ក្រុមហ៊ុន ព្រូដិនសលកម្ពុជា សូមណែនាំគម្រោងធានារ៉ាប់រង PRUហេរ៉ូ ៖ កញ្ចប់ការការពារអាយុជីវិត និងការសន្សំតែមួយគត់ សម្រាប់សុវត្ថិភាពហិរញ្ញវត្ថុរបស់អតិថិជន
ភ្នំពេញ – 08 ខែមេសា ឆ្នាំ 2024 – ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការលើគម្រោងធានារ៉ាប់រង PRUហេរ៉ូ ដែលជាគម្រោងធានារ៉ាប់រងអាយុជីវិតថ្មីបំផុតរបស់ខ្លួន ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវការការពារអាយុជីវិត និងការសន្សំតែមួយគត់ សម្រាប់សុវត្ថិភាពហិរញ្ញវត្ថុរបស់អតិថិជន។ PRUហេរ៉ូ ជាឧទាហរណ៍បង្ហាញពីការយកចិត្តទុកដាក់របស់យើងក្នុងការផ្តល់នូវដំណោះស្រាយធានារ៉ាប់រងដ៏សម្បូរបែបដែលឆ្លើយតបទៅនឹងតម្រូវការដែលមានការវិវត្តន៍ជាលំដាប់របស់អតិថិជន។ ជាមួយគម្រោងធានារ៉ាប់រង PRUហេរ៉ូ យើងកំពុងផ្តល់ជម្រើស និងអាទិភាពដល់អតិថិជន ក្នុងការគ្រប់គ្រងលើហិរញ្ញវត្ថុរបស់ខ្លួន ព្រមទាំងក្លាយជាហេរ៉ូនៃដំណើរជីវិតរបស់ពួកគេ។
បន្ថែមលើការផ្តល់ជូនជម្រើសដ៏សម្បូរបែប ផលិតផលធានារ៉ាប់រង PRUហេរ៉ូ ត្រូវបានបង្កើតឡើងជាមួយនឹងការគិតគូរយ៉ាងយកចិត្តទុកដាក់ពីតម្រូវការ និងបរិបទនៃការរស់នៅរបស់អតិថិជន ស្របពេលដែលជួយពួកគេក្នុងបង្កើនទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់ខ្លួនតាមរយៈការទទួលបានទឹកប្រាក់់សំណងត្រឡប់មកវិញខ្ពស់ និងទទួលបានអត្ថប្រយោជន៍បន្ថែមផ្សេងៗទៀត។
ឈ្មោះ PRUហេរ៉ូ ត្រូវបានបង្កើតឡើងទាក់ទងនឹងចក្ខុវិស័យនៃការជំរុញអតិថិជនរបស់យើងឱ្យក្លាយជាហេរ៉ូសម្រាប់ការពារគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ខ្លួនពីហេតុការណ៍នានាដែលនឹកស្មានមិនដល់ ដោយផ្តល់នូវសុវត្ថិភាពហិរញ្ញវត្ថុដល់ពួកគេក្នុងរយៈពេលនៃការការពារក្នុងគម្រោងធានារ៉ាប់រងនេះ។ ផលិតផលធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិតនេះ ត្រូវបានបង្កើតឡើងសម្រាប់បុគ្គលដែលចង់ទទួលបានប្រាក់បម្រុងសម្រាប់ការចូលនិវត្តន៍របស់ខ្លួន ឬសម្រាប់បំពេញតម្រូវការសំខាន់ផ្សេងៗទៀតនាពេលអនាគត ឬចង់ធានាបាននូវស្ថិរភាពហិរញ្ញវត្ថុរបស់គ្រួសារខ្លួនក្នុងករណីមានគ្រោះអកុសលកើតឡើងដូចជាមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍។ PRUហេរ៉ូ ផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងដែលមានភានបត់បែនតាមតម្រូវការរបស់ហេរ៉ូយើង។
ដំណោះស្រាយហិរញ្ញវត្ថុដែលបំពេញតាមតម្រូវការដែលមានភាពវិវត្តន៍ជាលំដាប់របស់ប្រជាជនកម្ពុជា
ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងធានារ៉ាប់រង PRUហេរ៉ូ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរការរបស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជា ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ក្នុងការបំពេញតម្រូវការដែលមានការវិវត្តន៍ជាលំដាប់របស់ប្រជាជនកម្ពុជា។
លោក Freddie Wong ដែលជានាយកផ្នែកជំនាញគណនាបុព្វលាភធានារ៉ាប់រងនៃ ព្រូដិនសលកម្ពុជា (CLM Hub) បានមានប្រសាសន៍ថា៖ “នៅក្រុមហ៊ុនព្រូដិនសល យើងយល់ច្បាស់ពីសារៈសំខាន់នៃការរស់នៅ មិនត្រឹមតែសម្រាប់ពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការរៀបចំសម្រាប់អនាគតផងដែរ។ ជាមួយនឹង គម្រោងធានារ៉ាប់រង PRUហេរ៉ូ យើងកំពុងជំរុញ និងលើកទឹកចិត្តប្រជាជនកម្ពុជាគ្រប់រូបធ្វើការគ្រប់គ្រងអនាគតហិរញ្ញវត្ថុរបស់ខ្លួននៅថ្ងៃនេះ ដោយធានាបានថាពួកគេអាចត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រឈមនូវហេតុការណ៍ដែលអាចកើតមាននៅថ្ងៃអនាគត។ PRUហេរ៉ូ មិនត្រឹមតែជាគម្រោងធានារ៉ាប់រងប៉ុណ្ណោះតែ ប៉ុន្តែជាការការប្តេជ្ញាចិត្តក្នុងការការពារអនាគតប្រកបដោយសុវត្ថិភាព និងវិបុលភាពសម្រាប់អតិថិជនរបស់យើង និងគ្រួសាររបស់ពួកគេ។”
PRUហេរ៉ូ៖ ជំរុញការការពារនៅថ្ងៃនេះ និងថ្ងៃស្អែក
PRUហេរ៉ូ មិនមែនគ្រាន់តែជាគម្រោងធានារ៉ាប់រងអាយុជីវិតមួយប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាការប្តេជ្ញាចិត្តឆ្ពោះទៅរកអនាគតដ៏មានសុវត្ថិភាព និងគ្មានក្តីបារម្ភ។ គម្រោងធានារ៉ាប់រង PRUហេរ៉ូ បានបង្ហាញនូវលក្ខណៈពិសេស និងការធានាចំពោះម្ចាស់បណ្ណសន្យារ៉ាប់រង ជាមួយនឹងពាក្យស្លោក “ការពារមនុស្សជាទីស្រឡាញ់ ធ្វើជាហេរ៉ូសម្រាប់គ្រួសារអ្នកនៅថ្ងៃនេះ” ។ PRUហេរ៉ូ ផ្តល់ជម្រើសឱ្យម្ចាស់បណ្ណសន្យារ៉ាប់រងជ្រើសរើស បណ្ណសន្យារ៉ាប់រង និងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រងរបស់ពួកគេពី ១៣ ទៅ ៣០ ឆ្នាំ ដែលអាចបំពេញតាមតម្រូវការផែនការហិរញ្ញវត្ថុផ្សេងៗគ្នារបស់ខ្លួន។ បុគ្គលដែលមានអាយុចាប់ពី ១៨ ទៅ ៥២ ឆ្នាំ អាចប្រើប្រាស់គម្រោងធានារ៉ាប់រង PRUហេរ៉ូបាន ដោយប្រាកដថាអាយុនៅចុងបញ្ចប់នៃបណ្ណសន្យារ៉ាប់រងមិនត្រូវលើសពី ៦៥ ឆ្នាំឡើយ ដែលធ្វើឱ្យគម្រោងធានារ៉ាប់រងនេះអាចតម្រូវតាមអតិថិជនគ្រប់ស្រទាប់ជាន់ថ្នាក់។
គម្រោងធានារ៉ាប់រងនេះធានានូវអត្ថប្រយោជន៍សំខាន់ៗ រួមមានការធានាបាននូវ ទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍។ អតិថិជនក៏អាចទទួលបានអត្ថប្រយោជន៍ពី ការបង់បុព្វលាភទៀងទាត់តាមកាលកំណត់។ ជាចុងក្រោយ អតិថិជនមានជម្រើសដើម្បីបង្កើនការការពារលើជំងឺធ្ងន់ធ្ងរចំនួន ៥០ មុខនៅគម្រោងធានារ៉ាប់រង PRUហេរ៉ូ របស់ខ្លួនផងដែរ។
អំពី ក្រុមហ៊ុន ព្រូដិនសល
ចាប់តាំងពីប្រតិបត្តិការក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ឈានមុខគេនៅក្នុងប្រទេស ដោយផ្តល់នូវដំណោះស្រាយធានារ៉ាប់រងដែលមានភាពបត់បែនទៅកាន់អតិថិជនជាង ៤៣០, ០០០ នាក់ និងបានអនុម័តសំណងជាង ២២.៩ លានដុល្លារ គិតត្រឹមខែមេសា ឆ្នាំ២០២៤។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ក្រុមហ៊ុនព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential plc)។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី ផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិនៅដល់អតិថិជនចំនួន ១៨ លាននាក់ក្នុងទីផ្សារចំនួន 24 ទូទាំងតំបន់អាស៊ី និងអាហ្រ្វិក គិតត្រឹមឆ្នាំ២០២៤។