ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close
MDRT

MDRT Club

គឺជាកម្មវិធីមួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនព្រូដិនសលកម្ពុជា ដើម្បីជួយជំរុញដល់ភ្នាក់ងារធានារ៉ាប់រងរបស់យើងក្នុងការអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួន និងសម្រេចគោលដៅក្លាយជាសមាជិក​ MDRT ដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិ។

តើ MDRT ជាអ្វី?

MDRT (Million Dollar Round Table) គឺជាសមាគមឯករាជ្យលំដាប់អន្តរជាតិ ដែលប្រមូលផ្តុំទៅដោយអ្នកជំនាញហិរញ្ញវត្ថុកំពូលនៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗ នៅក្នុងជាង 80 ប្រទេស និង់ច្រើនជាង 700 ក្រុមហ៊ុន។

សមាជិក MDRT នឹងទទួលបានការទទួលស្គាល់ជាស្តង់ដារអន្តរជាតិលើឧត្តមភាពនៃការបង្ហាញពីចំណេះដឹងវិជ្ជាជីវៈដ៏ឆ្នើម ដែលប្រកបដោយក្រមសីលធម៌ និងការយកចិត្តទុកដាក់ក្នុងការផ្តល់នូវសេវាកម្មដ៏ល្អបំផុតទៅកាន់អតិថិជនក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុ។​

ដើម្បីទទួលជាប់ជាសមាជិក MDRT ភ្នាក់ងារធានារ៉ាប់រងត្រូវតែបំពេញគ្រប់ ឬលើសពីលក្ខណៈវិនិច្ឆ័យផលិតកម្មដែលបានកំណត់ជារៀងរាល់ឆ្នាំពីសមាគម MDRT

MDRT winner

ការទទួលបានតំណែង MDRT 2024​! សូមអបអរសាទរ

អ្នកស្រី ម៉ៅ សុភាព បានចូលរួមជាមួយក្រុមហ៊ុនព្រូដិនសលកម្ពុជានៅឆ្នាំ2023។​ ក្នុងរយៈពេលដ៏ខ្លី អ្នកស្រី សុភាព បានបំពេញគ្រប់លក្ខខណ្ឌក្លាយជាសមាជិក MDRT ក្នុងឆ្នាំ 2024​ ដែលបាន​បង្ហាញខ្លួនជាគំរូដ៏គួរឱ្យកោតសរសើរ ជាមួយការខិតខំ និងការប្តេជ្ញាចិត្តរបស់លោកស្រី ជាមួយក្រុមហ៊ុនព្រូដិនសលកម្ពុជាក្នុងការផ្តល់នូវការការពារផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរឡើងសម្រាប់គ្រួសារកម្ពុជា។ សូមចូលរួមអបអរសាទរទៅដល់ អ្នកស្រីម៉ៅ សុភាព សម្រាប់សមិទ្ធផលដ៏អស្ចារ្យរបស់អ្នកស្រី ក្នុងឆ្នាំ 2024​ នេះ!

ស្វែងយល់បន្ថែម

Star Club: គឺជាដំណើរកំសាន្តក្រៅប្រទេស ដែលត្រូវបានរៀបចំយ៉ាងពិសេស ដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់ភ្នាក់ងារធានារ៉ាប់រង និងថ្នាក់ដឹកនាំភ្នាក់ងារធានារ៉ាប់រង ចំពោះសមិទ្ធផលគួរឱ្យកោតសរសើរ ក្នុងការផ្តល់ជូននូវការការពារហិរញ្ញវិត្ថុ និងសុខភាពជូនដល់ក្រុមគ្រួសារកម្ពុជា។ 

O Life Club: គឺជាការទទួលស្គាល់ពី ព្រូដិនសលសាជីវកម្មអាស៊ីដល់ភ្នាក់ងារធានារ៉ាប់រងឆ្នើម ដែលផ្តល់ការការពារយ៉ាងយកចិត្តទុកដាក់ទៅកាន់អតិថិជន ដោយបានផ្តល់ការការពារយ៉ាងតិច 6 គ្រួសារក្នុង 1 ត្រីមាស។ 

Core Producer: គឺជាភ្នាក់ងារធានារ៉ាប់រងឆ្នើមដែលមានភាពសកម្ម និងផលិតភាពខ្ពស់ជាប្រចាំខែនៅក្នុងការផ្តល់ប្រឹក្សា និងការការពារហិរញ្ញវិត្ថុជូនដល់ក្រុមគ្រួសារកម្ពុជាប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។