សេក្តីជូនដំណឹងសំខាន់អំពី៖ ការផ្លាស់ប្តូរពីកម្មវិធី Pulse ទៅកាន់សេវាកម្មដែលថ្មីនិងកាន់តែប្រសើរ
នៅក្រុមហ៊ុនព្រូដិនសលកម្ពុជា យើងប្តេជ្ញាពង្រឹងបទពិសោធន៍របស់លោកអ្នកជាមួយនឹងដំណោះស្រាយឌីជីថលរបស់យើង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កម្មវិធី Pulse by Prudential បានផ្តល់ជូនលោកអ្នកនូវភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់ការចូលទៅកាន់មុខងារការយល់ដឹងអំពីសុខភាពផ្ទាល់ខ្លួន និងការគ្រប់គ្រងបណ្ណសន្យារ៉ាប់រង។ យើងខ្ញុំពិតជាថ្លែងអំណរគុណ ចំពោះទំនុកចិត្តរបស់លោកអ្នក និង ការប្រើប្រាស់កម្មវិធី Pulse ។
តើមានការផ្លាស់ប្តូរអ្វីខ្លះ?
កម្មវិធី Pulse នីងបញ្ឈប់ដំណើរការដែលមានប្រសិទ្ធភាពចាប់ពីនៅថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2025 តទៅ។ ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការពង្រឹងប្រព័ន្ធបច្ចេកវិជ្ជារបស់ខ្លួន លើការការផ្តល់ជូននូវបទពិសោធន៍ដ៏ល្អប្រសើរ ជាមួយសេវាកម្ម និងដំណោស្រាយ ដែលកាន់តែរហ័ស និងងាយស្រួលសម្រាប់អតិថិជនរបស់យើង។ ហេតុនេះ ដើម្បីឆ្លើយតបទៅនឹងការបញ្ឈប់ដំណើរការនៃកម្មវិធី Pulse នេះ ក្រុមហ៊ុន ព្រូដិនសល សូមណែនាំ Prudential Telegram Bot ដែលជាផ្តល់ជូននូវ៖
- ដំណើរការរហ័សលើការទទួលយកព័ត៌មានទាក់ទងនឹងបណ្ណសន្យារ៉ាប់រង
- សេវាផ្តល់ជំនួយដល់អតិថិជនរហ័ស និងទាន់ពេលវេលា
- ព័ត៌មានថ្មីៗអំពីផលិតផល និងសេវាកម្មរបស់យើង
- ការទទួលយកបណ្ណសន្យារ៉ាប់រងឌីជីថល
តើសកម្មភាពបន្ទាប់របស់លោកអ្នកមានអ្វីខ្លះ?
ចាប់ផ្តើមប្រើប្រាស់សេវាកម្ម Telegram របស់យើងដោយស្វែងរក "ព្រូដិនសលកម្ពុជា" នៅលើ Telegram ឬ ចុចទីនេះ។ ស្វែងយល់ពីរបៀបចុះឈ្មោះ និងភ្ជាប់បណ្ណសន្យារ៉ាប់រងរបស់អ្នកនៅទីនេះ៖ https://www.prudential.com.kh/km/Special_Offer/Connect-n-Win-Big/Telegram.html
ត្រូវការជំនួយបន្ថែម?
ក្រុមការងារយើងខ្ញុំនឹងរង់ចាំជួយអ្នកនៅទីនេះ។ សូមទាក់ទងមកយើងខ្ញុំតាមរយៈ៖
អ៊ីមែល៖ info@prudential.com.kh
សេវាអតិថិជន៖ 023 964 222, 1800-212223 (មិនគិតថ្លៃ)
សូមអរគុណលោកអ្នកចំពោះការក្លាយជាផ្នែកមួយដ៏មានតម្លៃនៃសហគមន៍របស់យើង។ យើងទន្ទឹងរង់ចាំក្នុងការបន្តផ្តល់ជូនលោកអ្នកនូវសេវាកម្មដែលកាន់តែល្អប្រសើរឡើង។
Pulse FAQ
1. ខ្ញុំមិនអាចស្វែងរកកម្មវិធី Pulse បានទេ តើមានអ្វីកើតឡើង?
ការបញ្ឈប់ដំណើរការ កម្មវិធី Pulse គឺជាផ្នែកមួយនៃនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការពង្រឹងប្រព័ន្ធបច្ចេកវិជ្ជារបស់ខ្លួន លើការការផ្តល់ជូននូវបទពិសោធន៍ដ៏ល្អប្រសើរ ជាមួយសេវាកម្ម និងដំណោះស្រាយ ដែលកាន់តែរហ័ស និងងាយស្រួលសម្រាប់អតិថិជនរបស់យើង។
ដើម្បីឆ្លើយតបទៅនឹងការបញ្ឈប់ដំណើរការនៃកម្មវិធី Pulse នេះ ក្រុមហ៊ុន ព្រូដិនសល សូមណែនាំ Prudential Telegram Bot ដែលផ្តល់ជូននូវ៖
- ដំណើរការរហ័សលើការទទួលយកព័ត៌មានទាក់ទងនឹងបណ្ណសន្យារ៉ាប់រង
- សេវាផ្តល់ជំនួយដល់អតិថិជនរហ័ស និងទាន់ពេលវេលា
- ព័ត៌មានថ្មីៗអំពីផលិតផល និងសេវាកម្មរបស់យើង
- ការទទួលយកបណ្ណសន្យារ៉ាប់រងឌីជីថល
2. ហេតុអ្វីបានជា ក្រុមហ៊ុនព្រូដិនសលបញ្ឈប់ដំណើរការ កម្មវិធី Pulse?
ការបញ្ឈប់ដំណើរការ កម្មវិធី Pulse គឺជាផ្នែកមួយនៃនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការពង្រឹងប្រព័ន្ធបច្ចេកវិជ្ជារបស់ខ្លួន លើការការផ្តល់ជូននូវបទពិសោធន៍ដ៏ល្អប្រសើរ ជាមួយសេវាកម្ម និងដំណោះស្រាយ ដែលកាន់តែរហ័ស និងងាយស្រួលសម្រាប់អតិថិជនរបស់យើង។
3. តើនៅពេលណាដែលកម្មវិធី Pulse នឹងបញ្ឈប់ដំណើរការ?
កម្មវិធី Pulse នឹងការបញ្ឈប់ដំណើរការ ដែលមានប្រសិទ្ធភាពចាប់ពីនៅថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2025 តទៅ។
4.តើខ្ញុំអាចដឹងព័ត៌មានអំពីបណ្ណសន្យារ៉ាប់រងដោយរបៀបណា?
លោកអ្នកអាចប្រើប្រាស់ Prudential Telegram Bot យ៉ាងងាយស្រួល និងរហ័ស ដើម្បីទទួលយកព័ត៌មានទាក់ទងនឹងបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក។ ដើម្បីចុះឈ្មោះ និងភ្ជាប់បណ្ណសន្យារ៉ាប់រងរបស់អ្នក សូមចូលទៅកាន់តំណភ្ជាប់នេះ៖ https://www.prudential.com.kh/km/Special_Offer/Connect-n-Win-Big/Telegram.html
លើសពីនេះកម្មវិធី PRUService នៅលើគេហទំព័ររបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏បានផ្តល់ជូននូវជម្រើសសេវាកម្មទាក់ទងនឹងបណ្ណសន្យារ៉ាប់រងឌីជីថលជាច្រើន។ តាមរយៈ PRUService លោកអ្នកអាចគ្រប់គ្រងបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក ធ្វើការទូទាត់បង់បុព្វលាភ ការដាក់ពាក្យស្នើសុំទាមទារសំណង និងការទទួលយកព័ត៌មានលម្អិតទាក់ទងនឹងបណ្ណសន្យារ៉ាប់រង។ មុខងារទាំងអស់នេះត្រូវបានរចនាឡើងដើម្បីសម្រួលដំណើរការប្រើប្រាស់របស់លោកអ្នក និងចំណេញពេលវេលាផងដែរ។
5.តើបណ្ណសន្យារ៉ាប់រងខ្ញុំនៅតែសុពលភាពឬទេ?
សូមកុំព្រួយបារម្ភ ព្រោះការបញ្ឈប់ដំណើរការ កម្មវិធី Pulse នឹងមិនប៉ះពាល់ដល់ស្ថានភាព និងសុពលភាព នៃបណ្ណសន្យារ៉ាប់រងរបស់លោកអ្នកនោះទេ។ យើងខ្ញុំបានបង្កើតកម្មវិធី TelegramBot និង PruServices ដែលមានមុខងារបម្រើសេវាកម្មអតិថិជនសម្រាប់បំពេញតម្រូវការរបស់លោកអ្នក។ ជាមួយនឹងកម្មវិធីនេះ អតិថិជនអាចទទួលយកព័ត៌មានទាក់ទងនឹងបណ្ណសន្យារ៉ាប់រង និងធ្វើការស្នើសុំសម្រាប់ការសាកសួរព័ត៌មានផ្សេងៗ។
6.តើនឹងមានអ្វីកើតឡើងចំពោះទិន្នន័យដែលខ្ញុំបានរក្សាទុកនៅក្នុងកម្មវិធី Pulse?
យើងខ្ញុំសូមណែនាំលោកអ្នកក្នុងការរក្សាទុកទិន្នន័យសំខាន់ៗរបស់ផ្ទាល់ខ្លួនពីកម្មវិធី Pulse ឱ្យបានមុនថ្ងៃទី 7 ខែកុម្ភៈ។ បន្ទាប់ពីកាលបរិច្ឆេទនេះ កម្មវិធីនឹងមិនអាចចូលប្រើប្រាស់បានទៀតទេ។
7.តើមុខងារអ្វីខ្លះនឹងជំនួសកម្មវិធី Pulse?
ក្រុមហ៊ុន ព្រូដិនសល សូមណែនាំ Prudential Telegram Bot ដែលផ្តល់ជូននូវ៖
- ដំណើរការរហ័សលើការទទួលយកព័ត៌មានទាក់ទងនឹងបណ្ណសន្យារ៉ាប់រង
- សេវាផ្តល់ជំនួយដល់អតិថិជនរហ័ស និងទាន់ពេលវេលា
- ព័ត៌មានថ្មីៗអំពីផលិតផល និងសេវាកម្មរបស់យើង
- ការទទួលយកបណ្ណសន្យារ៉ាប់រងឌីជីថល
8.តើខ្ញុំអាចចូលប្រើ Prudential Telegram Bot ដោយរបៀបណា?
លោកអ្នកអាចចុះឈ្មោះ និងចាប់ផ្តើមប្រើប្រាស់កម្មវិធី Prudential Telegram Bot យ៉ាងងាយស្រួលតាមជំហានដូចខាងក្រោម៖
- ស្វែងរកពាក្យ "ព្រូដិនសលកម្ពុជា" នៅលើ Telegram របស់លោកអ្នក
- ចុចលើ bot ហើយចាប់ផ្តើមការសន្ទានា
- អនុវត្តតាមការណែនាំដើម្បីបណ្ណសន្យារ៉ាប់រង របស់លោកអ្នក។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ https://www.prudential.com.kh/km/Special_Offer/Connect-n-Win-Big/Telegram.html
9. ចុះបើខ្ញុំមិនប្រើប្រាស់ Telegram?
ប្រសិនបើលោកអ្នកមិនអាចប្រើប្រាស់ Telegram បានទេ ក្រុមការងាររបស់យើងខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយលោកអ្នកតាមរយៈវិធី និងដំណោះស្រាយផ្សេងៗទៀត រួមទាំងសេវាទូរស័ព្ទរហ័ស និងអ៊ីមែលរបស់យើងខ្ញុំផងដែរ។
10. ខ្ញុំបានប្រើប្រាស់សេវាកម្ម និងមុខងារនៅលើកម្មវិធី Pulse ដូចជាការតាមដានសុខភាព។ តើមានអ្វីកើតឡើងចំពោះមុខងារទាំងនោះ?
យើងខ្ញុំសូមលើកទឹកចិត្តលោកអ្នកក្នុងការរក្សាទុកទិន្នន័យសំខាន់ៗរបស់ផ្ទាល់ខ្លួន ពីក្នុងកម្មវិធី Pulse មុនថ្ងៃកម្មវិធីបឈ្ឈប់ដំណើរការជាផ្លូវការ។
ខណៈនេះ យើងខ្ញុំកំពុងផ្តោតលើការពង្រឹងសេវាកម្មផ្សេងទៀត ដើម្បីធានាបាននូវបទពិសោធន៍កាន់តែប្រសើរឡើងសម្រាប់លោកអ្នក។
11.តើនឹងមានឧបករណ៍ឌីជីថលបន្ថែមផ្សេងទៀតនាពេលអនាគតដែរឬទេ?
ប្រាកដណាស់! យើងខ្ញុំកំពុងធ្វើការយ៉ាងសកម្មលើដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀត ដើម្បីផ្តល់ជូនលោកអ្នកនូវសេវាកម្មឌីជីថលដែលកាន់តែប្រសើរ។ យើងខ្ញុំនឹងចែករំលែកព័ត៌មានថ្មីៗបន្ថែមទៀតទៅកាន់លោកអ្នក ទាក់ទងនឹងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនេះ។
12.តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើខ្ញុំជួបប្រទះបញ្ហាទាក់ទងនឹងកម្មវិធី Prudential Telegram Bot?
ប្រសិនបើអ្នកជួបប្រទះបញ្ហាណាមួយ លោកអ្នកអាចទាក់ទងមកកាន់យើងខ្ញុំតាមរយៈអ៊ីម៉ែល info@prudential.com.kh
ឬទូរស័ព្ទមកកាន់លេខ ០២៣ ៩៦៤ ២២២, ១៨០០-២១២២២២៣ (មិនគិតថ្លៃ)។ ក្រុមការងាររបស់យើងខ្ញុំនៅទីនេះដើម្បីជួយលោកអ្នក។
13. ហេតុអ្វីខ្ញុំគួរជឿជាក់លើសេវាកម្មថ្មីនេះ?
កម្មវិធី Prudential Telegram Bot ត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវដំណោះស្រាយដែល រហ័ស ងាយស្រួល និងមានសុវត្ថិភាពជាងមុន សម្រាប់លោកអ្នកក្នុងការចូលប្រើប្រាស់សេវាកម្មសំខាន់ៗនានា ដែលនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ព្រូដិនសល ក្នុងការផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មដែលកាន់តែល្អប្រសើរសម្រាប់អតិថិជន។