងភាពងាយស្រួលនៃការទិញ។
ក្រុមហ៊ុនព្រូដិនសល មានគោលបំណងបង្កើនកម្រិតបរិយាប័ន្នផ្នែកហិរញ្ញវត្ថុដោយផ្តល់ជូននូវផលិតផលធានារ៉ាប់រងបែបឌីជីថលដ៏សាមញ្ញ និងមានតម្លៃសមរម្យ ដោយចាប់ផ្តើមពីតម្លៃតិចជាង ១០ ដុល្លារក្នុងមួយឆ្នាំ។ ផលិតផលទាំងនេះអាចទិញបាននៅលើកម្មវិធីសុខភាពលើទូរស័ព្ទ Pulse by Prudential នៅគ្រប់ពេលវេលាប្រកបដោយភាពងាយស្រួល និងឆាប់រហ័សទៀតផង។ ផលិតផលធានារ៉ាប់រងទាំងនោះនឹងមានសុពលភាពលើការផ្ដល់ការពារភ្លាមៗ បន្ទាប់ពីការទូទាត់ប្រាក់ត្រូវបានបញ្ចប់។
“ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ យើងចង់ដើរតួនាទីរបស់យើងក្នុងការធានាឱ្យបានថា ប្រជាជនកម្ពុជាទាំងអស់អាចទទួលបានការការពារដែលមានតម្លៃសមរម្យ។ ភាពរីកចម្រើននៃបច្ចេកវិទ្យាបានជួយឱ្យយើងអាចផ្ដល់សេវាសុខភាព និងហិរញ្ញវត្ថុទាំងអស់ជូនដល់អតិថិជនបានក្នុងតម្លៃទាបតាមរយៈទូរស័ព្ទរបស់ពួកគេ ហើយយើងក៏អាចធ្វើការទូទាត់សំណងបានលឿនជាងមុនផងដែរ។» នេះបើតាមប្រសាសន៍របស់លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា។
បច្ចុប្បន្ននេះ អតិថិជនអាចជ្រើសរើសផលិតផលធានារ៉ាប់រងតាមបែបឌីជីថលចំនួន ៣ ដែលនឹងផ្ដល់ការពារលើជំងឺឆ្លង គ្រោះថ្នាក់ចរាចរណ៍ និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ផលិតផលទាំងនេះអាចត្រូវបានជ្រើសរើសឱ្យស្របតាមតម្រូវការជាក់ស្ដែងរបស់អតិថិជន។ ខាងក្រោមគឺជាព័ត៌មានលម្អិតបន្ថែមនៃផលិតផលនីមួយៗ។
- ផលិតផលធានារ៉ាប់រង មូសសុំចាញ់ ផ្តល់ការការពារផ្នែកហិរញ្ញវត្ថុប្រឆាំងនឹងជំងឺគ្រុនឈាម និងជំងឺគ្រុនចាញ់។ ផលិតផលនេះមានតម្លៃចាប់ពី ៤ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយអត្ថប្រយោជន៍នៃផលិតផលនេះគឺសម្រាប់ប្រើប្រាស់ដើម្បីជួយកាត់បន្ថយការចំណាយលើថ្លៃមន្ទីរពេទ្យ និងសម្រួលបន្ទុកហិរញ្ញវត្ថុលើករណីមរណភាព។
- ផលិតផលធានារ៉ាប់រង PRUសុវត្ថិភាពខ្ញុំ ផ្ដល់ការពារជូនដល់អតិថិជនលើករណីបាត់បង់អវយវៈ បាក់ឆ្អឹង ការរលាកធ្ងន់ធ្ងរ ឬករណីមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ផលិតផលនេះមានតម្លៃចាប់ពី ៧.២៥ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំ និងអាចជួយសម្រួលការចំណាយលើការព្យាបាល។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាមូលហេតុចម្បងមួយនៃអត្រាមរណភាព និងរបួសក្នុងប្រទេសកម្ពុជា ដែលជាមធ្យមមានអ្នករបួស ១៣.៧០០ នាក់ និងទទួលមរណភាព ៥ នាក់ជារៀងរាល់ថ្ងៃ។
- ផលិតផលធានារ៉ាប់រង PRUអ្នកការពារ និង PRUការពារប្រចាំថ្ងៃ អាចជួយអតិថិជនសម្រាប់ថ្លៃចំណាយក្នុងការសម្រាកនៅមន្ទីរពេទ្យ។ ផលិតផលនេះមានតម្លៃចាប់ពី ៩.៩០ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំ និងអាចជួយទប់ទល់នឹងការចំណាយលើវេជ្ជសាស្រ្តផ្សេងៗដែលបានមិនរំពឹងទុកជាមុន។
“ខ្ញុំបានទិញផលិតផលធានារ៉ាប់រង PRUសុវត្ថិភាពខ្ញុំ ព្រោះខ្ញុំមានការបារម្ភក្នុងការចំណាយលើការព្យាបាល ក្នុងករណីដែលខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍។ ជាអកុសល ខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបាក់ឆ្អឹង។ ខ្ញុំបានធ្វើការទាមទារសំណងតាមរយៈកម្មវិធីទូរស័ព្ទ Pulse ហើយបន្ទាប់មកក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏បានទូទាត់សំណងជូនខ្ញុំក្នុងរយៈពេលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ» នេះបើតាមការលើកឡើងរបស់លោក ឡាយ គាងហុក អាយុ ២៦ឆ្នាំ ដែលជាអ្នកប្រើប្រាស់ផលិតផលធានារ៉ាប់រង PRUសុវត្ថិភាពខ្ញុំ។
កម្មវិធីទូរស័ព្ទ Pulse គឺជាកម្មវិធីទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងត្រូវបានរចនាឡើងដើម្បីនាំមកនូវដំណោះស្រាយផ្នែកសេវាសុខភាព និងហិរញ្ញវត្ថុជូនដល់អតិថិជនរបស់ក្រុមហ៊ុនព្រូដិនសល និងសហគមន៍នៅក្នុងទីផ្សាររបស់ខ្លួននៅទូទាំងអាស៊ី និងអាហ្រ្វិក។ បន្ថែមពីលើការផ្ដល់សេវាធានារ៉ាប់រងដែលមានតម្លៃសមរម្យ អតិថិជនក៏អាចទទួលបាននូវមុខងារ និងសេវាកម្មផ្នែកសុខភាព និងហិរញ្ញវត្ថុជាច្រើនផងដែរ។
ជាឧទាហរណ៍ អតិថិជនអាចធ្វើការវាយតម្លៃសុខភាពតាមរយៈប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ចូលរួមសហគមន៍អនឡាញ ដូចជាការរត់ ការរាំ អ្នកម្តាយវ័យក្មេង ស្វែងរកទីតាំងមន្ទីរពេទ្យដែលនៅជិតបំផុត និងរៀនពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើងតាមរយៈខ្លឹមសារអប់រំនានា។ កម្មវិធីនេះមាននៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS និងអាចទាញយកមកប្រើប្រាស់បានដោយឥតគិតថ្លៃ ហើយអ្នកប្រើប្រាស់គ្រាន់តែត្រូវធ្វើការចុះឈ្មោះជាមួយលេខទូរស័ព្ទរបស់ពួកគេតែប៉ុណ្ណោះ។
កម្មវិធីទូរស័ព្ទ Pulse គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនព្រូដិនសលក្នុងការផ្តល់ជូនគ្រប់គ្នានូវលទ្ធភាពក្នុងការទទួលបានសេវាថែទាំសុខភាពដែលមានតម្លៃសមរម្យ និងធ្វើឱ្យការរៀបចំផែនការហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួល។ កម្មវិធី Pulse បានចាប់ផ្ដើមដំណើរការនៅក្នុងប្រទេសម៉ាឡេស៊ីកាលពីខែសីហា ឆ្នាំ ២០១៩ ឥឡូវនេះ Pulse មាននៅលើទីផ្សារចំនួន ១៩ និង មានជា ១១ ភាសានៅអាស៊ី និងអាហ្វ្រិក ហើយត្រូវបានទាញយកច្រើនជាង ៣០ លានដងមកហើយ។
ទាញយកកម្មវិធី Pulse ឥឡូវនេះ https://onepulse.page.link/PHPRUShoppe