ក្ដីស្រមៃរបស់លោកអ្នកជាបេសកកម្មរបស់យើងខ្ញុំ
ដើម្បីការពារសុខុមាលភាពរបស់មនុស្សជាទីស្រឡាញ់របស់លោកអ្នក បើទោះបីជីវិតនឹងជួបប្រទះនូវរឿងរ៉ាវហេតុការណ៍ច្រើនយ៉ាងណាក៏ដោយ។ យើងខ្ញុំនឹងនៅទីនេះ ដើម្បីជួយលោកអ្នកនៅគ្រប់ជំហាន ព្រមទាំងផ្តល់ជូនដំណោះស្រាយដែលស័ក្តិសមបំផុតសម្រាប់លោកអ្នក និងក្រុមគ្រួសារ។
ហេតុអ្វីបានជាក្តីស្រមៃលោកអ្នកជាបេសកកម្មរបស់យើងខ្ញុំ?
ជម្រើសផលិតផលដែលស័ក្តិសមនឹងតម្រូវការរបស់លោកអ្នក និងក្រុមគ្រួសារ
ព្រោះផលិតផលដែលយើងណែនាំគឺសុទ្ធតែរៀបចំឡើងដោយសមស្របតាមគោលដៅ និងតម្រូវការរបស់អតិថិជន ជាមួយនឹងជម្រើសនៃការបង់បុព្វលាភដែលមានតម្លៃ និងកាលកំណត់ដែលមានភាពបត់បែនខ្ពស់។
ផ្តល់អតិភាពខ្ពស់សម្រាប់សន្សំបន្ថែម ឬការពារបន្ថែម
ព្រោះយើងចង់អោយអតិថិជនរបស់យើងមានជម្រើសក្នុងការគ្រប់គ្រងលើប័ណ្ណសន្យាធានារ៉ាប់រងរបស់ពួកគាត់ ដោយផ្តោតសំខាន់លើការសន្សំ ឬការការពារ ដែលមានក្នុងផលិតផលដែលយើងបានណែនាំ។ ការផ្តល់ជម្រើសតាមតម្រូវការគឺជាចំនុចគោល ដែលយើងចង់ផ្តល់ជូនដល់អតិថិជនយើងទៅតាមតម្រូវការរបស់គាត់។
ការស្តាប់ ការយល់ដឹង និងការផ្តល់ជូននូវជម្រើសដែលស័ក្តិសម
ព្រោះយើងខ្ញុំយល់ច្បាស់ពីក្តីបារម្ភរបស់អ្នកអំពីគម្រោងធានារ៉ាប់រង ជាមួយនឹងបទពិសោធន៍ ១១ ឆ្នាំនៃការការពារហិរញ្ញវត្ថុជូនប្រជាជនកម្ពុជាជាង ៤៣០,០០០ នាក់ ព្រមទាំងសំណងដែលយើងខ្ញុំបានផ្តល់ជូនរហូទដល់ ២៣,៤ លានដុល្លារ* បើគិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។