ការសន្យាលើ ការផ្ដល់សំណង
បណ្ណសន្យារ៉ាប់រងរបស់ព្រូដិនសលកម្ពុជា បានការពារអ្នក និងក្រុមគ្រួសាររបស់អ្នក ក្នុងពេលវេលាមួយដែលជីវិតយើងជួបប្រទះនូវហេតុការណ៍អកុសលដែលមិនបានព្រៀងទុក។ យើងខ្ញុំបានផ្ដល់សេវាលើការទូទាត់សំណងយ៉ាងឆាប់រហ័ស និងប្រកបដោយការយកចិត្តទុកដាក់ជាទីបំផុត។ យើងខ្ញុំបានផ្ដល់ជូននូវសេវាកម្មដែលមានភាពសាមញ្ញ និងងាយស្រួល ដោយការស្នើសុំតែព័ត៌មានណាដែលចាំបាច់ប៉ុណ្ណោះសម្រាប់ដំណើរការនៃការទាមទារសំណងរបស់អតិថិជន។
ដៃគូការពារដ៏គួរឱ្យជឿទុកចិត្តសម្រាប់គ្រួសារកម្ពុជា
ចាប់តាំងពីប្រតិបត្តិការក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានផ្តល់ការការពារហិរញ្ញវត្ថុនិងសុខភាពជូនអតិថិជនជិតកន្លះលាន នាក់ និងបានផ្តល់សំណងជាង 26.8 លានដុល្លាអាមេរិកគិតត្រឹមខែតុលា ឆ្នាំ 2024 ។
យើងតែងតែនៅទីនេះដើម្បីបំពេញការសន្យាដែលជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់លោកអ្នកក្នុងអំឡុងពេលនៃហេតុការណ៍អកុសលដែលមិននឹកស្មាន និងធានាសន្តិភាពក្នុងចិត្តរបស់លោកអ្នក ខណៈដែលគ្រួសាររបស់លោកអ្នកទទួលបាននូវការការពារពេញលេញ។
សំណង ការពារក្តីសង្ឈឹម
ការចែករំលែកបទពិសោធន៍របស់ កញ្ញា សាន ទេពីលីណា
ការចែករំលែកបទពិសោធន៍របស់ បងប្រុស ចន សុរ៉ាវី
ការចែករំលែកបទពិសោធន៍របស់ បងស្រី រិន ចំណាន
ការចែករំលែកបទពិសោធន៍របស់ បងស្រី នៅ ចន្ធរ
រឿងរ៉ាវនៃការផ្ដល់សំណងរបស់យើង
ស្វែងយល់បន្ថែមពីអ្វីដែលសំណងរបស់យើងបានជួយដល់ក្រុមគ្រួសារអតិថិជន នៅពេលមានហេតុការណ៍អកុសលកើតឡើង
អ្វីដែលយើងនឹងផ្ដល់ជូន
|
វិធីសាស្រ្តរបស់យើង ដំណើរការនៃការទាមទារសំណងរបស់យើងគឺមានភាពសាមញ្ញ និងតម្លាភាព។ បុគ្គលិក និងភ្នាក់ងាររបស់យើងទាំងអស់ ត្រូវបានបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញ ដើម្បីជួយអ្នកប្រកបដោយវិជ្ជាជីវៈ ភាពស្និទ្ធស្នាល និង រួសរាយរាក់ទាក់។
នៅពេលដែលអ្នកធ្វើការទាមទារសំណង
យើងនឹងធ្វើការវាយតម្លៃ និងផ្ដល់ជូននូវសំណងលើករណីនីមួយៗ ដោយយកចិត្តទុកដាក់ជាទីបំផុត។ យើងនឹងធ្វើការស្នើសុំព័ត៌មានណាដែលពាក់ព័ន្ធ និងធ្វើបច្ចុប្បន្នភាពជូនអ្នកជានិច្ច អំពីដំណើរការនៃការទាមទារសំណងរបស់អ្នក នៅពេលដែលអ្នកត្រូវការ។ យើងផ្ដល់ជូនការពន្យល់អំពីការសម្រេចចិត្តរបស់យើងលើការទាមទារសំណងរបស់អ្នក ដែលងាយស្រួលយល់ និងមានភាពច្បាស់លាស់។
|