ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close

ក្រុមហ៊ុនព្រូដិនសល ដាក់លក់ផលិតផលធានារ៉ាប់រងលើសុខភាពតាមបែបឌីជីថល ដើម្បីជួយឱ្យប្រជាជនកម្ពុជាឱ្យទទួលបានសេវាព្យាបាលកាន់តែងាយស្រួល

ព្រូដិនសល អាចផ្ដល់ជូននូវសេវាធានារ៉ាប់រងដែលមានតម្លៃសមរម្យភ្លាមៗ និងសមស្របតាមតម្រូវការសម្រាប់ធានាលើថ្លៃចំណាយសម្រាកនៅមន្ទីរពេទ្យ តាមរយៈ Pulse ដែលជាកម្មវិធីគ្រប់គ្រងសុខភាព និងទ្រព្យសម្បត្តិរបស់ព្រូដិនសល។

ភ្នំពេញ ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២១ – ការចំណាយដោយលុយផ្ទាល់ខ្លួនលើថ្លៃព្យាបាលនៅប្រទេសកម្ពុជា បានកើនឡើងដល់ប្រមាណ ៨៥៦ លានដុល្លារ [គិតត្រឹមឆ្នាំ ២០១៨] នេះបានបង្ហាញពីភាពតានតឹងផ្នែកហិរញ្ញវត្ថុដែលគ្រួសារកម្ពុជាប្រឈមមុខនឹងស្ថានភាពសុខភាព និងថ្លៃព្យាបាលជំងឺដែលមិនបានព្រាងទុកជាមុន។ ព្រូដិនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា បានដាក់លក់ផលិតផលធានារ៉ាប់រង PRUការពារប្រចាំថ្ងៃ ដើម្បីជួយឱ្យប្រជាជនកម្ពុជាកាន់តែច្រើនអាចទទួលបានសេវាថែទាំសុខភាព និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុកាន់តែងាយស្រួល និងមានតម្លៃសមរម្យ។ 

ផលិតផលធានារ៉ាប់រង PRUការពារប្រចាំថ្ងៃ គឺជាកញ្ចប់ធានារ៉ាប់រងបែបឌីជីថលចុងក្រោយបង្អស់ដែលបានដាក់លក់ដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍អតិថិជនបែបឌីជីថលដែលមានភាពសាមញ្ញ ដោយផ្តល់ការការពារលើវិបត្តិហិរញ្ញវត្ថុដែលមិននឹកស្មានដល់ និងអាចឱ្យអ្នកប្រើប្រាស់ទទួលបានការព្យាបាលទាន់ពេលវេលាក្នុងករណីមានជំងឺ។ អតិថិជនអាចធ្វើការទិញ គ្រប់គ្រង និងដាក់ពាក្យទាមទារសំណងតាមរយៈកម្មវិធី Pulse by Prudential ហើយអាចទទួលបានការការពារភ្លាមៗ បន្ទាប់ពីបង់ប្រាក់រួច រីឯដំណើរការទាំងអស់គឺស្ថិតនៅលើទូរស័ព្ទរបស់ពួកគេតែម្ដង។ 

ផលិតផលធានារ៉ាប់រងបែបឌីជីថល ត្រូវបានបង្កើតឡើងសម្រាប់ផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន តាមរយៈកញ្ចប់ដែលសមស្របតាមតម្រូវការជាក់ស្ដែង និងមានតម្លៃសមរម្យ។ អតិថិជនអាចជ្រើសរើសកញ្ចប់ការពារដែលមានតម្លៃសមរម្យចំនួន ៤ ប្រភេទ និងអាចទទួលបានការការពារភ្លាមៗ ជាមួយតម្លៃចាប់ផ្ដើមត្រឹមតែ ៩.៩ ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។ 

លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា “យើង​​ជាក្រុមហ៊ុននាំមុខគេក្នុងការ​បង្កើតផលិតផល​ធានា​រ៉ាប់រងបែប​ឌីជីថល ដើម្បី​ធ្វើ​ឱ្យ​ការធានា​រ៉ាប់រង​កាន់តែ​មាន​តម្លៃ​សមរម្យ និងផ្ដល់ភាព​ងាយស្រួល​សម្រាប់​អតិថិជន​នៅកម្ពុជា។ យើងឃើញថាផលិតផលទាំងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការប្រើប្រាស់សម្រាប់អតិថិជនវ័យក្មេង ហើយយើងក៏កំពុងទទួលបានមតិយោបល់វិជ្ជមានជាច្រើនពីពួកគេ ដោយសារផលិតផលធានារ៉ាប់រងបែបឌីជីថលទាំងនេះអាចជំរុញឱ្យពួកគេអាចរៀបចំផែនការ និងការពារហិរញ្ញវត្ថុរបស់គ្រួសារពួកគេបានកាន់តែប្រសើរឡើង”។

 

ផលិតផលធានារ៉ាប់រង PRUការពារប្រចាំថ្ងៃ អាចរកទិញបាននៅលើមុខងារ PRUShopee នៅក្នុងកម្មវិធីសុខភាព Pulse ។ នៅពេលការបំពេញបែបបទ និងការទូទាត់ប្រាក់បានបញ្ចប់ ការការពារនឹងត្រូវបានចាប់ផ្ដើមភ្លាមៗ។ កម្មវិធីទូរស័ព្ទ Pulse បានបើកដំណើរការនៅឆ្នាំ ២០២០ ដែលជាកម្មវិធីទូរស័ព្ទដំបូងគេនៅក្នុងតំបន់ដែលផ្តល់ជូនអ្នកប្រើប្រាស់នូវមុខងារសម្រាប់គ្រប់គ្រងសុខភាព និងទ្រព្យសម្បត្តិ។ Pulse មានទាំងជាភាសាខ្មែរ និងអង់គ្លេស ហើយអ្នកអាចទាញយកប្រើប្រាស់ដោយឥតគិតថ្លៃពី App Store និង Google Play ។ អ្នកប្រើប្រាស់អាចចុះឈ្មោះបានយ៉ាងងាយស្រួលជាមួយលេខទូរស័ព្ទរបស់ពួកគេ។ 

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖https://www.prudential.com.kh/en/our-products/digital-product/PRUTector_PRUការពារប្រចាំថ្ងៃ

 

អំពីក្រុមហ៊ុនព្រូដិនសល​កម្ពុជា 

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការ​អតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។​ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារ និងសន្សំជូនអតិថិជនរបស់ខ្លួន។  ក្រុមហ៊ុន ព្រូដិនសល គឺជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិតឈានមុខគេ ដែលមានវត្តមាននៅក្នុងទីផ្សារចំនួន ១៣គឺ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវការការការពារ ការសន្សំ និងការវិនយោគ ដើម្បីបំពេញតម្រូវការផ្សេងៗគ្នារបស់ក្រុមគ្រួសារនៅអាស៊ី។  

*ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential plc) គឺជាក្រុមហ៊ុនមាន​ទំហំ​អាជីវកម្មឈានមុខគេមួយក្នុងតំបន់អាស៊ី ដែលផ្តោតទៅលើទីផ្សារដែលរីកចម្រើនជាលំដាប់។​ អាជីវកម្មនេះបានចូលរួមចំណែកជួយជីវិតមនុស្សគ្រប់គ្នាឱ្យមានភាពប្រសើរឡើង តាមរយៈសេវាធានារ៉ាប់រងអាយុជីវិត និងសេវាធានារ៉ាប់រងសុខភាព និងការចូលនិវត្ត ក៏ដូចជាផ្តល់​ដំណោះស្រាយទៅលើការគ្រប់គ្រងទ្រព្យសកម្ម។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មានអតិ​ថិជន ២០ លាននាក់ ហើយក៏បានចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅទីក្រុងឡុងដ៍ ទីក្រុងហុងកុង ទីក្រុងញូវយ៉ក និងប្រទេសសិង្ហបុរីផងដែរ។ ក្រុមហ៊ុន   ព្រូដិនសល ភីអិលស៊ី មិនមានការជាប់ទាក់ទងជាមួយ ក្រុមហ៊ុន ព្រូដិនសល ហ្វាយនែនសលអុីន (Prudential Financial, Inc)​ ដែលមានទីតាំងអាជីកម្មនៅសហរដ្ឋអាមេរិក និង ក្រុមហ៊ុនព្រូដិនសល អឹសួរ៉ិន​ (Prudential Assurance​ Company) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន អឹម&ជ្ជី ភីអិលស៊ី (M&G plc) ដែលជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅចក្រភពអង់គ្លេសឡើយ។

 

អំពី Pulse by Prudential

Pulse by Prudential គឺជាកម្មវិធីសុខភាពលើទូរស័ព្ទដៃ  ប្រជុំទៅដោយមុខងារដ៏សម្បូរបែបជាច្រើន ហើយជាកម្មវិធីដំបូងបង្អស់នៅក្នុងតំបន់ ដែលផ្ដល់ទិដ្ឋភាពទាំងមូលនៃការគ្រប់គ្រងសុខភាពជូនដល់អ្នកប្រើប្រាស់។ កម្មវិធីដែលដំណើរការដោយយន្តបញ្ញានិមិត្ត (AI-Powered) និងផ្ដល់ព័ត៌មានពាក់ព័ន្ធទាន់ពេលវេលាមួយនេះ នឹងជាដៃគូដែលតែងតែនៅជាមួយអ្នកប្រើប្រាស់គ្រប់ពេលវេលាដើម្បីសុខភាពនិងសុខុមាលភាព ហើយថែមផ្ដល់លទ្ធភាពជូនពួកគាត់ឱ្យអាចបង្កា​រ ពន្យារ និងទទួលបានការការពារលើការចាប់ផ្ដើមនៃជំងឺនានាទៀតផង។ Pulse គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទូទាំងតំបន់នៃក្រុមហ៊ុនព្រូដិនសល ដែលមានគោលបំណងធ្វើឱ្យប្រជាជនគ្រប់រូបក្នុងទ្វីបអាស៊ីអាចមានលទ្ធភាពទទួលបានសេវាថែរក្សាសុខភាពដែលល្អ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងកិច្ចសហការជាមួយដៃគូដ៏ល្អៗជាច្រើន។ 

បន្ទាប់ពីដាក់ឱ្យប្រើប្រាស់នៅប្រទេសម៉ាឡេស៊ីកាលពីខែសីហា ២០១៩ កម្មវិធី Pulse បច្ចុប្បន្ននេះ ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងបណ្ដាប្រទេសចំនួន ១១ ថែមទៀត ហើយមានដាក់បញ្ចូលមុខងារល្អៗជាច្រើនដូចជា មុខងារពិនិត្យរោគសញ្ញា (Symptom Checker) ការវាយតម្លៃលើសុខភាព (Health Assessment) សេវាសុខុមាលភាពបុគ្គល និងការពិគ្រោះយោបល់តាមវីដេអូជាមួយវេជ្ជបណ្ឌិត និងគ្រូពេទ្យឯកទេស។

ចាប់តាំងពីបានដាក់ឱ្យប្រើប្រាស់មក Pulse មានអ្នកទាញយកមកប្រើប្រាស់ច្រើនជា ៣០ លានដង* ហើយនៅក្នុងទ្វីបអាស៊ី។ Pulse អាចទាញយកពី Apple App Store ឬ Google Play Store ក្នុងបណ្ដាប្រទេសដូចជា កម្ពុជា ហុងកុង ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ និងវៀតណាម។  

សម្រាប់ព័ត៌មានបន្ថែម និងដើម្បីទាញយក Pulse សូមចូល www.wedopulse.com