ស្វាគមន៍មកកាន់ពិភពលោកដ៏រីករាយសម្រាប់ក្រុមគ្រួសារទាំងអស់!
ប្រៀបបីដូចជាយើងកំពុងបង្កើតវិធីថ្មីៗដើម្បីចំណាយពេលវេលាជាមួយគ្នា ឬសម្របខ្លួនទៅតាមកាលៈទេសៈ ដោយទទួលយកតួនាទីថ្មីៗ ហើយយើងតែងតែចាត់ទុកគ្រួសារជាចម្បង — មិនថាគ្រួសារយើងស្ថិតក្នុងស្ថានភាពណានោះទេ។
យើងនឹងជួយក្រុមគ្រួសារទាំងអស់នៅគ្រប់ជំហាន ដោយជួយឱ្យអ្នកគ្រប់គ្នាទទួលបាននូវអ្វីដែលល្អបំផុតសម្រាប់ជីវិត តាមរយៈផលិតផលជាច្រើនដែលបំពេញតាមតម្រូវការ និងការចង់បានរបស់គ្រួសារនីមួយៗ។
តោះ ចូលរួមជាមួយយើងទាំងអស់គ្នា ដើម្បីឆ្ពោះទៅកាន់ពិភពលោកមួយដែលជួយអ្នកឱ្យរីកចម្រើនទៅមុខកាន់តែប្រសើរ — ពិភពលោកដែលបង្កើតឡើងសម្រាប់គ្រប់ក្រុមគ្រួសារទាំងអស់។
ព្រោះយើងសន្យានឹងផ្ដល់ការការពារសម្រាប់គ្រប់ក្រុមគ្រួសារ។"
អំពីព្រូដិនសល
សំណួរចម្លើយ
តើ Famvatar គឺជាអ្វី?
Famvatar គឺជាវេទិការូបតំណាងរបស់ក្រុមហ៊ុនព្រូដិនសលដែលបានបង្កើតជាពិសេសដើម្បីអបអរដល់ភាពសម្បូរបែបនៃទម្រង់គ្រួសារនៅទូទាំងអាស៊ី។ តាមរយៈការប្រើរូប Famvatar អ្នកអាចបង្កើតរូបអវតាបង្ហាញពីគ្រួសារមនុស្សជាទីស្រលាញ់របស់អ្នកពោរពេញដោយភាពសប្បាយរីករាយ។
តើខ្ញុំអាចបង្កើត Famvatar សម្រាប់គ្រួសាររបស់ខ្ញុំដោយរបៀបណា?
អ្នកអាចចាប់ផ្តើមបង្កើត Famvatar របស់អ្នកដោយចុចលើតំណភ្ជាប់នេះ។ ការណែនាំតាមជំហាននីមួយៗ នឹងត្រូវបានផ្តល់ជូនក្នុងអំឡុងពេលអ្នកចាប់ផ្ដើម តែអ្វីដែលសំខាន់បំផុតនោះ គឺភាពសប្បាយរីករាយដែលអ្នកនឹងទទួលបាន!
តើខ្ញុំអាចទាញយកស្ទីគ័រ Famvatar របស់ខ្ញុំ សម្រាប់ប្រើប្រាស់ក្នុងការជជែកកម្សាន្តដោយរបៀបណា?
១. សូមប្រាកដថាអ្នកមានកម្មវិធីជំនាន់ចុងក្រោយបំផុតរបស់ WhatsApp សម្រាប់ការប្រើប្រាស់លើគេហទំព័រ ឬកុំព្យូទ័រ
សូមចុចទីនេះសម្រាប់ការទាញយកកម្មវិធីសម្រាប់ប្រើប្រាស់លើ Mac និងកុំព្យូទ័រ។
២. សូមបើកកម្មវិធី WhatsApp ហើយចូលទៅកាន់ការសន្ទនាណាមួយ។
៣. សូមចុចលើសញ្ញាសម្រាប់ស្ទីកគ័រ នៅក្នុងការសន្ទនា ហើយរកមើលស្ទីគ័រ
ដាក់បញ្ចូលបណ្ដុំស្ទីគ័ររបស់អ្នក។
៤. នៅពេលរួចរាល់ហើយ គ្រាន់តែចុច ផ្ញើ
ឥឡូវនេះស្ទីគ័ររបស់អ្នករួចរាល់សម្រាប់ប្រើប្រាស់នៅក្នុង WhatsApp ។
Telegram
១. សូមបើកកម្មវិធី Telegram របស់អ្នក
ចុចលើប៊ូតុង ស្វែងរក ហើយវាយពាក្យថា "Sticker"។ ចុចលើរ៉ូបតស្ទីគ័ររបស់ Telegram ។
២. សូមចុចប៊ូតុង Start ដើម្បីចាប់ផ្តើម
បន្ទាប់មក វាយពាក្យ "newpack" ចូលទៅក្នុងការសន្ទនា។
៣. ធ្វើតាមការណែនាំ
រ៉ូបូតនឹងណែនាំអ្នកអំពីជំហាននៃការបង្កើតស្ទីគ័រ។
តើខ្ញុំអាចចែករំលែក Famvatar របស់ខ្ញុំនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយរបៀបណា?
មានវិធីជាច្រើនដែលអ្នកអាចចែករំលែក Famvatar របស់អ្នក។ អ្នកអាចចុចលើសញ្ញានៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអ្នកចូលចិត្តបន្ទាប់ពីបង្កើត Famvatar របស់អ្នក។ អ្នកអាចប្រើ Famvatar របស់អ្នក ជាមួយនឹងខេបសិនប្រកបដោយភាពច្នៃប្រឌិត ហើយចែករំលែកវាជាមួយមិត្តភក្ដិនិងមនុស្សជាទីស្រលាញ់។ កុំភ្លេចប្រើ hashtag #MadeForEveryFamily និង/ឬ #PruFamvatarKH ព្រោះយើងចង់ចូលរួមភាពរីករាយនេះជាមួយអ្នកទាំងអស់គ្នា!
តើខ្ញុំអាចស្វែងយល់បន្ថែមអំពីផលិតផលសម្រាប់គ្រួសាររបស់ខ្ញុំនៅឯណា?
អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីផលិតផលអំពីសុខភាព និងការការពារ #MadeForEveryFamily ដោយចុចនៅទីនេះ។ ម្យ៉ាងវិញទៀត អ្នកអាចទាក់ទងមកពួកយើងតាមរយៈទម្រង់ទំនាក់ទំនងរបស់យើង ហើយយើងនឹងទាក់ទងទៅអ្នកឱ្យបានឆាប់តាមដែលយើងអាចធ្វើបាន!
តើខ្ញុំអាចបង្កើត Famvatar បានប៉ុន្មាន?
គ្រួសារអាចមានច្រើនទម្រង់ ដូច្នេះអ្នកអាចបង្កើត Famvatar ច្រើនទម្រង់តាមដែលអ្នកចង់បាន!
តើខ្ញុំអាចធ្វើបច្ចុប្បន្នភាព famvatar របស់ខ្ញុំ ឬកែសម្រួល famvatar របស់ខ្ញុំដោយរបៀបណា?
ការកែសម្រួលអាចធ្វើទៅបានលុះត្រាតែអ្នកកំពុងបង្កើត Famvatar របស់អ្នក។ សម្រាប់ពេលបច្ចុប្បន្ននេះ អ្នកនឹងមិនអាចកែសម្រួល ឬធ្វើបច្ចុប្បន្នភាព Famvatar របស់អ្នកបានទេ បន្ទាប់ពីបង្កើតវារួចហើយ។ ប៉ុន្តែអ្នកអាចបង្កើត Famvatar ថ្មីដែលសាកសមបំផុតសម្រាប់តំណាងឱ្យគ្រួសាររបស់អ្នកជាទីស្រលាញ់របស់អ្នក!
តើខ្ញុំអាចទាញយក/កំណត់ទីតាំងបណ្ដុំស្ទីគ័របាននៅឯណា?
បណ្ដុំស្ទីគ័រ Famvatar សម្រាប់ការជជែកកម្សាន្តដែលពោរពេញដោយភាពរីករាយរបស់អ្នកគឺនឹងរួចរាល់សម្រាប់អ្នកដើម្បីទាញយកនៅចុងបញ្ចប់នៃការបង្កើត Famvatar។ បច្ចុប្បន្ននេះ យើងមានបណ្ដុំស្ទីគ័រ ២ សម្រាប់អ្នក — បណ្ដុំស្ទីកគ័រឥតគិតថ្លៃ និងបណ្ដុំស្ទីកគ័រពិសេសដែលអ្នកអាចទាញយកបានដោយគ្រាន់តែដាក់លេខទូរស័ព្ទ និងអ៊ីមែលរបស់អ្នក។
នៅពេលអ្នកបានទាញយករួចហើយ សូមអនុវត្តតាមការណែនាំ ដើម្បីអាចប្រើបណ្ដុំស្ទីកគ័រទាំងនោះនៅលើវេទិកាជជែកកម្សាន្តដែលអ្នកចូលចិត្ត។